Jasmine ​(ផ្កា​ម្លិះ)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ការ​ប្រើ​ប្រាស់

១- ផ្កា​ម្លិះជួយអីខ្លះដល់រាងកាយ?

ផ្កា​ម្លិះ (Jasmine) ជា​ប្រភេទ​រុក្ខ​ជាតិ​ម្យ៉ាង ​គេ​យក​ផ្កា​របស់​វា​មក​ធ្វើ​ជា​ថ្នាំ​។ ផ្កា​ម្លិះ មក​ប្រើ​សម្រាប់ជំនួយ​បញ្ហា​មួយ​ចំនួន​ដូចជា៖

– បង្កើន​សកម្ម​ភាព​ខួរ​ក្បាល
– បញ្ហា​ថ្លើម ​ដូច​ជា រលាក​ថ្លើម និង​ក្រិន​ថ្លើម
– ឈឺ​ពោះ​បណ្តាល​មក​ពី ជំងឺ​រាគ​ធ្ងន់​ធ្ងរ(រាកមួល)
– បង្កើន​ចំណង់​ផ្លូវ​ភេទ
– ព្យាបាល​ជំងឺ​មហារីក​
-​ ប្រើ​ជា​ប្រ​ភេទ​ថ្នាំ​សណ្តំ។

២- វាដំណើរការម៉េច?

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​អាច​បញ្ជាក់​ពីដំណើរ​ការ​របស់​ផ្កា​ម្លិះនៅ​ឡើយ​ទេ។ ដូច​នេះ​អ្នក​អាច​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បុរាណ​សម្រាប់​ព័ត៌​មាន​បន្ថែម។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយផ្កាម្លិះ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ការ​ប្រើ​ប្រាស់ ផ្កា​ម្លិះ គឺ​មាន​សុវត្ថិភាព​ បើ​អ្នក​គ្រាន់​តែ​ប្រើ​សម្រាប់​តែ​​ទទួលញ៉ាំ។ ប៉ុន្តែ​មិន​មាន​ការ​អះ​អាង​ណា​មួយ​ បញ្ជាក់​អំពី​សុវត្ថិភាព​របស់​វា​ នៅ​ពេល​គេធ្វើ​វា​ក្លាយ​ទៅ​ជា​ថ្នាំ​នោះ​ទេ។

៥- គួរប្រុងប្រយ័ត្ន 

– ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​​បំបៅ​ដោះកូន៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពត៌​មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​អ្នក​​គួរ​ប្រើ​ប្រាស់​វា​ សម្រាប់​ក្នុង​ការ​ទទួល​ទាន​បាន​ហើយ។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

ផ្កា​ម្លិះ អាច​បណ្តាល​ឲ្យ​មាន​អាលែកហ្ស៊ី។ មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ផ្កា​ម្លិះ អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំយើង​កំពុង​ប្រើ ឬ​មាន​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាពមួយចំនួន។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឱសថបុរាណ មុន​ពេល​ប្រើ​ប្រាស់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើផ្កា​ម្លិះ លើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

ផ្កា​ម្លិះ មាន​ជា​ប្រភេទ​ដូច​ខាង​ក្រោម៖

– ផ្កា​ម្លិះ​ស្រស់
– ថ្នាំ​ទឹក​ចម្រាញ់​ចេញ​ពី​ផ្កា​ម្លិះ
– ប្រេង​ចម្រាញ់​ចេញ​ពី​ផ្កា​ម្លិះ
– ម្សៅ​ចម្រាញ់​ចេញ​ពី​ផ្កា​ម្លិះ
– តែ​ផ្កា​ម្លិះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 2, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

អ្នកអាចចូលចិត្ត