ស្វែងយល់ពីការប្រើប្រាស់
១- ជីរអង្កាមជប៉ុនជួយអីខ្លះដល់រាងកាយ?
ជីរអង្កាមជប៉ុន (Japanese Mint) គឺជារុក្ខជាតិម្យ៉ាង គេអាចចម្រាញ់យកប្រេងរបស់វាពីផ្នែកដុះផុតពីដី យកមកធ្វើជាថ្នាំ។ ប្រេងរុក្ខជាតិនេះ ប្រើសម្រាប់ព្យាបាលបញ្ហារំលាយអាហារមួយចំនួន រួមមាន ញ៉ាំមិនបាន ខ្យល់ក្នុងពោះ មិនរំលាយអាហារ ចង្អោរ រាក ក្រួសក្នុងថង់ទឹកប្រមាត់ បញ្ហាថ្លើម និងបញ្ហាចលនាពោះវៀនមិនប្រក្រតី (IBS = Irritable bowel syndroms)។ គេក៏ប្រើដើម្បីព្យាបាល បញ្ហាផ្លូវដង្ហើម រួមមាន ផ្ដាសាយ ក្អក លាកទងសួត (Bronchitis) និងឈឺបំពង់ក និងមាត់។
ការប្រើប្រាស់ផ្សេងទៀត រួមមាន ព្យាបាលគ្រុនក្ដៅ ឈឺចាប់ ចុកឆ្អល់ ឈឺក្បាល ឈឺធ្មេញ រមួលសាច់ដុំ (Cramps) ឈឺត្រចៀក ដុំសាច់ (Tumors) មហារីក បញ្ហាបេះដូង ពិបាកដកដង្ហើម ប្រឆាំងការបង្ករោគ និងជួយងាយសម្រប និងអាកាសធាតុប្រែប្រួល។
អ្នកខ្លះប្រើវាដើម្បីជួយជំរុញថ្នាំដទៃទៀត ដូចជា ថ្នាំផ្សះ (Germ-killer) ឬថ្នាំបំបាត់ការឈឺចាប់ (Pain-killer)។
គេប្រើជីរអង្កាមជប៉ុនសម្រាប់លាបលើស្បែក ដើម្បីព្យាបាលការឈឺសាច់ដុំ ឈឺសរសៃ រមាស់ និងកន្ទាលត្រអាក។
ជីរអង្កាមជប៉ុន ក៏អាចប្រើសម្រាប់ហិត (Inhaled) ដើម្បីព្យាបាលការហើមភ្នាសខាងលើផ្លូវដង្ហើម។ ក្នុងជីរអង្កាមជប៉ុន មានសារធាតុ ម៉ុងតុល (Menthol) ច្រើនជាង ៩៥% ។
ផ្នែកឧស្សាហកម្មវិញ ជីរអង្កាមប្រភេទនេះ ត្រូវប្រើជាក្លិន (Fragrance) ក្នុងថ្នាំដុសធ្មេញ ទឹកខ្ពុរមាត់ សាប៊ូដុះខ្លួន សាប៊ូបោកខោអាវ ក្រែម ឡូសិន និងទឹកអប់។ ជាពិសេសក្នុងការផ្សាយពាណិជ្ជកម្ម គេប្រើវាជាប្រភពនៃសារធាតុម៉ុងតុល។
២- វាដំណើរការម៉េច?
មិនមានការសិក្សាគ្រប់គ្រាន់ពីសកម្មភាពព្យាបាលរបស់អាហារបំប៉នរុក្ខជាតិនោះទេ។ គប្បីពិគ្រោះជាមួយអ្នកជំនាញឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែមានការសិក្សាខ្លះបង្ហាញថា ប្រេងជីរអង្កាម អាចការពារអាការៈហើមពោះ ទៅរំញោចការហូរទឹកប្រមាត់ និងប្រឆាំងមេរោគ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយជីរអង្កាមជប៉ុន ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
អត់បង្កបញ្ហា ឬគ្រោះថ្នាក់អីទេ ទាំងប្រើតាមមាត់ ឬលាបលើស្បែក។
ស្វែងយល់ពីផលរំខាន
៥- មានផលរំខានអីខ្លះ?
– ធ្វើទុក្ខក្រពះ (ពេលលេបតាមមាត់)
– ប្រតិកម្មលើស្បែក (នៅពេលលាបលើស្បែក)
– ជំងឺហឺតធ្ងន់ធ្ងរ ខ្ជឹបបំពង់សំឡេង បញ្ហាដកដង្ហើម ក្តៅមុខ ឈឺក្បាល និងប្រតិកម្ម (នៅពេលប្រើផ្ទាល់លើមុខ ឬស្រូប)។ គេនៅមិនទាន់ដឹងគ្រប់គ្រាន់ពីសុវត្ថិភាពក្នុងការហិតស្រូបប្រេងជីរអង្កាមជប៉ុននៅឡើយទេ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- មានអន្តរកម្មជាមួយអីខ្លះ?
អន្តរកម្មអាចកើតជាមួយថ្នាំដែលយើងកំពុងប្រើ ឬជំងឺកំពុងមានក្នុងខ្លួន។ គប្បីពិភាក្សាជាមួយអ្នកជំនាញឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនពេលប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៨- អាចមានទម្រង់អីខ្លះ?
អាចមានជាទម្រង់៖ ជាប្រភេទទឹក ម្សៅ និងប្រេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]