home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Pear (ផ្លែសារី)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Pear (ផ្លែសារី)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ផ្លែ​សារីប្រើប្រាស់​ដើម្បី​អ្វី?

សារី​ គឺ​ជា​ដើម​រុក្ខជាតិ ​ដែល​ផ្លែ​របស់​វា ​ត្រូវ​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ។ គេ​ប្រើប្រាស់​ផ្លែ​សារី ដើម្បី​​ដោះ​ស្រាយ​បញ្ហា​រំលាយ​អាហារ​តិច​តួច រាក ​រាក​ធ្ងន់ធ្ងរ (អាសន្ន​រោគ)​ រោគ​ចុក​ពោះ (Colic) ទល់​លាមក ​ហើម​ និង​ចង្អោរ។ ម្យ៉ាង​ទៀត​ ផ្លែ​សារី​ ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​បញ្ហា​ថ្លើម​រឹង (ខូច​ថ្លើម)​ បញ្ហា​កន្ត្រាក់​សាច់ដុំ​ ដុំ​​មហារីក​ និង​គ្រុន​ក្ដៅ ជាដើម។

សម្រាប់​មនុស្ស​មួយ​ចំនួន ​បាន​ប្រើ​ផ្លែ​សារី​បិទ​ផ្ទាល់​លើ​ស្បែក​ ដើម្បី​ជួយ​ឲ្យ​ស្ងួត។ ចំណែក​ក្នុង​អាហារ​វិញ​ ផ្លែ​សារី​ ត្រូវ​បរិភោគ​ស្រស់ៗ​ ឬ​ជា​តំណាប់ ក៏​អាច​ប្រើ​ចម្អិនជា​​អាហារបាន​ដែរ។

២- ផ្លែសារីដំណើរ​ការ​យ៉ាង​ម៉េច​ខ្លះ?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​ពី​មុខងារ និង​សកម្មភាព​ផ្លែ​សារី នៅ​ឡើយទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​​ឬ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា គេ​ដឹង​ថា​ ផ្លែ​សារី ​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា ​ប៉ិកទីន​ ​អាច​ជួយ​កាត់​បន្ថយអាការៈ​រាក។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ​គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​​ផ្លែ​សារី?

មុន​យកធ្វើ​ជា​ថ្នាំ​ព្យាបាល ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​ពេទ្យ​ថ្នាំ​បុរាណ​ជា​មុន បើ​សិន៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។
– កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។
– ​មាន​ប្រតិកម្ម​ជាមួយផ្លែសារី ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ។
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម។
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ផ្លែ​សារី​ គឺ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគ​ច្រើន​ សម្រាប់​បរិភោគ​ក្នុង​កម្រិត​ចំនួន​ធម្មតា។ យ៉ាង​ណា​​ គួរ​ប្រុង​ប្រយ័ត្ន​​ពិសេស​ចំពោះ៖

ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​បំបៅ​ដោះ​កូន៖ ផ្លែ​សារី​ មាន​សុវត្ថិភាព​ក្នុង​កម្រិត​ចំនួន​ដែល​មាន​នៅ​ក្នុង​អាហារ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ ​ដើម្បី​ដឹង​ថា​ ​វា​មាន​សុវត្ថិភាព​នៅ​ក្នុង​កម្រិត​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវនៅ​ឡើយ​ទេ។ដូចនេះ​ ​គួរ​តែ​ប្រើប្រាស់​ក្នុង​កម្រិត​ជា​អាហារ ​បើ​កំពុង​​មាន​គភ៌ ​ឬ​បំបៅ​ដោះ។

ស្វែង​យល់​ពី​ផលរំខាន

៥- ផ្លែសារី​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ?

​បើ​មាន​ការ​សង្ស័យពី​ផល​ប៉ះពាល់​ សូម​ប្រឹក្សា​យោបល់​ ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- មានអន្តរកម្មជាមួយអីខ្លះ?
ផ្លែ​សារី​ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​កំពុង​មាន។ ប្រឹក្សា​យោបល់​ ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​មុន​​ធ្វើ​ការ​ប្រើប្រាស់។
អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ផ្លែសារី អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៨- ផ្នែក​ដែល​ប្រើ​ប្រាស់?

– ផ្លែ​សារីស្រស់។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 02/07/2019
ត្រួតពិនិត្យដោយ គឹម កាណែល
x