backup og meta

Wasabi (​វ៉ាសាប៊ិ)

Wasabi (​វ៉ាសាប៊ិ)

ស្វែងយល់ពីការប្រើប្រាស់

១- តើ​វ៉ាសាប៊ិ​ប្រើ​ដើម្បី​អ្វី?

វ៉ាសាប៊ិក (Wasabi) ជា​រុក្ខជាតិ​មាន​ដើម​កំណើត​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​បច្ចុប្បន្ន​នេះ គេ​អាច​ដាំ​បាន​នៅតាម​បណ្តា​តំបន់​មួយ​ចំនួន ដូចជា កោះ​តៃវ៉ាន់ និង​ញ៉ូវសេឡេន ដើម្បី​យក​ឫស មក​ប្រើ​ក្នុង​ទឹក​ជ្រលក់ និង​គ្រឿង​ទេស មាន​ក្លិន​ឆួល និង​ហិរ​ខ្លាំង។ គេ​ញ៉ាំ​រុក្ខជាតិ​ប្រភេទ​នេះ ដើម្បី​ការ​ពារ​ជំងឺ​បេះដូង​ មហារីក និង​ជំងឺ​ពុក​ឆ្អឹង។ យ៉ាងណាមិញ គេ​ក៏​អាច​ប្រើ​វា​ក្នុង​អាហារ​ដើម្បី​បង្កើន​ជាតិ​ហិរ​ផង​ដែរ។

២- វ៉ាសាប៊ិដំណើរ​ការ​ម៉េច​ខ្លះ?

មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​រុក្ខជាតិ​ប្រភេទ​នេះ​នៅ​ឡើយ​ទេ។ ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​ប្រើ​ប្រាស់។ ប៉ុន្តែ​យ៉ាង​ណា គេ​ដឹង​ថា វ៉ាសាប៊ិក មាន​ផ្ទុក​នូវ​សារធាតុ​សម្លាប់​មេរោគ ប្រឆាំង​មហារីក និង​ការ​រលាក​ផ្សេងៗ។ លើស​ពី​នេះ គេ​នៅ​ជឿ​ថា អាច​ជួយ​បញ្ហា​កំណក​ឈាម និង​ការ​លូត​លាស់​ឆ្អឹង​លឿន​ថែម​ទៀត​ផង។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុន​ប្រើ​វ៉ាសាប៊ិ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ក្នុង​ករណី៖

– ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល កំពុង​ចង់​បាន​កូន ឬ​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– មាន​ប្រតិកម្ម​ជាមួយ វ៉ាសាប៊ិ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាព​ប្រើ​ប្រាស់​ឱសថ​បុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់។ មុន​ពេល​ប្រើ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មាន​សុវត្ថិ​ភាពក​ម្រិត​ណា?

នៅ​មិន​ទាន់​មាន​ព័ត៌​មាន​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា វ៉ាសាប៊ិ មាន​សុវត្ថិភាព ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ស្ត្រី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ៖ មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់ អាច​បញ្ជាក់​ពី​សុវត្ថិភាព ពេល​ញ៉ាំ​វ៉ាសាប៊ិ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដើម្បី​សុវត្ថិភាព សូម​ចៀស​វាង​ញ៉ាំ​វា។

– វិបត្តិ​កំណក​ឈាម៖ វ៉ាសាប៊ិ អាច​ធ្វើ​ឲ្យ​ឈាម​ក្រ​កក។ តាម​ទ្រឹស្ដី វ៉ាសាប៊ិ អាច​បង្កើន​ហានិភ័យ​ហូរ​ឈាម និង​មាន​របួស ចំពោះ​អ្នក​ជំងឺ​មាន​វិបត្តិ​កំណក​ឈាម។

– វះ​កាត់៖ រុក្ខជាតិ​នេះ អាច​ធ្វើ​ឈាម​ក្រ​កក។ វ៉ាសាប៊ិអាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ច្រើន​ពេល​វះកាត់។ សូម​ឈប់​ញ៉ាំ វ៉ាសាប៊ យ៉ាង​ហោច ២អាទិត្យ មុន​វះកាត់។

ស្វែងយល់ពីផលរំខាន

៦- វ៉ាសាប៊ិ​មានផលរំខានអីខ្លះ?

ប្រសិន​បើ​មាន​ការ​បារម្ភ​ពី​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧-​ វ៉ាសាប៊ិ​មានអន្តរកម្មជាមួយអីខ្លះ?

វ៉ាសាប៊ិ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំយើង​កំពុង​ប្រើ ឬ​ស្ថានភាព​ជំងឺយើង​កំពុងមាន។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​អ្នកឯកទេស​ឱសថបុរាណ មុន​ពេល​ប្រើ។

វ៉ាសាប៊ិ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​​ប្រើ​ប្រាស់​រុក្ខជាតិ​ប្រភេទ​នេះ ខុសៗគ្នា​អាស្រ័យ​លើ​ស្ថាន​ភាព​សុខភាព​មនុស្ស​ម្នាក់។ កម្រិត​ប្រើ អាស្រ័យ​លើ​កត្តា​អាយុ ស្ថានភាព​សុខភាព និង​ស្ថានភាព​ផ្សេងៗ​ទៀត។ ឱសថ​រុក្ខជាតិ​មិន​ប្រាកដ​ថា​មាន​សុវត្ថិភាព​រហូត​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​មុន​នឹង​ប្រើ។

៩- អាច​មាន​ទម្រង់​អី​ខ្លះ?

– វ៉ាសាប៊ិ ស្រស់

– វ៉ាសាប៊ិ​គ្រាប់ សម្រាប់​លេប

– ប្រភេទ​ម្សៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Wasabi https://www.webmd.com/vitamins-supplements/ingredientmono-1525-wasabi.aspx?activeingredientid=1525&activeingredientname=wasabi Accessed December 05, 2017

Wasabi https://herbpathy.com/Uses-and-Benefits-of-Wasabi-Cid409 Accessed December 05, 2017

កំណែ​ប្រែបច្ចុប្បន្ន

11/04/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម