home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Holy Basil (ម្រះព្រៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Holy Basil (ម្រះព្រៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ម្រះព្រៅប្រើ​ដើម្បីអ្វី?

ម្រះព្រៅ​ គឺ​ជា​រុក្ខជាតិមាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា​ អាច​ប្រើជា​ឱសថ​បុរាណ Ayurvedic (រូ​បមន្ត​ថ្នាំ​បុរាណ​របស់​ឥណ្ឌា) ដើម្បី​កាត់​បន្ថយ​បញ្ហាស្ដ្រេស ក៏​​ជា​រុក្ខជាតិ​តំណាង​ឲ្យ​សាសនា​ហិណ្ឌូ​ ដែល​គេ​តែង​ដាំ​វា​នៅ​តាម​កន្លែង​ទី​សក្ការៈ​បូជា​នៃសាសនានេះ។​ ពួក​ហិណ្ឌូ​ បាន​ហៅ​រុក្ខជាតិ​នេះ​ថា​ Holy Basil (​ម្រះព្រៅ​) ឬ Tulsi មាន​ន័យ​ថា “​គ្មាន​​អ្វី​បៀប​បាន”។

គេ​យក​ស្លឹកម្រះ​ព្រៅ​ ដើម​ និង​គ្រាប់​ ដើម្បី​​ធ្វើ​ជា​ឱសថ​បុរាណ សម្រាប់​ព្យាបាល​ផ្ដាសាយ​ ផ្ដាសាយ​ធំ​​ ផ្ដាសាយ​បក្សី ជំងឺទឹក​នោម​ផ្អែម​​ ជំងឺ​ហឺត​ រលាក​ទង​សួត​ ឈឺ​ត្រចៀក​ ឈឺ​ក្បាល​ ឈឺ​ក្រពះ ជំងឺ​បេះដូង​ គ្រុន​ក្ដៅ​ រលាក​ថ្លើម​ដោយ​វីរុស​​ គ្រុន​ចាញ់​ ស្ដ្រេស ​និងជំងឺ​របេង។ គេ​ក៏​ប្រើម្រះ​ព្រៅ ​ដើម្បី​បន្សាប​ជាតិ​ពុល​ដោយ​សារ​បារ៉ត​ ​​​ជួយ​ឲ្យ​អាយុ​វែង​ ធ្វើ​ជាថ្នាំ​បណ្ដេញ​មូស​ និង​ព្យាបាល​ពស់​ចឹក​ និង​ខ្យា​ដំរីទិច​ជាដើម។ លើស​ពី​នេះ​ទៀត​ ក៏​អាច​លាប​លើ​ស្បែក​ ដើម្បី​ព្យាបាល​ដង្កូវ​ក្នុង​ពោះ​វៀន​ អាច​ប្រើ​ជា​​អាហារ​ ដូចជា​ ឆា ​និង​ធ្វើ​សម្លហឹរ​ ជាដើម។

២- ម្រះ​ព្រៅ​ដំណើរ​ការ​យ៉ាង​ម៉េច?

គ្មាន​ការ​សិក្សា​ណា​មួយ ​បញ្ជាក់​ពី​ដំណើរ​ការ​របស់​ម្រះព្រៅនៅឡើយទេ ​ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​ឱសថរុក្ខជាតិ ​ឬ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា​ ដឹង​ថា​សារ​ធាតុ​គីមី​ក្នុង​ម្រេះព្រៅ​ អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ និង​បំបាត់​ហើម​ដោយ​សារ​រលាក​បាន ​មិន​តែ​ប៉ុណ្ណោះ អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ មួយ​វិញ​ទៀត​ប្រេង​ម្រេះព្រៅ​ អាច​ប្រើ​ព្យាបាល​មហារីក​បាន​ ដោយ​ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ប្រេង​ម្រេះព្រៅ​ អាច​ជួយ​បន្ថយ​ដំណើរ​ការ​ និង​បង្កើន​អត្រា​រស់​រាន​របស់​សត្វ​កើត​មហារីក​មួយ​ចំនួន។ ស្រាវ​ជ្រាវ​គិត​ថា​ ផល​ប្រយោជន៍​នេះ​ អាច​បញ្ជាក់​កាន់​តែ​ច្បាស់ ​ពី​សម្ថតភាព​នៃ​ប្រេង​ម្រេះព្រៅ​ ដើរ​តួជា​ភ្នាក់​ងារ​ប្រឆាំង​អុកស៊ីតកម្ម (Antioxidant)។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖

– ហាម​ប្រើ​ចំពោះ​ស្រ្តី​មាន​គភ៌​
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ ​អាចទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ម្រះព្រៅ ​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត
– ​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

៣- មាន​សុវត្ថិភាពដែរទេ?

