backup og meta

Onion (ខ្ទឹម​បារាំង)

Onion (ខ្ទឹម​បារាំង)

ស្វែងយល់ពីការប្រើប្រាស់

១- ខ្ទឹម​បារាំង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​អ្វី?

ខ្ទឹមបារាំង គឺប្រភេទ​រុក្ខជាតិ​ មើម​របស់​វា​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ថ្នាំ​សង្កូវ ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា៖

– ព្យាបាល​បញ្ហារំលាយ​អាហារ ដូចជា​​ ​មិន​ឃ្លាន​អាហារ ឆ្អល់​ពោះ​ និង​វិបត្តិ​ថង់​ទឹក​ប្រមាត់។

– ព្យាបាល​បញ្ហា​បេះដូង ​និង​សរសៃ​ឈាម ​ដូចជា ចុក​ទ្រូង (Angina) និង​​សម្ពាធ​ឈាម​ខ្ពស់។

– បង្ការ​ការ​ឡើង​កម្រាស់​សរសៃ​អាកទែ​ (Atherosclerosis)។

– ព្យាបាល​ ដំបៅ​មាត់ ​និង​បំពង់​ក ក្អក​មាន់ រលាក​ទង​សួត​ ជំងឺ​ហឺត បាត់​បង់​ជាតិ​ទឹក ហ្គាស​ក្នុង​ពោះវៀន​តូច​ ដង្កូវ​ប៉ារ៉ាស៊ីត​ និង​​ជំងឺ​ទឹក​នោម​ផ្អែម។

– ពេល​ខ្លះ​គេ​ប្រើ​ដើម្បី​ធ្វើ​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម។

ខ្ទឹម​បារាំង​ ក៏​ត្រូវគេ​ប្រើ ​បិត​ផ្ទាល់​ទៅ​លើ​ស្បែក​ពេល​សត្វ​ល្អិត​ខាំ ដំបៅ​ រលាក​សើ​ស្បែក​ រលាក​ទឹក​​ក្ដៅ​ ឫស និង​របួស​ស្នាម។ សម្រាប់​អាហារ​ ខ្ទឹម​បារាំង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​មុខ​ម្ហូប​ជា​ច្រើន ហើយ​នៅ​ក្នុង​ចង្វាក់​ផលិតកម្ម​វិញ​ ប្រេង​​ខ្ទឹម​បារាំង ​ត្រូវ​ប្រើប្រាស់​បង្កើន​រសជាតិអាហារ។

២- ខ្ទឹម​បារាំង​ដំណើរ​ការ​យ៉ាង​ម៉េច?

ខ្ទឹម​បារាំង ​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​កូលេ​ស្តេរ៉ូល ដែល​ជា​កត្តា​ហានិភ័យ ​ធ្វើ​ឲ្យ​ឡើង​កម្រាស់​សរសៃ​អាកទែ។ នៅ​មាន​ភស្តុតាង​ខ្លះ​ទៀត​​បញ្ជាក់​ថា ខ្ទឹម​បារាំង​ អាចកាត់​បន្ថយអា​ការៈ​ស្ទះ​ដង្ហើម​ សម្រាប់​អ្នក​​មាន​ជំងឺ​ហឺត។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ នៅ​មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់ពី​មុខងារ​ធ្វើ​ការ​របស់​ខ្ទឹម​បារាំង​នៅ​ឡើយ​។ សូម​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​គ្រូ​ឱសថ​រុក្ខជាតិ​ ឬ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ​ខ្ទឹម​បារាំង?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយខ្ទឹម​បារាំង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ខ្ទឹម​បារាំង​គឺ​ច្រើន​តែ​មាន​សុវត្ថិភាព​នៅ​ពេល​បរិភោគ​ក្នុង​ចំនួន​សមរម្យ​ដែល​ប្រើប្រាស់​ក្នុង​ម្ហូប​អាហារ​ឬ​ប្រើ​បិត​លើ​ស្បែក។ វា​អាច​មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​ភាគ​ច្រើន​នៅ​ពេល​បរិភោគ​ក្នុង​ចំនួន​ច្រើន។ ការ​ប្រើប្រាស់​រហូត​ដល់​ចំនួន​អតិបរមា​ ៣៥មិល្លីក្រាម​នៃ​គ្រឿង​ផ្សំ​របស់​ខ្ទឹម​បារាំង​”ឌីហ្វេនីលឡាមីន”​ក្នុង​១​ថ្ងៃរយៈ​ពេល​ច្រើន​ខែគឺ​ច្រើន​តែ​មាន​សុវត្ថិភាព។

៥- កត្តា​គួរប្រុង​ប្រយ័ត្ន

– ស្ត្រី​មាន​គភ៌ ​និង​បំបៅ​ដោះ៖ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ គួរ​ឲ្យ​ទុក​ចិត្ត​ពី​សុវត្ថិភាពប្រើប្រាស់​ខ្ទឹម​បារាំង​ ធ្វើ​ជា​ថ្នាំ​សង្កូវ​ចំពោះស្រីៗ​មាន​គភ៌ ​ឬ​កំពុង​បំបៅ​ដោះ​នៅ​ឡើយ​ទេ។ ដើម្បី​សុវត្ថិភាព គួរ​ចៀសវាង​​ប្រើ​ខ្ទឹម​បារាំង​ក្នុង​បរិមាណ​ច្រើន ​ជាង​បរិមាណ​ក្នុង​ម្ហូប​អាហារ​ធម្មតា។

– វិបត្តិ​កំណក​ឈាម៖ ខ្ទឹម​បារាំង​អាច​ធ្វើ​ឲ្យ​​កំណក​ឈាម​ថយ​ចុះ។ មាន​ការ​ព្រួយ​បារម្ភ​ថា ខ្ទឹម​បារាំង​ អាច​ធ្វើឲ្យ​កើន​ឡើង​គ្រោះ​ថ្នាក់ហូរ​ឈាមច្រើន នៅ​ពេល​​ប្រើ​​ជាមួយ​នឹង​ថ្នាំ​ពេទ្យ។ ហាម​ប្រើ​ខ្ទឹម​បារាំង ​ក្នុង​បរិមាណ​ធ្វើ​ជា​ថ្នាំ ឬ​សារធាតុ​បន្សុទ្ធ ចេញ​ពី​ខ្ទឹម​បារាំង បើ​មាន​ការ​ប្រឈម​​វិបត្តិកំណកឈាម។

– ជំងឺ​ទឹក​នោម​ផ្អែម៖ ខ្ទឹម​បារាំង​ អាច​ជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​បើ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ប្រើប្រាស់​ខ្ទឹម​បារាំង​ក្នុង​កម្រិត​ជា​ថ្នាំ ​គួរ​តែ​ពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន។

– វះកាត់៖ ខ្ទឹម​បារាំង ​អាច​ធ្វើ​ឲ្យ​កំណក​ឈាម​មាន​ការ​ថយ​ចុះ និងបន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ តាម​ទ្រឹស្តី ខ្ទឹមបារាំង​ អាច​បង្កើន​ហានិភ័យហូរ​ឈាម ​ឬ​ប៉ះពាល់​នឹង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​អំឡុង ​និង​ក្រោយ​ពេល​វះកាត់។ ឈប់​ប្រើប្រាស់​ខ្ទឹម​បារាំង​ ធ្វើ​ជា​ថ្នាំ​សង្កូវ​ហោច​ណាស់ ​២​សប្ដាហ៍ ​មុនពេល​កំណត់​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៦- ខ្ទឹម​បារាំងមាន​ផល​រំខាន​អ្វីខ្លះ?

ខ្ទឹម​បារាំង អាច​បណ្តាល​ឲ្យ​មាន​អាលែកហ្ស៊ី។ មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ខ្ទឹម​បារាំង​អាច​មាន​អន្តរកម្ម​អ្វី​ខ្លះ?

ខ្ទឹម​បារាំង​​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​ មុន​នឹង​ប្រើប្រាស់ឱសថ​រុក្ខជាតិ​ប្រភេទ​នេះ។ ខណៈ​ថ្នាំ​អាច​មាន​អន្តរ​កម្ម​ជា​មួយ​ខ្ទឹម​បារាំង​ មាន​ដូចជា៖

– ថ្នាំ Aspirin៖ មនុស្ស​មួយ​ចំនួន ​អាច​មាន​ប្រតិកម្ម​ជាមួយ​ខ្ទឹម​បារាំង ហើយ​ថ្នាំ​អាស្ពីរីន អាច​ធ្វើឲ្យ​យើង​​កាន់​តែ​មាន​ប្រតិកម្ម​ខ្លាំង។ ករណី​នេះ​ ត្រូវ​បាន​រាយ​ការណ៍​ទៅ​កាន់​គ្រូពេទ្យ​ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព បើ​មាន​ប្រតិកម្ម​ជាមួយ​ខ្ទឹម​បារាំង ​មិន​គួរ​លេប​ថ្នាំ Aspirin ​និងប្រើ​​ខ្ទឹម​បារាំង ក្នុង​ពេល​ជា​មួយ​គ្នា​ន៉ោះ​ទេ។

– ថ្នាំ​ Lithium៖ ខ្ទឹម​បារាំង ​អាច​មាន​ប្រសិទ្ធភាព ​ដូចជា ​ថ្នាំ​បញ្ចុះ​ទឹក​នោមដែរ។ ញ៉ាំ​​ខ្ទឹម​បារាំង ​អាច​កាត់​បន្ថយការ​បញ្ចេញ​ចោល​នៃ​សារធាតុ​ Lithium។ សកម្មភាព​បែប​នេះ ​អាច​បង្កើន​កម្រិត​ជាតិ​ Lithium ​នៅ​ក្នុង​រាង​កាយ ​និង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ​មុន​នឹង​ប្រើប្រាស់​ផលិតផល​នេះ​ ​បើ​មាន​​លេប​ថ្នាំ Lithium។ កម្រិត​ដូស​ថ្នាំ​ Lithium ​​របស់យើងអាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។​

– ថ្នាំព្យាបាល​​ជំងឺ​ទឹក​នោម​ផ្អែម (Antidiabetes drugs)៖ ខ្ទឹម​បារាំង​ អាច​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ខណៈ​ថ្នាំ​ទឹក​នោម​ផ្អែម ​ក៏​អាចប្រើប្រាស់​បន្ថយ​ជាតិ​ស្ករ​បាន​ដែរ។ ញ៉ាំ​​ខ្ទឹម​បារាំង ​ជាមួយ​​ថ្នាំ​ទឹក​នោម​ផ្អែម​ អាចធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​កាន់​តែ​ទាប។ ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ម៉ត់ចត់ ខណៈ​កម្រិត​ដូស​ថ្នាំ​ទឹក​នោម​ផ្អែម​​ ​អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។ ថ្នាំ​​ប្រើប្រាស់​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម ​រួមមាន​ Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab, Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia), Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase), និង​​ផ្សេង​ទៀត។

– ថ្នាំ​ពន្យឺត​កំណក​ឈាម (Anticoagulant/Antiplatelet drugs)៖ ខ្ទឹម​បារាំង​ អាចធ្វើ​ឲ្យ​ឈាមក្រ​កក។ ញ៉ាំ​​ខ្ទឹម​បារាំង​ ជាមួយ​ថ្នាំ​ពន្យឺត​កំណក​ឈាម​ អាច​ធ្វើ​ឲ្យ​មាន​របួស​ស្នាម ​និង​ហូរ​ឈាម ខណៈថ្នាំ​ពន្យឺត​កំណក​ឈាម ​រួម​មាន​ Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam, others), Ibuprofen (Advil, Motrin, others), Naproxen (Anaprox, Naprosyn, others), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin), និង​​ផ្សេង​ទៀត។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ដូស​ក្នុង​ការ​បរិភោគ​ខ្ទឹម​បារាំង ​​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។  ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

ខ្ទឹម​បារាំង​ អាច​រក​ជាវ​បាន​ក្នុង​ទម្រង់​ជា៖

– ថ្នាំ​កាប់​ស៊ុល

– ចម្រាញ់​ជា​សារធាតុ​រាវ

– ទឹក​សេរ៉ូ

– ម្សៅ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព ​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Onion. http://www.healwithfood.org/health-benefits/eating-red-onions.php. Accessed April, 06, 2017.

Onion. http://www.rxlist.com/onion/supplements.htm. Accessed April, 06, 2017.

Onion. http://www.webmd.com/vitamins-supplements/ingredientmono-643-ONION.aspx?activeIngredientId=643&activeIngredientName=ONION&source=2. Accessed April, 06, 2017.

កំណែ​ប្រែបច្ចុប្បន្ន

02/08/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Aug 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម