ការឲ្យកូនស្តាប់ និងធ្វើតាមម៉ាក់ប៉ានៅពេលនិយាយលើកទី១ អាចជារឿងដ៏ពិបាកមួយ។ ក្មេងអាចនឹងទទូច និងមិនធ្វើតាមអ្វីដែលម៉ាក់ប៉ាប្រាប់ឲ្យធ្វើទេ ហើយការដែលនិយាយដដែលៗពិតជាធ្វើឲ្យម៉ាក់ប៉ាមួម៉ៅ។ ប្រសិនជាម៉ាក់ប៉ាមានទម្លាប់ដូចខាងក្រោម នោះអាចនឹងបង្រៀនឲ្យកូនមិនធ្វើតាមអ្វីដែលខ្លួននិយាយ។
១. ព្រមានកូនច្រើនពេក
ការសួរកូនថា «តើត្រូវឲ្យប្រាប់ប៉ុន្មានដងទៀត?»ឬ «នេះជាការព្រមានចុងក្រោយ» មិនមានប្រសិទ្ធភាពក្នុងការឲ្យកូនធ្វើតាមទេ។ ការព្រមានកូនច្រើនដងពេក កូនអាចគិតថាម៉ាក់ប៉ាបានតែនិយាយ។ តាមពិតទៅ ការព្រមានកូនដដែលៗ គឺបង្រៀនឲ្យកូនមិនស្ដាប់ ឬធ្វើតាមពេលម៉ាក់ប៉ានិយាយលើកទី១។ ដូចនេះយកល្អម៉ាក់ប៉ាគួរផ្តល់ការណែនាំ ឬនិយាយតែម្ដងបានហើយ បើកូនមិនស្ដាប់តាម អាចផ្ដល់ការព្រមានកូនមួយ និងឲ្យកូនទទួលនូវលទ្ធផលបើគេមិនធ្វើតាម។
២. ធ្វើការគំរាមកំហែងផ្ដេសផ្ដាស
ការគំរាមកូនដូចជា «មិនឲ្យទៅក្រៅទេ បើមិនសម្អាតបន្ទប់ឥឡូវនេះ ឬនឹងបោះចោលប្រដាប់លេងចោលកូនចោល បើកូនមិនរៀចចំទុកដាក់» ជាដើម គឺមិនមានប្រសិទ្ធភាពទេ។ ម៉ាក់ប៉ាអាចនឹងមានន័យបែបហ្នឹងមែនពេលកំពុងខឹងប៉ុណ្ណោះ ហើយកូននឹងដឹងពេលក្រោយថាម៉ាក់ប៉ាមិនធ្វើនូវអ្វីដែលខ្លួនបាននិយាយទេ។ ហេតុនេះហើយធ្វើឲ្យពួកគេមិនស្តាប់តាមទោះបីជាម៉ាក់ប៉ាបានគំរាមក៏ដោយ។
៣. ចំណាយពេលប្រកែកជាមួយកូន
ពេលខ្លះម៉ាក់ប៉ាអាចនឹងមិនដឹងថាខ្លួនកំពុងប្រកែកជាមួយកូន ហើយការប្រកែកជាមួយកូនយូរ កូននឹងមិនចាំបាច់ធ្វើតាមការប្រាប់របស់ម៉ាក់ប៉ា។ ប្រសិនជាម៉ាក់ប៉ាប្រាប់ឲ្យកូនសម្អាតបន្ទប់ ហើយកូនប្រកែកជាមួយ២០នាទី នោះកូនកំពុងពន្យារពេលក្នុងការធ្វើការសម្អាតបន្ទប់។ ដូចនេះម៉ាក់ប៉ាមិនគួរប្រកែកជាមួយកូនទេ ផ្ទុយទៅវិញគួរឲ្យកូនទទួលលទ្ធផលបើកូនមិនធ្វើតាម។
៤. មិនឲ្យកូនទទួលលទ្ធផលនៃសកម្មភាពរបស់ពួកគេ
លទ្ធផលអវិជ្ជមាននៃទង្វើរបស់ពួកគេអាចបង្រៀនកូនឲ្យចេះធ្វើការសម្រេចចិត្តបានល្អជាងមុន។ ប៉ុន្តែបើម៉ាក់ប៉ាមានការលំបាកក្នុងការឲ្យកូនទទួលលទ្ធផលនៃទង្វើរបស់គេជាប់លាប់ កូននឹងមិនផ្លាស់ប្ដូរទេ។ ការគំរាមកំហែងយកប្រដាប់លេង ឬរបស់ដែលគេស្រលាញ់ដោយមិនបានធ្វើតាមអ្វីដែលបានគំរាមកំហែង ឬតាមចិត្តកូននៅពេលកូនអង្វរគឺមិនមានប្រសិទ្ធភាពក្នុងការឲ្យកូនស្តាប់តាមទេ។ ដូចនេះគួរបង្រៀនកូនដោយធ្វើនូវអ្វីដែលខ្លួនបាននិយាយ និងផ្តល់ការព្រមានលុះត្រាតែម៉ាក់ប៉ាឲ្យកូនទទួលលទ្ធផលរបស់ទង្វើពួកគេ។
៥. ស្រែកគំហកដាក់កូន
នៅពេលកូនមិនស្ដាប់តាម ម៉ាក់ប៉ាមួយចំនួនអាចនឹងដំឡើងសំឡេង ឬស្រែកគំហកដាក់កូន។ ការស្រែកគំហកមិនបានឲ្យលទ្ធផលវិជ្ជមានទេ ហើយកូននឹងមិនស្តាប់តាម។ បន្ថែមពីនេះទៀត ការសិក្សាបង្ហាញថាការស្រែកគំហកមានផលប៉ះពាល់ដល់កូនដូចនឹងការវ៉ៃកូនដែរ ព្រោះអាចបំផ្លាញទំនាក់ទំនងរវាងម៉ាក់ប៉ា និងកូនដែលអាចបន្ថយឱកាសដែលកូននឹងស្តាប់តាមនៅពេលអនាគត។
[embed-health-tool-vaccination-tool]