– ថ្នាំ Disulfiram (Antabuse)៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែកវា។ Disulfiram (Antabuse) បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេ។ ការប្រើ Disulfiram (Antabuse) ជាមួយតែខ្មៅអាចបង្កើនប្រសិទ្ធភាព និងផលប៉ះពាល់ដូចជាភ័យខ្លាច សកម្មខ្លាំង ឆេវឆាវ និងផលប៉ះពាល់ផ្សេងទៀត។
– ថ្នាំ Ephedrine៖ ថ្នំានេះប្រើរំញោចប្រព័ន្ធប្រសាទ។ តែខ្មៅមានផ្ទុកសារជាតិកាហ្វេអ៊ីន ពេលផឹកជាមួយ Ephedrine កាន់ភ្ញោចខ្លាំង ពេលខ្លះអាចធ្វើឲ្យមានផលរំខានធ្ងន់ធ្ងរ និងបញ្ហាបេះដូង។ កុំប្រើផលិតផលមានជាតិកាហ្វេអ៊ីនជាមួយ Ephedrine ក្នុងពេលតែមួយ។
– ថ្នាំ Estrogens៖ រាងកាយមានតួនាទីបំបែកជាតិកាហ្វេអ៊ីននៅក្នុងតែខ្មៅ។ ថ្នាំនេះ បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេអ៊ីន។ ការប្រើ Estrogens គ្រាប់ ជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។ ប្រសិនបើអ្នកប្រើប្រាស់ Estrogens គ្រាប់ ត្រូវកម្រិតការញ៉ាំជាតិកាហ្វេ។
ថ្នាំគ្រាប់ Estrogen មួយចំនួនដូចជា Conjugated Equine Estrogens (Premarin), Ethinyl Estradiol, Estradiol និងផ្សេងៗទៀត។
– ថ្នាំ Fluvoxamine (Luvox)៖ រាងកាយមានតួនាទីបំបែកជាតិកាហ្វេអ៊ីនក្នុងតែខ្មៅ។ Fluvoxamine (Luvox) បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេ។ ការប្រើ Fluvoxamine (Luvox) ជាមួយតែខ្មៅអាចធ្វើឲ្យសល់ជាតិកាហ្វេអ៊ីនច្រើនក្នុងរាងកាយ នាំឲ្យមានផលប៉ះពាល់។
– ថ្នាំ Lithium៖ រាងកាយមានតួនាទីបញ្ចេញចោល Lithium។ កាហ្វេអ៊ីននៅក្នុងតែខ្មៅបង្កើនល្បឿនរាងកាយបញ្ចេញចោល Lithium។ ប្រសិនបើអ្នកប្រើផលិតផលផ្ទុកជាតិកាហ្វេអ៊ីន និង Lithium សូមឈប់ប្រើផលិតផលមានជាតិកាហ្វេអ៊ីនសន្សឹម។ បញ្ឈប់លឿនពេកអាចធ្វើឲ្យកើនឡើងផលរំខានដោយសារសារធាតុ Lithium។
– ថ្នាំសម្រាប់ជំងឺបាក់ទឹកចិត្ត (MAOIs)៖ កាហ្វេអ៊ីននៅក្នុងតែខ្មៅមានសកម្មភាពទៅរំញោចរាងកាយ។ ថ្នាំមួយចំនួនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត ក៏ទៅរំញោចរាងកាយដូចគ្នា។ ការប្រើរួមគ្នា អាចធ្វើឲ្យរំញោចកាន់តែខ្លាំង ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ចង្វាក់បេះដូងញ៉ាប់ សម្ពាធឈាមខ្ពស់ ភ័យខ្លាច និងបញ្ហាផ្សេងៗទៀត។ ថ្នាំប្រើសម្រាប់ជំងឺបាក់ទឹកចិត្តដទៃទៀត មានដូចជា Phenelzine (Nardil), Tranylcypromine (Parnate) និងថ្នាំផ្សេងទៀត។
– ថ្នាំប្រឆាំងកំណកឈាម៖ តែខ្មៅអាចធ្វើឲ្យឈាមកកយឺត។ ផឹកតែខ្មៅ និងថ្នាំប្រឆាំងកំណកឈាមងាយធ្វើឲ្យជាំរាងកាយ និងងាយហូរឈាម។
ថ្នាំមួយចំនួនដែលទប់កំណកឈាមមានដូចជា Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam និងផ្សេងទៀត) Ibuprofen (Advil, Motrin និងផ្សេងទៀត), Naproxen (Anaprox, Naprosyn និងផ្សេងទៀត) Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងផ្សេងៗទៀត។
– ថ្នាំ Pentobarbital (Nembutal)៖ ជាតិកាហ្វេអ៊ីនក្នុងរបស់រាងកាយ អាចនឹងទៅបង្អាក់ប្រសិទ្ធភាពងងុយគេង របស់ថ្នាំ Pentobarbital។
– ថ្នាំ Phenylpropanolamine៖ កាហ្វេអ៊ីននៅក្នុងតែខ្មៅ និងថ្នាំ Phenylpropanolamine សុទ្ធតែអាចរំញោចរាងកាយ។ ប្រើរួមគ្នាអាចធ្វើឲ្យភ្ញោចកាន់តែខ្លាំង និងបង្កើនចង្វាក់បេះដូង សម្ពាធឈាម និងភ័យខ្លាច។
– Riluzole (Rilutek)៖ រាងកាយមានតួនាទីបំបែកសារធាតុ Riluzole (Rilutek) ដើម្បីបញ្ចេញចោលតាមទឹកនោម។ ផឹកតែខ្មៅបន្ថយល្បឿនបំបែកហើយបង្កើនឥទ្ធិពល និងផលប៉ះពាល់។
– ថ្នាំរំញោច (stimulant drugs)៖ ថ្នាំរំញោចមាននាទីពន្លឿនការភ្ញោចប្រព័ន្ធប្រសាទ អាចធ្វើឲ្យមានអារម្មណ៍ភ័យខ្លាច និងបេះដូងដើរលឿន។ កាហ្វេអ៊ីននៅក្នុងតែខ្មៅដូចគ្នា ដូច្នេះការប្រើរួមគ្នា ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា បង្កើនចង្វាក់បេះដូង និងសម្ពាធឈាម។ ចៀសវាងប្រើថ្នាំរំញោចនេះជាមួយតែខ្មៅ។
ថ្នាំរំញោច មានដូចជា Diethylpropion (Tenuate), Epinephrine, Phentermine (Lonamin), Pseudoephedrine (Sudafed) និងថ្នាំផ្សេងទៀត។
– ថ្នាំ Theophylline៖ តែខ្មៅមានជាតិកាហ្វេអ៊ីនធ្វើការដូចគ្នាជាមួយថ្នាំ Theophylline។ កាហ្វេអ៊ីន ក៏អាចបន្ថយល្បឿនរាងកាយបញ្ចេញចោលសារធាតុថ្នាំ Theophylline ធ្វើឲ្យកើនប្រសិទ្ធភាព និងផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។
– ថ្នាំ Verapamil (Calan, Covera, Isoptin, Verelan)៖ រាងកាយបំបែកកាហ្វេអ៊ីនក្នុងតែខ្មៅដើម្បីបញ្ចេញចោល។ Verapamil (Calan, Covera, Isoptin, Verelan) អាចបន្ថយល្បឿនរាងកាយបញ្ចេញចោលជាតិកាហ្វេអ៊ីន។ ការផឹករួមគ្នាអាចបង្កើនផលប៉ះពាល់ដូចជា ភ័័យខ្លាច ឈឺក្បាល និងបង្កើនចង្វាក់បេះដូង។
-ថ្នាំ Warfarin (Coumadin)៖ Warfarin (Coumadin)៖ ប្រើសម្រាប់បន្ថយកំណកឈាម។ បរិមាណច្រើននៃតែខ្មៅបន្ថយប្រសិទ្ធភាពថ្នាំ Warfarin (Coumadin) ធ្វើឲ្យមានកត្តាប្រឈមបញ្ហាកកឈាមកាន់តែធ្ងន់ធ្ងរ។ មិនមានការបញ្ជាក់ច្បាស់ពីអន្តរកម្មនេះទេ ដូចនេះគប្បីពិនិត្យឈាមឲ្យបានទៀងទាត់ និងកម្រិតថ្នាំអាចត្រូវប្តូរ។
– អាល់កុល៖ ជាតិអាកុលអាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យសល់កាហ្វេអ៊ីនច្រើននៅក្នុងឈាម មានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល និងបេះដូងដើរញ៉ាប់។
– ថ្នាំពន្យារកំណើត៖ ថ្នាំពន្យារកំណើតអាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ការប្រើវារួមគ្នាអាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បេះដូងដើរញាប់ និងផ្សេងៗទៀត។
ថ្នាំពន្យារកំណើតមួយចំនួន ដូចជា Ethinyl Estradiol និង Levonorgestrel (Triphasil),
Ethinyl Estradiol និង Norethindrone (Ortho-Novum 1/35,
Ortho-Novum 7/7/7) និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Fluconazole (Diflucan)៖ ថ្នាំនេះ អាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យកាហ្វេអ៊ីនក្នុងរាងកាយយូរ និងមានផលប៉ះពាល់ដូចជា ភ័យខ្លាច ថប់បារម្ភ និងគេងមិនលក់។
