backup og meta

ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន

ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន

យោង​តាម​អ្នក​ឯក​ទេស​ចិត្ត​សាស្ត្រ​ លោកស្រី Diana Baumrind បាន​លើក​ឡើង​ថា​លំនាំ​នៃ​ការ​ចិញ្ចឹម​កូន​មាន​៤​របៀបគឺបែបផ្ដាច់​ការ​ បែបណែនាំដោយយក​ចិត្ត​ទុកដាក់ បង្គាប់បញ្ជារ ​និងមិន​រវល់​ទាល់​តែ​សោះ។ នៅ​ក្នុង​ការ​ចិញ្ចឹម​បែប​យក​ចិត្ត​ទុកដាក់ ធ្វើឲ្យ​កូន​ៗ​ទទួល​បាន​ការ​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ​ពី​ប៉ាម៉ាក់​។

១- ឯករាជ​ភាព

ប៉ាម៉ាក់​ល្អ​គឺ​ស្វែង​រក​វិធី​ធ្វើ​ឲ្យ​កូន​មាន​ឯករាជ​​ខ្លួនឯង​ តាម​រយៈ​ការ​បង្រៀន​នូវ​វិន័យ​ល្អ​ៗដែល​ធ្វើ​ឲ្យ​កូនៗ​ចេះរកវិធី​​ដោះ​ស្រាយ​បញ្ហា​ណាមួយ​បាន​ត្រឹមត្រូវ​ដោយខ្លួនឯង​។ ការធ្វើដូចនេះ​មិន​មែន​បាន​ន័យ​ថា​ត្រូវ​ឲ្យ​កូនៗទើបរៀនថ្នាក់​​មតេយ្យ​មាន​ឯករាជ​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ​បាន​ន័យ​ថា​ជា​​ការ​ផ្ដល់​ឲ្យ​ឱកាស​មាន​ឯករាជ​ភាព​ ​និង​ការ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​របស់ខ្លួន។ ប៉ាម៉ាក់​​ត្រូវ​តែ​ឲ្យ​នូវ​ជម្រើស​ដល់​កូនៗ​ក្នុងការ​សម្រេច​ចិត្ត ដែលនេះ​កូន​ៗអាច​រើស​បាន ​និង​ព្រម​ទទួល​នឹង​រ៉ាប់​រង​នូវ​លទ្ធផល​ដែល​ពួកគេ​បាន​ជ្រើស​រើស។ ដោយ​សារ​តែ​ឯករាជ​ភាព​ មាន​ការ​ទទួល​ខុស​ត្រូវ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កុមារ​អាច​ទទួល​បាន​នូវ​កិរិយាមារយាទ​​គួរ​​ឲ្យ​ស្រឡាញ់​ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

អត្ថបទពាក់ព័ន្ធ៖

២- ភាព​ជឿ​ជាក់

កូនៗរបស់យើងអាច​នឹង​មិន​ងាយ​បាត់​បង់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ប៉ុន្តែពិតជាមានសារសំខាន់​ណាស់ដែល​យើង​ត្រូវជាប៉ាម៉ាក់​ត្រូវ​ជួយ​កូ​នឲ្យមាន​មូលដ្ឋានគ្រឹះនៃភាពជឿជាក់លើខ្លួន​ឯង។ យោង​តាម​ការ​សិក្សា​របស់​អ្នក​ឯក​ទេស​កុមារ​នៅអាមេរិក​បាន​ឲ្យ​ដឹង​ថា​ប៉ាម៉ាក់​ដែល​ផ្ដល់​ឱកាស​ដល់​កូន​ក្នុង​ការ​មាន​ជំហរ​ផ្ទាល់​ខ្លួន​​ក្នុង​មជ្ឈដ្ឋាន​សុវត្ថិភាព​ នឹង​មាន​ផល​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​កូនៗ​មាន​ការ​សម្រេច​ចិត្តល្អ​ទៅ​ថ្ងៃ​ក្រោយ។

ការ​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​និង​ការ​យក​ចិត្ត​ទុក​ដាក់​គឺ​ជា​កត្តា​ដ៏​ចាំ​បាច់​ក្នុង​ការ​ចិញ្ចឹម​កូន​។ នេះ​មិនមែន​បាន​ន័យ​ថា​វិន័យ​ទាំង​នេះ​គ្មាន​ប្រយោជន៍​ឬ​ធ្វើ​ឲ្យ​កុមារ​អាង​យ៉ាង​នោះ​ទេ​តែ​ផ្ទុយ​ទៅ​វិញ​ប៉ាម៉ាក់​ដែល​មាន​លំនាំ​របៀប​នេះ​គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​គិត​បាន​វែង​ឆ្ងាយ។ នៅ​ពេល​ដែល​ប៉ាម៉ាក់​និង​កូន​ៗ​មាន​ទំនាក់​ទំនង​ល្អ​នឹងគ្នា ​គឺ​​អាច​ផ្ដល់​ឲ្យកូននូវភាពកក់ក្ដៅ ការថ្នាក់​ថ្នម និង​ជួយឲ្យកូនមានភាពជឿជាក់លើខ្លួន​កាន់​តែ​ខ្ពស់។

អត្ថបទពាក់ព័ន្ធ៖

៣- ការ​គោរព

ការ​គោរព​ ការមានវិន័យ​គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​អនុវត្ត​តាម​។ ប៉ាម៉ាក់​ដែល​យក​ចិត្ត​ទុកដាក់​លើ​កូន​នឹង​នាំ​កូន​ៗ​​ទៅ​រក​ភាព​ជោគ​ជ័យ​ប្រសិន​បើ​ប៉ាម៉ាក់​មិន​ផ្ដាច់​ការ ​និង​បង្កើត​វិន័យ​គ្មាន​មូលហេតុត្រឹមត្រូវ។ ​វិន័យ​និង​ភាព​ទទួល​ខុស​ត្រូវ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​អាយុ​របស់​កូនៗ ​ព្រម​ទាំង​មាន​ការ​ពន្យល់​ពី​មូលហេតុ​ដ៏​ត្រឹម​ត្រូវ។ ទាំង​នេះ​ហើយ​ដែល​បញ្ជាក់​ពី​ការ​លើក​កម្ពស់​កិរិយា​មារយាទ​ក្នុង​ការ​គោរព​ខ្លួន​ឯង​ និង​ឪពុកម្ដាយ។

៤- ភាព​ដឹង​ក្ដី

ប៉ាម៉ាក់ច្បាស់ជាដឹងហើយថា​ពេលមាន​កូនតូច មិនទាន់ចូលរៀន ថាកូនៗទាំងនោះបានធ្វើឲ្យ​ប៉ាម៉ាក់​ឈឺ​ក្បាល​កម្រិតណានោះ។ ប៉ុន្តែ​ដោយសារ​ការស្រឡាញ់ និង​ការ​យកចិត្តទុកដាក់របស់ខ្លួន​លើ​កូនៗ ប៉ាម៉ាក់​អាចគ្រប់គ្រងស្ថានការ និង​បន្តប្រៀនប្រដៅកូនៗឲ្យល្អបាន។

កុមារ​ដែលទទួលបានការអប់រំ ប្រៀនប្រដៅដោយការយកចិត្តទុក​ដាក់ពី​ប៉ាម៉ាក់​​នឹង​ធំធាត់​ឡើងប្រកប​ដោយការទទួលខុសត្រូវខ្ពស់ មានវិន័យ និងមិនធ្វើអ្វីតាមតែចិត្តនោះទេ។

ដោយ​សារ​តែ​កុមារ​ដែល​មាន​ប៉ាម៉ាក់​​យក​ចិត្ត​ទុក​ដាក់​មាន​ជំហរ​ខ្លួន​ឯង​ល្អ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កូនៗ​រឹង​មាំ​មិន​ចាញ់​ច្រាប​អ្នកដទៃ។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​​ធំ​ជា​វ័យ​ជំទង់​ទៅ​ កូនៗ​នឹង​មិន​ងាយ​ធ្លាក់​ក្នុង​អំពើ​អបាយមុខ​ដូច​ជា​សេព​គ្រឿង​ស្រវឹង​ ប្រើ​ប្រាស់​គ្រឿង​ញៀន ​និង​ចរិត​ពាលា​នោះ​ទេ។

អត្ថបទពាក់ព័ន្អ៖ 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Does Authoritative Parenting Affect Children? http://oureverydaylife.com/authoritative-parenting-affect-children-2160.html. Accessed July 10, 2017

How Does Authoritative Parenting Affect Children? http://living.thebump.com/authoritative-parenting-affect-children-15699.html. Accessed July 10, 2017

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម