ស្វែងយល់ពីការប្រើប្រាស់
១- ផ្កាខាត់ណាត្រូវគេប្រើដើម្បីអ្វី?
ផ្កាខាត់ណា ជាបន្លែ ដែលគល់ និងកញ្ចុំផ្កា អាចប្រើសម្រាប់ចម្អិនជាអាហារ ឬប្រើជាថ្នាំបុរាណបាន ដោយញ៉ាំផ្កាខាត់ណា អាចជួយដោះស្រាយបញ្ហាសុខភាពមួយចំនួនដូចជា៖
– ជួយឲ្យនោមញឹក ព្រោះមានសារធាតុប្រឆាំងអុកស៊ីតកម្ម
– ព្យាបាលជំងឺស្លេកស្លាំង បញ្ហាអស់រដូវ កង្វះវីតាមីន C និងជួយសម្រកទម្ងន់
– ជួយការពារជំងឺ មហារីកតម្រងនោម មហារីកសុដន់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺដាច់សសៃឈាមខួរក្បាល មហារីកសួត មហារីកឈាម ( non-Hodgkin lymphoma) ជំងឺពុកឆ្អឹង និងមហារីកក្រពេញប្រូស្តាត។
២- ផ្កាខាត់ណាដំណើរការយ៉ាងម៉េច?
នៅពុំទាន់មានការសិក្សាច្បាស់លាស់ណាមួយពីសកម្មភាពផ្កាខាត់ណានៅឡើយទេ។ យ៉ាងណា គេដឹងថា ក្នុងផ្កាខាត់ណា មានសារធាតុជួយការពាររាងកាយពីការកើតជំងឺមហារីក និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចគ្នា។ យ៉ាងណាមិញ មុនប្រើគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយផ្កាខាត់ណា ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ផ្កាខាត់ណាមានសុវត្ថិភាពដែរទេ?
បើញ៉ាំផ្កាខាត់ណា ជាអាហារ គឺមានសុវត្ថិភាព ប៉ុន្តែបើញ៉ាំធ្វើជាថ្នាំ ពុំទាន់មានការសិក្សាណាមួយបញ្ជាក់ថា មានសុវត្ថិភាព ឬមានផលប៉ះពាល់អ្វីខ្លះនោះទេ។
៥- គួរប្រុងប្រយ័ត្ន
– ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានពត៌មានច្បាស់លាស់អំពីការប្រើប្រាស់ ឱសថនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូននៅឡើយទេ។ ដូចនេះអ្នកគួរប្រើប្រាស់វា សម្រាប់ក្នុងការទទួលទានបានហើយ។
ស្វែងយល់ពីផលរំខាន
៦- ផ្កាខាត់ណាមានផលរំខានអ្វីខ្លះ?
បើមានក្តីបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
- ខាត់ណា (Collard)
- ពោតបារាំង (Okra)
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ផ្កាខាត់ណា អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ផ្កាខាត់ណា គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថរុក្ខជាតិ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
ផ្កាខាត់ណា មានទម្រង់ដូចជា៖
– ផ្កាស្រស់
– ផ្កាចម្រាញ់ជាគ្រាប់ថ្នាំខេបស៊ុល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]