ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
វាអាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងលេប និងស្ថានភាពជំងឺកំពុងមាន។ ពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ។
ថ្នាំអាចមានប្រតិកម្មជាមួយយិនសិននេះរួមមាន៖
– ស្រា៖ រាងកាយបម្លែងជាតិអាល់កុលដើម្បីបញ្ចេញវាចោល។ ការញ៉ាំយិនសិនប៉ាណាក់ (Panax ginseng) អាចធ្វើឲ្យរាងកាយអ្នកធ្វើការកាន់តែលឿន។
– ជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីនបង្កើនល្បឿនរបស់ប្រព័ន្ធប្រសាទ អាចធ្វើឲ្យយើងមានអារម្មណ៍ច្រាសច្រាលហើយបេះដូងលោតញាប់។ ប្រសិនប្រើយិនសិនប៉ាណាក់ (Panax ginseng) ជាមួយកាហ្វេរួមគ្នា អាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ចង្វាក់បេះដូង និងសម្ពាធឈាមផងដែរ។ សូមកុំផឹកកាហ្វេជាមួយយិនសិនប៉ាណាក់ (Panax ginseng)។
– ថ្នាំបញ្ចុះទឹកនោម៖ អ្នកវិទ្យាសាស្ត្រគិតថា យិនសិនប៉ាណាក់ (Panax ginseng) បង្កើនសកម្មភាពថ្នាំបញ្ចុះទឹកនោម តែពុំទាន់មានពត៌មានគ្រប់គ្រាន់ពីវានៅឡើយទេ។
– អាំងស៊ុយលីន៖ យិនសិនប៉ាណាក់ (Panax ginseng) អាចធ្វើឲ្យជាតិស្ករថយចុះ ហើយអាំងស៊ុយលីនក៏អញ្ចឹងដែរ។ ប្រសិនជាយើងប្រើទាំងពីរមុខជាមួយគ្នា នោះជាតិស្ករក្នុងឈាមនឹងទាបខ្លាំង។ សូមតាមដានជាតិស្ករមុនពេលប្រើ។
– ថ្នាំបម្លែងដោយថ្លើម (Cytochrome P450 2D6 (CYP2D6) substrates)៖ ថ្នាំមួយចំនួនត្រូវបម្លែងដោយថ្លើម ហើយយិនសិនប៉ាណាក់ (Panax ginseng) អាចធ្វើឲ្យថ្លើមធ្វើការយឺតជាងមុនផងដែរ។ វាអាចធ្វើឲ្យមានផលរំខានដល់ថ្នាំយើងកំពុងប្រើប្រាស់។ សូមពិភាក្សារជាមួយគ្រូពេទ្យជាមុន។
– ថ្នាំរងការបម្លែងពីថ្លើមរួមមាន៖ ថ្នាំ Amitriptyline (Elavil), Clozapine (Clozaril), Codeine, Desipramine (Norpramin), Donepezil (Aricept), Dentanyl (Duragesic), Flecainide (Tambocor), Fluoxetine (Prozac), Feperidine (Demerol), Methadone (Dolophine), Metoprolol (Lopressor, Toprol XL), Olanzapine (Zyprexa), Ondansetron (Zofran), Tramadol (Ultram), Trazodone (Desyrel) និងថ្នាំផ្សេងទៀត។
– ថ្នាំជំងឺបាក់ទឹកចិត្ត (MAOIs)៖ យិនសិនប៉ាណាក់ (Panax ginseng) រំញោចរាងកាយយើង ហើយថ្នាំជំងឺបាក់ទឹកចិត្តក៏មានសកម្មភាពបែបនេះដែរ។ ប្រើវាទាំងពីរមុខជាមួយគ្នា អាចធ្វើឲ្យមានផលរំខានដូចជាអន្ទះអន្ទែង ឈឺក្បាល ពិបាកក្នុងខ្លួន និងគេងមិនលក់។