ម្រះ​ព្រៅ​អាច​មាន​សុវត្ថិភាព ពេល​ញ៉ាំ​វា​ក្នុង​រយៈពេល​ខ្លី រហូត​ដល់​ ៦​សប្ដាហ៍ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ពីសុវត្ថិភាព ឬយ៉ាងណា​នៅ​ឡើយ នៅ​ពេល​​ប្រើ​យូរ​ជាង​នេះ។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន៖ គេ​មិន​ដឹង​ច្បាស់​ថា ញ៉ាំម្រះ​ព្រៅ​អំឡុង​ពេល​ពពោះ និង​បំបៅ​​ដោះ​កូន មាន​សុវត្ថិ​ភាព​ ឬ​អត់​​នោះ​ទេ​ ហេតុ​នេះ​បើ​អាច ​ចៀស​វាងញ៉ាំ​រុក្ខជាតិ​ប្រភេទ​នេះ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា។

– ការ​វះកាត់​៖​ ម្រះព្រៅ ​អាច​បន្ថយ​កំណក​ឈាម ​ដូច្នេះ​គេ​បារម្ភ​ថា អាច​នឹង​បង្កើន​ហានិភ័យ​ការ​ហូរ​ឈាមអំឡុង​ពេល និង​ក្រោយ​ពេល​វះកាត់​ ហេតុ​នេះ​ ត្រូវឈប់​ញ៉ាំ​ម្រះព្រៅ​​យ៉ាង​ហោច​ណាស់​ ២​សប្ដាហ៍​ មុន​ពេល​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៦- ម្រះ​ព្រៅ​មាន​ផលរំខានអ្វី​ខ្លះ?

បើ​​មាន​ក្ដី​បារម្ភ​ទាក់​ទង​នឹង​ផល​រំខាន​ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ឬ​អ្នក​ឯកទេស​ខាង​ថ្នាំ​រុក្ខជាតិ​។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ម្រះព្រៅ អាច​មាន​អន្ដរ​កម្ម ​ជា​មួយ​ថ្នាំយើង​​កំពុង​ប្រើ ​ឬ​ជំងឺ​មួយ​ចំនួន ​ដូច្នេះ​សូមពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ឬ​អ្នក​ឯកទេស​ខាង​ថ្នាំ​រុក្ខជាតិមុន​ពេលនឹង​ប្រើ​ជា​ថ្នាំ​បុរាណ។ ខណៈ​ថ្នាំ​ដែល​មាន​ប្រតិកម្ម​ជាមួយ​ម្រះ​ព្រៅ មាន​ដូចជា៖

– ថ្នាំ​​បន្ថយ​កំណក​ឈាម៖​ ​ថ្នាំ​ប្រឆាំង​កំណក​ឈាម​ និងថ្នាំ​ទប់​ផ្លាកែត​​ អាច​មាន​អន្ដរកម្ម​ជា​មួយ​ម្រះព្រៅ។ ព្រោះ​ម្រះ​ព្រៅ ​អាច​ទប់​​កំណក​ឈាម ​ហេតុ​នេះ​បើ​ផឹក​វា​ជា​មួយ​ថ្នាំ​ប្រឆាំង​កំណក​ឈាម​ នឹង​ប្រឈម​ ងាយ​ជាំ​ និង​ហូរ​ឈាម​ ប៉ុន្ដែ​មិន​មាន​ព័ត៌មាន​ណា​បញ្ជាក់​ច្បាស់​ពី​បញ្ហា​នេះ​ទេ។ ថ្នាំ​ដែល​ទប់​កំណក​ឈាម​មាន​ Aspirin, clopidogrel (Plavix), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Ticlopidine (Ticlid), Warfarin (Coumadin)​ និង​ផ្សេង​ទៀត។

– ថ្នាំ Pentobarbital៖ ថ្នាំ​ Pentobarbital ជាប្រភេទ​ថ្នាំ​សណ្តំ ក៏​អាច​មាន​អន្តរកម្ម​ជា​មួយ​ម្រះព្រៅ​ដូចគ្នា ព្រោះថ្នាំ​នេះ ធ្វើ​ឲ្យ​ងងុយ​គេង​ ដោយ​មនុស្ស​មួយ​ចំនួននិយាយ​ថា ​ការ​ញ៉ាំ​​ប្រេង​ម្រះព្រៅ​ជា​មួយ​ថ្នាំ​នេះ ​បណ្ដាល​ឲ្យ​ងងុយ​គេង​ខ្លាំង​ តែ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​​បង្ហាញ​ថា​ បញ្ហា​នេះ​គួរ​ឲ្យ​​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ឡើយ​ទេ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិតប្រើ​ម្រះ​ព្រៅ​ជា​ថ្នាំ​បុរាណ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​រុក្ខជាតិ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់​យើង។

៩​- មានទម្រង់បែប​ណាខ្លះ?

ម្រះព្រៅ ​អាច​មាន​ទម្រង់​ជា​៖

– សារ​ធាតុ​រាវ​ចម្រាញ់​
– ម្សៅ
– ប្រេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ Prem Satya
កែ 23/07/2019
x