– ថ្នាំជំងឺបាក់ទឹកចិត្ត (Tricyclic antidepressants)៖ កាហ្វេមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Tannins អាចបន្ថយការស្រូបនៃថ្នាំនោះ។ ដើម្បីចៀសវៀងអន្តរកម្ម គប្បីកុំផឹកកាហ្វេ ១-២ ម៉ោងក្រោយផឹកថ្នាំ Tricyclic Antidepressants។
ថ្នាំជំងឺបាក់ទឹកចិត្តផ្សេងទៀត ដូចជា Amitriptyline (Elavil), Imipramine (Tofranil, Janimine)។
– ថ្នាំជំងឺទឹកនោមផ្អែម៖ តែខ្មៅបង្កើនជាតិស្ករក្នុងឈាម ឯថ្នាំទឹកនោមផ្អែមបន្ថយជាតិស្ករក្នុងឈាម។ករណីនេះ តែខ្មៅអាចធ្វើឲ្យបាត់បង់ប្រសិទ្ធភាពថ្នាំទឹកនោមផ្អែម។ ហេតុនេះ ត្រូវតាមដានកម្រិតជាតិស្ករក្នុងឈាមឲ្យទៀងទាត់ កម្រិតថ្នាំគួរតែប្តូរផងដែរ។
ថ្នាំទឹកនោមផ្អែម មានដូចជា Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab,
Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia),
Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase) និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Mexiletine (Mexitil)៖ ថ្នាំនេះ អាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យបង្កើនប្រសិទ្ធភាព និងផលប៉ះពាល់។
– ថ្នាំ Phenothiazines៖ កាហ្វេមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Tannins អាចបន្ថយសកម្មភាពស្រូបថ្នាំរបស់រាងកាយ។ ដើម្បីចៀសវាងអន្តរកម្មថ្នាំ គប្បីកុំផឹកកាហ្វេ ១ ម៉ោងមុន ឬ ២ ម៉ោងក្រោយផឹកថ្នាំ Phenothiazine។
ថ្នាំ Phenothiazine មាន Fluphenazine (Permitil, Prolixin), Chlorpromazine
(Thorazine), Haloperidol (Haldol), Prochlorperazine (Compazine), Thioridazine
(Mellaril), និង Trifluoperazine (Stelazine)។
– ថ្នាំ Terbinafine (Lamisil)៖ ថ្នាំនេះអាចបន្ថយល្បឿនរាងកាយបញ្ចេញចោលជាតិកាហ្វេអ៊ីន នាំឲ្យកើតមានផលប៉ះពាល់ ដូចជា ភ័យខ្លាច ឈឺក្បាល ចង្វាក់បេះដូងញ៉ាប់ និងផលប៉ះពាល់ផ្សេងទៀត។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើ ៨ អោន (១អោន ស្មើ ២៨,៣៤៩៥ក្រាម) មានកាហ្វេអ៊ីនពី ៤០-១២០ មិល្លីក្រាម។
កម្រិតខាងក្រោមជាបរិមាណដែលបានសិក្សាស្រាវជ្រាវ
ផឹកឬញ៉ាំ៖
– សម្រាប់អាការៈឈឺក្បាល ឬដាស់ស្មារតី៖ ប្រើបានដល់ ២៥០មិល្លីក្រាម នៃកាហ្វេអ៊ីន (ប្រហែល ៣-៤ពែងតែខ្មៅ) ក្នុង១ថ្ងៃ។
– សម្រាប់កាត់បន្ថយអាការៈគាំងបេះដូង និងគ្រួសក្នុងតម្រងនោម៖ កម្រិតប្រើតិចជាង ១ ពែង/ថ្ងៃ។
– សម្រាប់ការពារការក្រិនសរសៃអាកទែ៖ ១២៥-៥០០ មិល្លីក្រាម (១-៤ ពែង) តែក្តៅប្រចាំថ្ងៃ។
– សម្រាប់ការពារជំងឺ Parkinson៖ បុរសអាចផឹក ៤២១-២៧១៦ មិល្លីក្រាម នៃកាហ្វេអ៊ីន ( ៥-៣៣ ពែង) ប្រចាំថ្ងៃ នាំឲ្យមានកត្តាប្រឈមកើតជំងឺ Parkinson ទាប។ ប៉ុន្តែបុរស ផឹកត្រឹម ១២៤-២០៨ មិល្លីក្រាមនៃកាហ្វេអ៊ីន (១-៣ ពែង) គឺច្បាស់ថាមានកត្តាវិវត្តន៍កើតជំងឺ Parkinson តិចជាងមនុស្សធម្មតា។ សម្រាប់ស្រ្តី បរិមាណមធ្យមញ៉ាំតែខ្មៅ គឺពី ១-៤ ពែង/ថ្ងៃ។
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៨- អាចមានទម្រង់អីខ្លះ?
– តែខ្មៅស្រស់
– តែខ្មៅចម្រាញ់ជាថ្នាំគ្រាប់ខេបស៊ុល។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