ស្វែងយល់ពីការប្រើប្រាស់
១– ជីវ៉ាន់ស៊ុយជួយអីខ្លះដល់រាងកាយ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១– ជីវ៉ាន់ស៊ុយជួយអីខ្លះដល់រាងកាយ?
ជីរវ៉ាន់ស៊ុយ (Coriander) ត្រូវបានប្រើសម្រាប់ព្យាបាលបញ្ហារំលាយអាហារ ដូចជា ក្រពះមានបញ្ហា ហូបមិនបាន ជំងឺក្លន ចង្អោរ រាគ ពោះវៀនកន្ត្រាក់ជាប់ និងខ្យល់ក្នុងពោះវៀន។ វាក៏អាចប្រើសម្រាប់ព្យាបាលជំងឺកញ្ជ្រឹល ជំងឺឫសដូងបាត ឈឺធ្មេញ ព្រូន និងឈឺសន្លាក់ រួមទាំងការបង្ករោគដោយបាក់តេរី និងផ្សិត។
ស្ត្រីបំបៅដោះមួយចំនួនប្រើវាសម្រាប់បង្កើនលំហូរទឹកដោះ។ នៅក្នុងចំណីអាហារ ប្រើជាគ្រឿងទេសសម្រាប់ចម្អិន និងដើម្បីការពាអាការៈពុល។ នៅក្នុងរោងចក្រ គេប្រើវាជាសារធាតុផ្ដល់ក្លិន នៅក្នុងថ្នាំពេទ្យ និងបារី ហើយប្រើជាក្លិននៅក្នុងគ្រឿងសម្អាង និងសាប៊ូ។
២– វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ ដើម្បីដឹងពីសកម្មភាពព្យាបាលរុក្ខជាតិនេះនៅឡើយទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ និងគ្រូឱសថរុក្ខជាតិ សម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែការសិក្សាមួយចំនួនបង្ហាញថា រុក្ខជាតិនេះ មានប្រសិទ្ធភាពប្រឆាំងខ្លាញ់ និងជំងឺទឹកនោមផ្អែម។ ប្រសិទ្ធភាពប្រឆាំងបាក់តេរី ត្រូវគេដឹងនៅពេលប្រើជីរវ៉ាន់ស៊ុយ បន្ទាប់មកធ្វើតេស្ត Agar Diffusion។
៣– មុនប្រើគួរដឹងអីខ្លះ?
គួរទុកឲ្យឆ្ងាយពីពន្លឺ និងសំណើម។ ឈប់ប្រើប្រាស់យ៉ាងតិច ២ សប្តាហ៍មុនពេលវះកាត់។ ជីរនេះអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ និងជាតិស្ករកើនឡើង។ តាមដានសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់។ ប្រើប្រាស់ដោយប្រុងប្រយ័ត្ន បើយើងមានសម្ពាធឈាមទាប ឬប្រើថ្នាំបញ្ចុះសម្ពាធឈាម។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
កាលណាមិនទាន់មានការស្រាវជ្រាវច្បាស់លាស់ទេ មិនគួរប្រើវាកំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូននោះឡើយ។ មិនគួរប្រើចំពោះកុមារ និងអ្នកជំងឺប្រតិកម្មជាមួយឱសថរុក្ខជាតិទេ។
៥– មានផលរំខានអីខ្លះ?
– អាលែកហ្ស៊ី
– ចង្អោរ ក្អួត ហូបមិនបាន ដុំខ្លាញ់ក្នុងថ្លើម (Fatty hepatic tumors)
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
៦– មានអន្តរកម្មជាមួយអីខ្លះ?
អាចមានអន្តកម្មជាមួយថ្នាំកំពុងប្រើ ឬជំងឺកំពុងមាន។ គប្បីពិភាក្សាជាមួយអ្នកជំនាញឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនពេលប្រើប្រាស់។ វាអាចបង្កើនប្រសិទ្ធភាពថ្នាំទឹកនោមផ្អែម ដូច្នេះត្រូវប្រើដោយប្រុងប្រយ័ត្ន។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំអាស្រ័យលើទម្រង់របស់វា៖
– ប្រេង (Tincture)៖ ១០-២០ ដំណក់ ក្រោយបាយ
– រុក្ខជាតិទាំងមូល៖ ៣ក្រាម/១ថ្ងៃ ដោយបែងចែកកម្រិតថ្នាំ
– ប្រភេទឆុង (Decoction)៖ ជីរវ៉ាន់ស៊ុយកិន ២ស្លាបព្រាកាហ្វេ ដាក់ក្នុងទឹកពុះ ១៥០មិល្លីលីត្រ ទុកចោល ១៥នាទី ឲ្យចេញពណ៌ រួចផឹកមុនបាយ។
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
អាចជាសារធាតុដើមចម្រាញ់ចេញភ្លាម (Crude extract) ប្រេង ឬរុក្ខជាតិទាំងមូល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print version. Page 205.
Coriander. http://www.webmd.com/vitamins-supplements/ingredientmono-117-coriander.aspx?activeingredientid=117&activeingredientname=coriander. Assessed August 7, 2016.