ថ្នាំសម្រាប់ជំងឺបាក់ទឹកចិត្ត មានដូចជា Phenelzine (Nardil), Tranylcypromine (Parnate) និងថ្នាំដទៃទៀត។
– ថ្នាំជំងឺទឹកនោមផ្អែម៖ យិនសិន ប៉ាណាក់ (Panax ginseng) អាចធ្វើឲ្យកម្រិតជាតិស្ករថយចុះ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមលេបថ្នាំបញ្ចុះជាតិស្ករ កាន់តែធ្វើឲ្យជាតិស្ករចុះខ្លាំង។ បើមានជំងឺទឹកនោមផ្អែម និងប្រើយិនសិននេះ សូមតាមដានជាតិស្ករឲ្យបានត្រឹមត្រូវ ព្រោះអាចត្រូវប្តូរកម្រិតថ្នាំ។
ថ្នាំទាំងនោះមានដូចជា Glimepiride (Amaryl), Glyburide (DiaBeta), Glynase (PresTab, Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia), Chlorpropamide (Diabinese), Glipizide (Glucotrol) Tolbutamide (Orinase) និងថ្នាំផ្សេងៗទៀត។
– ថ្នាំបន្ថយសកម្មភាពប្រព័ន្ធភាពស៊ាំ (Immunosuppressants)៖ យិនសិន ប៉ាណាក់ (Panax ginseng) អាចបង្កើនប្រព័ន្ធភាពស៊ាំ ហើយបើប្រើវាជាមួយថ្នាំបែបនេះ នឹងធ្វើឲ្យបាត់បង់ប្រសិទ្ធភាពថ្នាំ។
ថ្នាំទាំងនោះ រួមមាន Azathioprine (Imuran), Basiliximab (Simulect), Cyclosporine (Neoral, Sandimmune), Daclizumab (Zenapax), Muromonab-CD3 (OKT3, Orthoclone OKT3), Mycophenolate (CellCept), Tacrolimus (FK506, Prograf), Sirolimus (Rapamune), Prednisone (Deltasone, Orasone), Corticosteroids (Glucocorticoids) និងថ្នាំផ្សេងទៀត។
– ថ្នាំធ្វើឲ្យឈាមកកយឺត (Anticoagulant / Antiplatelet drugs)៖ យិនសិន ប៉ាណាក់ (Panax ginseng) ក៏ធ្វើឲ្យឈាមក្រកកដែរ ប្រើប្រាស់ជាមួយគ្នា ធ្វើឲ្យងាយហូរឈាមយូរពេលមានរបួស។
ថ្នាំទាំងនោះរួមមាន Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam), Ibuprofen (Advil, Motrin, others), Naproxen (Anaprox, Naprosyn), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងថ្នាំផ្សេងៗទៀត។
– ថ្នាំរំញោចអារម្មណ៍៖ ថ្នាំបែបនេះនាំឲ្យប្រព័ន្ធប្រសាទធ្វើការលឿន បណ្តាលឲ្យមានអារម្មណ៍អន្ទះអន្ទែង ហើយបេះដូងលោតញាប់។ យិនសិន ប៉ាណាក់ (Panax ginseng) ក៏មានសកម្មភាពដូចគ្នាដែរ ប្រើថ្នាំ ២មុខ ជាមួយគ្នា ធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ចង្វាក់បេះដូង និងសម្ពាធឈាម។ សូមកុំប្រើយិនសិន ប៉ាណាក់ (Panax ginseng) ជាមួយថ្នាំបែបនេះ។
ថ្នាំទាំងនោះ រួមមាន Diethylpropion (Tenuate), Epinephrine, Phentermine (Lonamin), Pseudoephedrine (Sudafed) និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Warfarin (Coumadin)៖ Warfarin (Coumadin) ប្រើដើម្បីពង្រាវឈាមមិនឲ្យកក។ គេបារម្ភថាយិនសិន ប៉ាណាក់ (Panax ginseng) អាចធ្វើឲ្យបាត់បង់ប្រសិទ្ធភាពថ្នាំ Warfarin (Coumadin)។ តែមិនទាន់ច្បាស់ទេថាមានមានបញ្ហាធ្ងន់ធ្ងរប៉ុណ្ណា។ សូមពិនិត្យឈាមឲ្យបានទៀតទាត់ ហើយកម្រិត Wafarin ក៏អាចផ្លាស់ប្តូរដែរ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
គេណែនាំឲ្យប្រើកម្រិតដូចខាងក្រោម៖
តាមការលេប
– ជំងឺវង្វេងរបស់មនុស្សចាស់ (Alzheimer’s disease)៖ មើមយិនសិនប៉ាណាក់ (Panax ginseng) ៤,៥-៩ ក្រាម រៀងរាល់ថ្ងៃរយៈពេល ១២ សប្តាហ៍។
– ជំងឺស្ទះទងសួតរ៉ាំរ៉ៃ (Chronic obstructive pulmonary disease COPD)៖ ១០០មិល្លីក្រាម ទៅ ៦ក្រាម ប្រើ ៣ដង/ថ្ងៃ រយៈពេល ៣ ខែ។
– បញ្ហាសតិអារម្មណ៍៖ ២០០-៤០០ មិល្លីក្រាម នៃសារធាតុចម្រាញ់ពីយិនសិនប៉ាណាក់ (Panax ginseng) ម្តងក្នុងមួយថ្ងៃ ឬចែកជា ២ដង/ថ្ងៃ រយៈពេល ១២សប្តាហ៍ ឬលេបតែម្តងគត់ក្នុងកម្រិត ២០០-៩៦០ មិល្លីក្រាម។
– បញ្ហាលិង្គមិនឡើងរឹង៖ ១៤០០-២៧០០ មិល្លីក្រាម ចែកជា ២-៣ ដង/ថ្ងៃ រយៈពេល ១២សប្តាហ៍
– ផ្តាសាយ៖ ២០០ មិល្លីក្រាម នៃយិនសិនប៉ាណាក់ (Panax ginseng) រាល់ថ្ងៃ ៤សប្តាហ៍ មុនចាក់វ៉ាក់សាំងផ្តាសាយ ហើយបន្ត ៨សប្តាហ៍ ទៀតក្រោយចាក់វ៉ាក់សាំង។ អ្នកក៏អាចប្រើ ១ក្រាម ៣ដង/ថ្ងៃ រយៈពេល ១២សប្តាហ៍។
– សម្រាប់ការអស់កម្លាំងដោយសារជំងឺ Multiple sclerosis៖ ២៥០ មិល្លីក្រាម ២ដង/ថ្ងៃ រយៈពេល ៣ ខែ។
– សម្រាប់សមត្ថភាពសម្រើបផ្លូវភេទ៖ យិនសិនក្រហមកូរ៉េ ៣ក្រាម រៀងរាល់ថ្ងៃ រយៈពេល ៨ សប្តាហ៍។ រួមជាមួយផលិតផលផ្សេងទៀត (ArginMax for Women, The Daily Wellness Company) រៀងរាល់ថ្ ងៃរយៈពេល ៤ សប្តាហ៍។
លាបលើស្បែក
សម្រាប់ការបញ្ចេញទឹកកាមលឿនពេក៖ ជាប្រភេទក្រែម (SS-Cream) ផ្ទុកយិនសិនប៉ាណាក់ (Panax ginseng) និងធាតុផ្សំផ្សេងទៀត ដោយលាបលើចុងលិង្គ ១ម៉ោង មុនរួមភេទ ហើយលាងចេញក្រោយពេលរួមភេទហើយ។
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
វាអាចមានជាទម្រង់ដូចខាងក្រោម៖
– ថ្នាំគ្រាប់មានស្រោម (ខេបស៊ុល)
– ចម្រាញ់ជាទឹក
– ថ្នាំលាប
– តែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