home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Chive (ស្លឹកខ្ទឹម)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Chive (ស្លឹកខ្ទឹម)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ស្លឹក​ខ្ទឹមគេ​ប្រើ​ដើម្បី​ព្យាបាល​អ្វី?

ស្លឹក​ខ្ទឹម​គឺ​ជា​ប្រភេទ​ជី (Herb)​ ​ដុះ​ផុត​ពី​ដី​ ត្រូវ​គេ​​ប្រើ​ជា​ឱសថ​ សម្រាប់​ព្យាបាល​បញ្ហា​សត្វ​ល្អិត​ក្នុង​ខ្លួន ហើយ​បើ​នៅ​ក្នុង​ម្ហូប​អាហារ​វិញ​ គឺ​គេ​ដាក់​ដើម្បី​បង្កើន​ក្លិន​ឈ្ងុយឆ្ងាញ់​។

២- ស្លឹក​ខ្ទឹមដំណើរ​ការ​យ៉ាង​ម៉េច?

មិន​មាន​ការ​សិក្សារ​គ្រប់​គ្រាន់​​ពី​សកម្មភាពរុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្រូឱសថ​បុរាណ​ដើម្បី​ទទួលបាន​​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

​មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយស្លឹក​ខ្ទឹម ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ស្លឹក​ខ្ទឹម ​គឺ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគ​ច្រើន ចំពោះ​កម្រិត​ប្រើ​ក្នុង​អាហារ។ វា​ក៏​អាច​មាន​សុវត្ថិភាព​ដូច​គ្នា ចំពោះ​កម្រិត​ប្រើ​ក្នុង​ឱសថ ទោះ​ប្រើ​ច្រើន​ជា​ងកម្រិត​ធម្មតា​ក៏​ដោយ។

៥- គួរប្រុងប្រយ័ត្ន

– ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​​បំបៅ​ដោះកូន៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពត៌​មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​អ្នក​​គួរ​ប្រើ​ប្រាស់​វា​ សម្រាប់​ក្នុង​ការ​ទទួល​ទាន​បាន​ហើយ។
– ​វះកាត់៖ ត្រូវ​ឈប់ប្រើ​​ស្លឹក​ខ្ទឹម​យ៉ាង​តិច ​២សប្ដាហ៍​ មុនពេល​វះកាត់។
– ​កត្តា​អាយុ៖ ​អាយុក្រោម​ ១៨ឆ្នាំ មិន​គួរ​ប្រើ​ប្រាស់​ស្លឹក​ខ្ទឹម​ជាឱសថ​ព្យាបាល​បញ្ហា​សុខភាព​នោះ​ឡើយ ព្រោះមិន​ទាន់​មានការ​សិក្សា​ពី​​កម្រិត​សុវត្ថិភាព ​ឬ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​កុមារ​នៅ​ឡើយ​ទេ។

ស្វែង​យល់​ពី​ផលរំខាន

៦- មានផលរំខានអីខ្លះ?

ស្លឹក​ខ្ទឹម វា​អាច​បង្ក​ជា​បញ្ហា ​ដូចជា​ ឆ្អល់​ពោះ រមាស់​ស្បែក រលាក​ស្បែក ចុះ​សម្ពាធ​ឈាម ងាយ​មាន​​ហូរ​ឈាម​ជាដើម​។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

រុក្ខជាតិ​នេះ​ អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំយើង​កំពុង​ប្រើ ឬ​មាន​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាពមួយចំនួន។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឱសថបុរាណ មុន​ពេល​ប្រើ​ប្រាស់។

​ថ្នាំ​មួយ​ចំនួន​អាច​មាន​អន្តរ​កម្ម​ជា​មួយ​ស្លឹក​ខ្ទឹម មាន​ដូច​ជា៖ថ្នាំ​អាស្ពីរីន និង​ថ្នាំ​ប្រឆាំង​កំណក​ឈាម ដូច​ជា Warfarin (Coumadin®) ឬ Heparin ថ្នាំ​ប្រឆាំង​ប្លាកែត (Antiplatelet drugs) ដូច​ជាថ្នាំ Clopidogrel (Plavix®) និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ប្រឆាំង​រលាក​មិន​មាន​ស្តេរ៉ូអ៊ីត (NSAIDs) ដូច​ជា Ibuprofen (Motrin®,Advil®)។

ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ថ្នាំ​ផ្សះ ថ្នាំ​មហារីក​ ថ្នាំ​ប្រឆាំង​ការ​ក​រោគ​ផ្សិត ថ្នាំ​ប្រឆាំង​វីរុស ថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល និង​ថ្នាំ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ជាដើម​។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

– សារធាតុ​រាវ​ចម្រាញ់​ចេញ​ពី​ស្លឹក​ខ្ទឹម៖ ក្រឡុក​ដប​ថ្នាំ​​មុន​ពេល​ប្រើ ហើយ​ប្រើ​ពី ​២០-៣០​ តំណក់ ​៣​ ដង/​ថ្ងៃ ឬ​តាម​ការ​ណែនាំ​គ្រូឱសថ​បុរាណ។

កម្រិត​ប្រើ​ប្រាស់​ស្លឹក​ខ្ទឹម​ជា​ឱសថចំពោះ​មនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

– ទឹក​ស្លឹក​ខ្ទឹម​​ចម្រាញ់ (Chive Liquid extract)។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Chive. http://www.webmd.com/vitamins-supplements/ingredientmono-1109-acai.aspx?activeingredientid=1109. Accessed April 11, 2017.

Chive. http://www.newmoonnaturalfoods.com/ns/DisplayMonograph.asp?StoreID=9F623QASQBSR2L1C0G03N0ET9MQD62W2&DocID=bottomline-chive. Accessed April 11, 2017.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ យ៉ានណែត ដាញែល
កែ 22/07/2019
x