ស្វែងយល់ពីការប្រើប្រាស់
១- ជីរនាងវងជួយអីខ្លះដល់រាងកាយ?
ជាថ្នាំ ដោយអ្នកខ្លះប្រើវាជាទឹកខ្ពុរមាត់ អាចប្រើព្យាបាលអាការៈចុកពោះ មិនឃ្លានអាហារ ខ្យល់នៅក្នុងពោះវៀន ជំងឺតម្រងនោម ចាលទឹក ផ្ដាសាយ ជំងឺសិរមាន់ និងការបង្ករោគដោយដង្កូវ។ វាក៏ប្រើសម្រាប់ព្យាបាលករណីពស់ចឹក និងសត្វល្អិតទិច។ ស្ត្រីមួយចំនួនប្រើវាមុន និងក្រោយឆ្លងទន្លេដើម្បីជួយសម្រួលចរន្តឈាម និងជួយឲ្យឆាប់មានទឹកដោះ។
២- ជីរនាវងវាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ដឹងពីប្រសិទ្ធភាពព្យាបាលរបស់រុក្ខជាតិនេះនៅឡើយទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ និងគ្រូឱសថរុក្ខជាតិ សម្រាប់ព័ត៌មានបន្ថែម។ ទោះបីជាយ៉ាងណា វាមានការសិក្សាមួយចំនួនបង្ហាញថា វាជាប្រភពវីតាមីនសេ កាល់ស្យូម ម៉ាញេស្យូម ប៉ូតាស្យូម និងជាតិដែក។ ជីនាងវង មានសារធាតុគីមី អាចបន្ថយការឈឺចាប់ ឬហើម និងសារធាតុគីមីផ្សេងទៀត អាចបន្ថយជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម។ ការស្រាវជ្រាវរកឃើញពីកំណើនចំនួនអង់ទីករ បង្ហាញថាវាអាចប្រើទៅទៅរំញោចប្រព័ន្ធភាពស៊ាំ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើជីរនាងវងគួរដឹងអីខ្លះ?
យោងតាមទ្រឹស្ដី ប្រេង ឬសារធាតុទាញចេញពីជីនាងវង អាចបង្កើនកត្តាប្រឈមហូរឈាមអំឡុងពេលវះកាត់។ គប្បីឈប់ប្រើវាយ៉ាងតិច ២សប្តាហ៍ មុនពេលវះកាត់។
គួរដឹងពីរបៀបញ៉ាំជីនាងវងស្រស់ៗ ឬជាម្សៅ ដោយត្រូវដឹងថាផ្នែកគួរប្រើ គឺមានតែស្លឹកតែប៉ុណ្ណោះ។ លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់អាហារបំប៉ន មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើអាហារបំប៉នទាំងនេះ។ ត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
មិនត្រូវប្រើជីនាងវងក្នុងកម្រិតព្យាបាលទៅលើអ្នកជំងឺមានផ្ទៃពោះ ឬបំបៅដោះឡើយ។ មិនត្រូវឲ្យទារកឬក្មេងតូចប្រើក្នុងកម្រិតព្យាបាលដូចគ្នាដែរ។ សារធាតុគីមីមួយរបស់ជីរនាងវង គឺ Estragol អាចផលិតជា Mutagenic Effect (ឥទ្ធិពលធ្វើឲ្យកោសិកាផ្លាស់ប្ដូររូបរាង និងខូច DNA) នៅពេលប្រើកម្រិតខ្ពស់សម្រាប់ស្ត្រីមានផ្ទៃពោះ។
ប្រុងប្រយ័ត្នសម្រាប់អ្នកជំងឺ មិនត្រូវប្រើជាមួយថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ឬអាំងស៊ុយលីន អាចធ្វើឲ្យមានបញ្ហាជាតិស្ករធ្លាក់ចុះ។
ស្វែងយល់ពីផលរំខាន
៥- ជីរនាងវងមានផលរំខានអីខ្លះ?
– បញ្ហាជាតិស្ករធ្លាក់ចុះ
– ជំងឺមហារីកសាច់ថ្លើម
– កំណកឈាមយឺត និងបង្កើនការហូរឈាម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ជីរនាងវងមានអន្តរកម្មជាមួយអីខ្លះ?
អាចមានអន្តរអំពើជាមួយថ្នាំ និងជំងឺកំពុងមាន។ គប្បីពិភាក្សាជាមួយអ្នកជំនាញឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនពេលប្រើប្រាស់។
ជីរនាងវង ជាប្រភេទថ្នាំអាចបង្កើនប្រសិទ្ធភាពអាំងស៊ុយលីន និងប្រឆាំងប្រសិទ្ធភាពថ្នាំទឹកនោមផ្អែម បន្ថយជាតិស្ករ ដូចនេះមិនត្រូវប្រើរួមគ្នានោះទេ។ ពេលខ្លះ ជីនាវង អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម ជាហហេតុអាចប៉ះពាល់លទ្ធផលធ្វើតេស្ត។
ស្វែងយល់ពីកម្រិតថ្នាំ
ពត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
ការព្យាបាលសាកល្បង លើករណីធ្លាក់ចុះជាតិស្ករ ដោយគេប្រើ ២,៥ក្រាមស្លឹក ឬជាម្សៅស្ងួត ក្នុងទឹក ២០០មិល្លីលីត្រ ប្រើប្រចាំថ្ងៃរយៈពេល ២ ខែ។
កម្រិតថ្នាំរុក្ខជាតិ មានភាពខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ អាស្រ័យកត្តាអាយុ សុខភាព និងលក្ខខណ្ឌមួយចំនួន។ប៉ុន្តែសារធាតុបំប៉នទាំងអស់ មិនមែនតែងតែមានសុវត្ថិភាពនោះទេ។ ដូចនេះ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ សម្រាប់កម្រិតប្រើប្រាស់ដែលត្រឹមត្រូវ។
៨- អាចមានទម្រង់អីខ្លះ?
ជាទម្រង់ ស្លឹកបន្ទះ ម្សៅ តែ និងជាប្រេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]