– សម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ បើគ្រាន់តែយកក្រូចឆ្មារញ៉ាំជាមួយអាហារធម្មតា វាមានសុវត្ថិភាព។ ប៉ុន្តែបើយកក្រូចឆ្មារមកប្រើជាប្រភេទថ្នាំបុរាណក្នុងកម្រិតខ្ពស់ គេមិនទាន់ដឹងថាមានសុវត្ថិភាព ឬយ៉ាងណានោះទេ។ ដូច្នេះ គួរប្រើក្រូចឆ្មារនៅក្នុងអាហារទៅបានហើយ។
ស្វែងយល់ពីផលរំខាន
៦– មានផលរំខានអីខ្លះ?
បើមានចម្ងល់ជុំវិញផលរំខានរបស់ក្រូចឆ្មារ សូមសាកសួរពេទ្យ ឬពេទ្យថ្នាំបុរាណ។
អន្តរកម្ម
៧– មានអន្តរកម្មជាមួយអីខ្លះ?
ក្រូចឆ្មារអាចមានអន្តរកម្មជាមួយថ្នាំដែលយើងកំពុងប្រើ ឬជាមួយបញ្ហាសុខភាពរបស់យើង។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យថ្នាំបុរាណ មុនប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩– អាចមានទម្រង់អីខ្លះ?
ក្រូចឆ្មារដែលត្រូវប្រើ អាចមានជាទម្រង់ដូចខាងក្រោម៖
– ក្រូចឆ្មារស្រស់
– ថ្នាំគ្រាប់ចម្រាញ់ពីក្រូចឆ្មារ
– ប្រេងចម្រាញ់ពីក្រូចឆ្មារ
– ថ្នាំទឹកចម្រាញ់ពីក្រូច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬមិនព្យាបាលជូនឡើយ៕