តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ភេសជ្ជៈសុខភាព៨មុខ គ្រប់គ្នាមិនគួរមើលរំលង

    ភេសជ្ជៈសុខភាព៨មុខ គ្រប់គ្នាមិនគួរមើលរំលង

    យើង​ដឹង​ហើយ​ថា​ទឹក​គឺ​ជា​ភេសជ្ជៈ​សំខាន់ ប៉ុន្តែ​ប្រសិន​ជាយើងចង់​ផឹក​ភេសជ្ជៈ​ផ្សេង​ក្រៅ​ពី​ទឹក យើង​អាច​សាក​ភេសជ្ជៈ​សុខភាព​ទាំង​នេះ​ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗដល់រាងកាយ។

    . តែ​បៃតង

    តែ​បៃតង​ត្រូវ​បាន​ស្គាល់​ថា​ជា​ភេសជ្ជៈ​មាន​ប្រយោជន៍​ដល់​សុខភាព​នៅ​តាមបណ្ដាប្រទេសជាច្រើន​​ជា​យូរ​មក​ហើយ។ តែ​បៃតង​មាន​ polyphenols ក្នុង​កម្រិត​ខ្ពស់​ដែល​គេ​ជឿថា​អាច​ការពារ​ជំងឺមហារីក​សុដន់ និង​មហារីក​ក្រពេញ​ប្រូស្តាត។ ការសិក្សា​ក៏​បាន​លើក​ឡើង​ថា​តែ​បៃតង​អាច​ជួយ​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ជាតិស្ករ​ក្នុង​ឈាម​ក្រោយ​ពី​ញ៉ាំ​អាហារ​ ជាពិសេស​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២។ យើង​​អាច​សាក​យកក្រូចឆ្មារលាយនឹង​​តែ​បៃតងក៏បាន​។

    អត្ថបទពាក់ព័ន្ធ៖

    . ទឹក​ទទឹម

    ទឹក​ទទឹម​គឺ​ជា​ភេសជ្ជៈ​មាន​សារធាតុចិញ្ចឹម​ច្រើន​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត និង​កាត់បន្ថយ​ការរលាក ជាពិសេស​ជួយ​កាត់បន្ថយ​ជំងឺ​រលាក​សន្លាក់។ ក្រៅ​ពី​នេះ ទឹក​ទទឹម​ក៏​សំបូរ​ដោយ​វីតាមីន C ដែលជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ។

    . ទឹក​មើម​ឆៃថាវ​ក្រហម (Beet)

    មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​អាស៊ីត​ហ្វូលិក ម៉ាញ៉េស្យូម និង​នីដ្រាត។ រាងកាយ​របស់​យើង​នឹង​បំលែង​នីដ្រាត​ទៅ​ជា​នីឌ្រិច​អុកស៊ីត​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង។ ការសិក្សា​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា​ទឹក​មើម​នេះ​អាច​ជួយ​បង្កើន​ថាមពល​អំឡុងពេល​ហាត់ប្រាណ។

    . ទឹក​ក្រូចឆ្មារ

    ទឹក​ក្រូចឆ្មារ​ជា​ភេសជ្ជៈ​ដ៏​ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ដោយ​គ្រាន់​តែ​ដាក់​ទឹក​ក្រូចឆ្មារ​ពីរ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​មួយ​កែវ​អាច​ផ្តល់​វីតាមីន C ១៤មីល្លិក្រាម។ លើស​ពី​នេះ​ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​បំពេញ​ជាតិទឹក​ដល់​រាងកាយ​ដែរ។

    . ទឹកដូង

    ការ​ផឹក​ទឹក​ដូង​អាច​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ និង​ផ្តល់​ប៉ូតាស្យូម​ដល់​រាងកាយ​ក្នុង​បរិមាណ ច្រើន​ទៀត។ ប៉ូតាស្យូម​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ចង្វាក់​បេះដូង​ និង​រក្សា​លំនឹង​សម្ពាធ​ឈាម។

    . ទឹក​សូកូឡា​ក្ដៅ

    យើង​ធ្លាប់​ដឹង​ហើយ​ថា​ផ្លែ​កាកាវ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ ប៉ុន្តែ​សម្រាប់​ភេសជ្ជៈ​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​គឺ​កាន់​តែ​មាន​ប្រយោជន៍​ដល់​សុខភាព​នៅ​ពេល​លាយ​ជាមួយ​នឹង​ទឹកដោះគោ​ដែល​សំបូរ​ដោយ​កាល់ស្យូម និង​ជួយ​ពង្រឹង​វីតាមីន Dទៀត។

    . ទឹក​Cranberry

    ទឹក​ Cranberry សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ពី​ជំងឺ​បេះដូង និង​មហារីក ហើយ​ជួយ​ដល់​បំពង់​ទឹកនោម។

    . ទឹក​ក្រូច​ស្រស់

    ទឹក​ក្រូច​ស្រស់​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម ជាពិសេស​វីតាមីន C ហើយ​ទឹក​ក្រូច​ស្រស់​ក៏​មាន​ប៉ូតាស្យូម Thiamin (វីតាមីន B1) និង​កាល់ស្យូមទៀត​ផង​ ដែល​ល្អ ចំពោះសុខភាព​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ ទូច សុខា
    Next article: