backup og meta

Potato (ដំឡូងបារាំង)

Potato (ដំឡូងបារាំង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- តើ​ដំឡូងបារាំង​ប្រើប្រាស់​ដើម្បី​អ្វី?

ដំឡូងបារាំង​ ​ជា​រុក្ខជាតិវល្លិ៍​ម៉្យាង ​ដែល​មើម​របស់​វា ​ជា​ទូទៅ​ត្រូវ​បាន​ចាត់​ទុក​ជា​បន្លែ​សម្រាប់​បរិភោគ។ ដំឡូងបារាំង ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ​ផង​ដែរ។ ផឹក​​ទឹក​ដំឡូងបារាំង​​ស្រស់ គឺ​អាច​​ព្យាបាល​បញ្ហា​ក្រពះ​ និង​អាការៈ​ហើម ខណៈ​ចំពោះ​​របប​អាហារ​សម្រក​ទម្ងន់​វិញ​ ម្សៅ​ប្រូតេអ៊ីន​បន្សុទ្ធ​ចេញ​ពី​ដំឡូងបារាំង ​ត្រូវ​លាយ​ជាមួយ​ទឹក​សម្រាប់​ប្រើប្រាស់។

គ្នា​យើង​​ខ្លះ ​ប្រើ​ដំឡូង​បារាំង​ឆៅ​ បិតផ្ទាល់​ទៅ​លើ​កន្លែង​​ឈឺ​សន្លាក់​ បង្ក​រោគ​ រលាក​ និង​ឈឺ​ភ្នែក។ ហើយ​ការ​ញ៉ាំដំឡូងបារាំង​វិញ ត្រូវ​ចាត់​ទុក​ជា​​អាហារ​សរសៃ​​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព ហើយ​ក៏​អាច​​បិត​ធ្វើ​ជា​ស្រាបាន​ទៀត​ផង។

២- ដំឡូង​បារាំង​ដំណើរ​ការ​ម៉េច​ខ្លះ?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​ ពី​មុខងារ​ធ្វើ​ការ​​របស់​ដំឡូង​បារាំងនៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យសម្រាប់​ព័ត៌មាន​បន្ថែម។

ទោះ​យ៉ាង​ណា​ គេ​ដឹង​ថា​ ដំឡូង​បារាំង អាច​ជួយ​ឲ្យ​ឆាប់​ឆ្អែត​ និង​ជួយ​​សម្រក​ទម្ងន់​បាន។ សារធាតុ​គីមី​មួយ ​នៅ​ក្នុង​សំបក​ដំឡូង​បារាំង អាច​បង្ការ​បាក់តេរី​មិន​ឲ្យ​ទៅ​ទុំ​ជាប់​ជាមួយ​កោសិកា​ជា​ច្រើន ខណៈដំឡូង​បារាំង ក៏ជា​ប្រភព​នៃ​វីតាមីន C ជាតិ​ដែក សារធាតុ​រីបូហ្វាវីន និង​កាបូអ៊ីដ្រាត។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ​គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​ដំឡូង​បារាំង?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយដំឡូង​បារាំង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ដំឡូង​បារាំង​មានសុវត្ថិភាពដែរ​ទេ?

ដំឡូង​ទុំ​ល្អ​ មិន​ខូច​ទ្រង់​ទ្រាយ ត្រូវ​គេ​យក​មក​ញ៉ាំ​ជា​អាហារ​ ឬ​ជា​ថ្នាំ​សង្កូវ និង​​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ទូទៅ​។ ចំណែក​ដំឡូងបារាំង​ខូច​ទ្រង់​ទ្រាយ ​ដំឡូង​ខ្ចី ​និង​ដំឡូង​មាន​ពន្លក ​គឺ​សុទ្ធ​តែ​ផ្ទុកសារធាតុ​គីមី​ពុល​ មិន​អាច​កម្ចាត់​ចេញ​បាន​តាម​រយៈ​ការ​ចម្អិន​នោះ​ទេ។ សារធាតុ​គីមី​ពុល​ទាំងនោះ ​អាច​បណ្ដាល​ឲ្យ​ឈឺ​ក្បាល ​មុខ​ឡើង​ក្រហម ​ក្អួត​ចង្អោរ​ រាក ​ឈឺ​ពោះ​ ស្រែក​ទឹក ​នៅ​មិន​ស្ងៀម​ ថែម​ទាំង​បណ្តាល​ឲ្យ​​ស្លាប់ក៏មាន។

នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ ដើម្បី​ដឹង​ថា តើ​វា​មាន​សុវត្ថិភាព​ ឬ​អត់​ចំពោះ​ការ​​បិត​ចំណិត​ដំឡូង​ឆៅ​ នៅ​លើ​ស្បែក​នៅ​ឡើយ​ទេ។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ចំពោះ​ស្រីៗ​ពពោះ ​និង​បំបៅ​ដោះកូន៖ ដំឡូង​បារាំងទុំ​ មិន​ខូច​ទ្រង់ទ្រាយ ​គឺ​មាន​សុវត្ថិភាពសម្រាប់​ញ៉ាំ ​ប៉ុន្តែ​ហាម​ប្រើប្រាស់​ដំឡូង​ធ្វើ​ជា​ថ្នាំ​សង្កូវ​ រហូត​ទាន់​តែ​ដឹង​ច្បាស់​ថា ​វា​អាច​ប៉ះពាល់​យ៉ាង​ដូច​ម្ដេច​ទៅ​លើ​ទារក​ក្នុង​ផ្ទៃ​ ឬ​ទារកកំពុង​បៅ​ដោះ។

– ចំពោះ​​ជំងឺ​ទឹក​នោម​ផ្អែម៖ ដំឡូងបារាំង ​អាច​ប៉ះពាល់​ទៅ​លើ​ការ​គ្រប់គ្រង​កម្រិត​ជា​ស្ករ​ក្នុង​ឈាម។ ​បើ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ញ៉ាំ​​ដំឡូង​បារាំង ដូច​ញ៉ាំ​អាហារ​ជាតិ​ផ្អែម​ដទៃ​ទៀត។

ដំឡូងបារាំង

ស្វែង​យល់​ពី​ផលរំខាន

៦- ដំឡូង​បារាំង​មាន​ផល​រំខាន​អ្វី​ខ្លះ?

​បើមាន​ចម្ងល់​ពី​ផលរំខាន​ណា​មួយ សូម​ពិភាក្សា​បន្ថែម ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ដំឡូងបារាំង​មានអន្តរ​កម្ម​ជាមួយ​អ្វី​ខ្លះ?

ដំឡូងបារាំង ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំយើង​​ប្រើប្រាស់​បច្ចុប្បន្ន ​ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​ ​មុន​ប្រើប្រាស់វា​ជា​ថ្នាំ​​សង្កូវ។ ខណៈ​ថ្នាំ​អាច​មាន​អន្តរកម្ម​ជាមួយ​ដំឡូងបារាំង​រួមមាន៖

– ថ្នាំ​ពង្រាវឈាម (Thrombolytic Drugs)៖ ដំឡូងបារាំង ​ផ្ទុក​សារធាតុ​គីមី​ម៉្យាង អាច​​កាត់​បន្ថយ​កំណក​ឈាម។ញ៉ាំ​ដំឡូងបារាំង​ច្រើន ​ជាមួយ​ថ្នាំ​ពង្រាវ​​ឈាម ​អាចប្រឈម​ហូរ​ឈាម​ និង​ស្នាម​ជាំ​ស្បែក។ ថ្នាំ​ប្រើប្រាស់​ដើម្បី​ពង្រាវ​ឈាម ​មាន​ដូចជា Alteplase (Activase), Anistreplase (Eminase), Reteplase (Retevase), Streptokinase (Streptase) និង​ថ្នាំ Urokinase (Abbokinase)។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​​ប្រើប្រាស់​ដំឡូង​បារាំង ​​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- ដំឡូងបារាំង​មាន​ទម្រង់ម៉េច​ខ្លះ?

ដំឡូង​អាច​រក​ជាវ​បាន​ក្នុង​ទម្រង់​ជា ដំឡូង​បារាំងឆៅ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Potato https://www.webmd.com/vitamins-supplements/ingredientmono-809-potato.aspx?activeingredientid=809&activeingredientname=potato Accessed January 10, 2018

How can potatoes benefit my health? https://www.medicalnewstoday.com/articles/280579.php Accessed January 10, 2018

កំណែ​ប្រែបច្ចុប្បន្ន

02/06/2021

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​ផ្លែទទឹមមានគុណ​ប្រយោជន៍​ច្រើន​យ៉ាងដល់សុខភាព មិនគួរមើលរំលង

Watermelon (ផ្លែ​ឪឡឹក)


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម