ស្វែងយល់ពីការប្រើប្រាស់
១- ពពាយជ្រុង អាចប្រើដើម្បីអ្វី?
ពពាយជ្រុង ជារុក្ខជាតិវល្លិ មើមធំ មានជាតិទឹកច្រើន មានដើមរាងមូល ច្រើនដុះនៅដីវាល និងដាំធ្វើជាបន្លែ។ គេប្រើគ្រាប់ និងមើម ធ្វើជាថ្នាំសម្រាប់ព្យាបាលអាការៈឈឺបំពង់ក ឈឺធ្មេញ នោមទាស់។
២- វាដំណើរការម៉េច?
មិនទាន់មានការសិក្សាជាក់លាក់ពីសកម្មភាពព្យាបាលពពាយជ្រុងនៅឡើយទេ ប៉ុន្តែគេដឹងថា ពពាយមានផ្តុកសមាសធាតុគីមីមួយចំនួន ដូចជា៖
– គ្រាប់៖ មានជាតិ Protein ជាតិប្រេង Protide ពី ៣២-៣៦ ភាគរយ ជាតិ Lipid ១៣-១៧ ភាគរយ និងអាស៊ីដអាមីណេ ជាច្រើន ដូចជា Lysin, Metionine និង Cystine។
– ផ្លែ៖ មានជាតិកាល់ស្យូមច្រើនជាងនៅក្នុងសណ្ដែកដី និងសណ្ដែកសៀងទៅទៀត។
– មើម៖ មានជាតិម្សៅ និងស្ករច្រើន វាមានជាតិផ្អែមតិចៗ ពិសេសមានជាតិ Protid ២០% នៅក្នុងមើមស្ងួត ខ្ពស់ជាងមើមដំឡូងទៅទៀត។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី អ្នកឯកទេសឱសថរុក្ខជាតិ បើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះ ព្រោះពេលកំពុងចង់បានកូន ឬបំបៅដោះ គួរប្រើថ្នាំតែមួយមុខណាដែលមានការណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើថ្នាំផ្សេងៗ រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយពពាយជ្រុង ឬថ្នាំពេទ្យ ឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
ប្រសិនបើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ពពាយជ្រុងអាចមានអន្តកម្មជាមួយថ្នាំកំពុងប្រើ ឬជំងឺកំពុងមាន។ គប្បីពិភាក្សាជាមួយអ្នកជំនាញឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនពេលប្រើប្រាស់។ វាអាចបង្កើនប្រសិទ្ធភាពថ្នាំទឹកនោមផ្អែម ដូច្នេះត្រូវប្រើដោយប្រុងប្រយ័ត្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសប្រើប្រាស់ពពាយជ្រុង អាចមានលក្ខណៈខុសគ្នាចំពោះអ្នកជំងឺម្នាក់ៗ អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។ ជាទូទៅកម្រិតប្រើពី ៥-១០ ក្រាមក្នុងមួយថ្ងៃ។
៧- ផ្នែកដែលប្រើប្រាស់?
– គ្រាប់ និងមើម
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]