backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Watermelon (ផ្លែ​ឪឡឹក)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 04, 2021

Watermelon (ផ្លែ​ឪឡឹក)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ឪឡឹក​ជួយ​អ្វី​ខ្លះ​ដល់​រាងកាយ?

ឪឡឹក​ជា​រុក្ខជាតិ​ប្រភេទ​វល្លិ៍ ខ្មែរ​យើង​ញ៉ាំ​​ជា​បង្អែម ​ឬ​ធ្វើ​ជា​ម្ហូប​ប្រចាំ​ថ្ងៃ ហើយ​រុក្ខជាតិ​នេះ ​ក៏​អាច​ប្រើ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ ដូច​ជា ក្ដៅ​ខ្លួន ខ្វះ​ជាតិ​ទឹក នោម​ទាស់ ទឹក​នោម​ផ្អែម លើស​ឈាម ទាចទឹក ហើម​រលាក​តម្រង​នោម និង​រាក​មួល​ចេញ​ឈាម​ជាដើម ខណៈ​ផ្នែក​គេ​យក​មក​ធ្វើ​ជា​ថ្នាំ​បុរាណ គឺ​សម្បក​ផ្លែ។

២- វា​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​​របស់​ផ្លែ​ឪឡឹក​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​គេ​បាន​ដឹង​ថា ​ក្នុង​ផ្លែ​ឪឡឹក​មាន​ជាតិ Citrullin ជាតិ Caroten ជាតិ Lycopin ​និង​មាន​សារធាតុ Pectin ក្នុង​ចំនួន​ច្រើន​ជាង​គេ ​ដែល​សារធាតុ​ Pectin​ នេះ​ ជួយ​ប្រមូល​ផ្ដុំ​លាមក​សម្រាប់​ព្យាបាល​រោគ​រាក​ និង​ទល់​លាមក។ ក្រៅ​ពី​សារធាតុ​ទាំង​នេះ​ ផ្លែ​ឪឡឹក​ក៏​មាន​ផ្ទុកវីតាមីន A និង​វីតាមីន C ផង​ដែរ។ ចំពោះ​គ្រាប់​ឪឡឹក ​មាន​​សារធាតុ​ប្រេង ចន្លោះ​ពី ២០-៤០ ភាគរយ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ ​ព្រោះស្រីៗ​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា​​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​អាចទិញ​​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ីជាមួយ​ឪឡឹក ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។

– ​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។

– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ីប្រភេទ​ផ្សេង​ ​ដូចជា​ ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

៤- មាន​សុវត្ថិភាព​កម្រិត​ណា?

ផ្លែ​ឪឡឹក ​​មនុស្ស​ភាគ​ច្រើនញ៉ាំ​ទៅ​មាន​សុវត្ថិភាព​ ប៉ុន្តែ​ចំពោះ​ឫស​ឪឡឹក​វិញ​ មាន​ពាក្យ​តំណាល​ថា​ អាច​បណ្ដាល​ឲ្យ​ពុល​បាន។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

– សម្រាប់​ស្រ្តី​មាន​ផ្ទះ​ពោះ និង​បំបៅ​ដោះ៖ ផ្លែ​ឪឡឹក​ គឺ​មាន​សុវត្ថិភាព​ក្នុង​កម្រិត​​ញ៉ាំ​ជា​អាហារ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ ដើម្បី​ដឹង​ថា​ តើ​វា​មាន​សុវត្ថិភាព​នៅ​ក្នុង​កម្រិត​ច្រើន ​ដែល​បាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​នៅ​ឡើយ​ទេ។

– សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម៖ ផ្លែ​ឪឡឹក​ ជាពិសេស​ទឹក​ឪឡឹក​ អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ សូម​តាម​ដាន​ជាតិ​ស្ករ​ដោយ​យក​ចិត្ត​ទុក​ដាក់ ​បើ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយញ៉ាំ​ផលិតផល​​ធ្វើ​ពី​ផ្លែ​ឪឡឹក។

ឪឡឹក

ស្វែង​យល់​ពី​ផលរំខាន

៥- ឪឡឹក​មានផលរំខានអីខ្លះ?

ប្រសិន​បើឲ្យ​មាន​ក្តីបារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិ​ភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦-​ មាន​អន្តរកម្ម​ជាមួយអីខ្លះ?

ផ្លែ​ឪឡឹក​ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​ធ្វើ​ការ​ប្រើប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៧- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ផ្លែ​ឪឡឹក អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៨- អាចមានទម្រង់អីខ្លះ?

– ផ្លែ​ឪឡឹក​ស្រស់

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 04, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម