backup og meta

ម៉ាក់ៗថ្មីថ្មោង មកដឹងពីរបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនព្រួយរឿងឈ្លក់ទឹក

ម៉ាក់ៗថ្មីថ្មោង មកដឹងពីរបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនព្រួយរឿងឈ្លក់ទឹក

ទារក​នៅ​តូច ស្បែក​ក៏​ស្តើង ហើយ​ឆ្អឹង​ក៏​ខ្ចី​ទៀត ពេល​ងូត​ទឹក​ម្តងៗ​ពិបាក​មែនទែន ឯ​រឿង​រឹត​បារម្ភ​នោះ ​ខ្លាច​កូន​ឈ្លក់​ទឹកយំ ឬ​ទឹក​ចូល​ត្រចៀក​ជា​ដើម។ ម៉ាក់ៗ​ខ្លះ​មាន​កូន​ច្រើន​ហើយ​នៅ​តែ​ពិបាក​ងូត​ទឹក​ឲ្យ​កូន​តូច បើ​ស្រីៗ​ទើប​តែ​ក្លាយ​ម៉ាក់​គេ​ថ្មីថ្មោង​ច្បាស់​ជារឹតតែ​ពិបាក​ខ្លាំង​មិន​ខាន។

មិន​បាច់​បារម្ភទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​ចែករំលែក​​តិចនិក​ងូត​ទឹក​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ឲ្យ​ត្រូវ​តាម​ក្បូន​ខ្នាត ងាយ​ស្រួល​ងូត មិន​ព្រួយរឿងទឹកចូល​ត្រចៀក ឬ​ឈ្លក់​។

ជា​ដំបូង​យើង​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ មុន​នឹង​ចាប់ផ្តើម​ងូត​ទឹក​ឲ្យ​កូន បន្ទាប់​មក​ចាក់​ទឹក​ត្រជាក់​ចូល​ក្នុង​ប្រដាប់​ងូត​ទឹក រួច​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​បន្ថែមឲ្យ​បាន​១ភាគ៣ នៃ​ផ្ទៃ​ក្លាំ​ងូតទឹក រួច​កូរ​ឲ្យ​សព្វ និង​ស្ទង់​កម្តៅ​ថាសម​ល្មម មិន​ក្តៅ​ពេក ឬ​ត្រជាក់​ពេក កម្តៅ​ប្រហែល ៣៦,៥ អង្សាសេ បើ​សិនជា​អាច​ត្រូវ​មាន​ទែម៉ូម៉ែត្រសម្រាប់​ស្ទង់កម្តៅ និង​ចាក់​ទឹក​សាប៊ូ ២-៣ តំណក់​ក្នុង​ទឹក រួច​កូរ​ឲ្យ​សព្វ។

អត្ថបទពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត

ការ​ងូតទឹក​ឲ្យ​កូន​តូច បែង​ចែក​ជា ៣ ដំណាក់​កាល​ដាច់​ពី​គ្នា៖

១- លាង​សម្អាត​ផ្ទៃមុខ

– រុំកូន​ជាមួយ​កំណាត់​ឲ្យ​ជិត ទុក​តែ​ក្បាល និង​មុខ

– ដាក់​កូន​ឲ្យ​ដេក​នៅ​លើ​កម្រាលជ័រ

– ចាប់​ផ្តើម​សម្អាត​មុខ ដោយ​យក​សំឡី​ជ្រលក់​ទឹក​មក​ជូត​ថ្នមៗ​នៅ​លើ​ថ្ងាស ថ្ពាល់ ភ្នែក មាត់ និង​ត្រចៀក។

២- សម្អាត​ក្បាល ឬកក់​សក់​ឲ្យ​កូន

– លើក​បី​កូន​ថ្នមៗ និង​និយាយ​ជាមួយ​គេ​ដើម្បី​ឲ្យស្និទ្ធ​ស្នាល កូន​កក់​ក្តៅ​ក្នុង​រង្វង់ដៃ​យើង

– បាតដៃ​ម្ខាង​ទ្រ​ក្បាលកូន ឯ​ម្រាមដៃ​បិទ​ត្រចៀក​កូនទាំង២ និង​ម្ខាង​ទៀត​បាច​ទឹក​ដែល​លាយ​ទុក​ក្នុង​ចាន​មក​លាង​សម្អាត​ក្បាល​កូន

– បន្ទាប់​មក​យក​កូន​មក​ជូត​សម្អាត​ក្បាល​កូន​ជាមួយ​កន្សែងទន់ៗ ឲ្យ​ស្ងួត

– កូន​ក្មេង​មិន​ត្រូវ​​កក់សក់​ញឹកញាប់​នោះទេ ត្រឹម ១-២ដង/អាទិត្យ ដោយ​ម៉ាក់ៗ​គ្រាន់​តែ​លាង​សម្អាត​ក្បាល និង​សក់​ជាមួយ​នឹង​ទឹកស្អាត​ប៉ុណ្ណោះ។

ថែទាំកូន

៣- លាង​សម្អាត​ដងខ្លួន​កូន

– ឲ្យ​កូន​សណ្តូក​ខ្លួន​ក្នុង​ចាន​ងូតទឹក រួចចាប់ទប់​កូនក្រោម​ក្លៀក​ឲ្យ​បាន​ល្អ​ពេល​សម្អាត​ខ្លួន

– លាង​សម្អាត​រាងកាយ​កូន​ទៅ​លំដាប់​លំដោយ​ពី​លើ​ចុះ​ក្រោម ( ក ក្លៀក ខ្នង ពោះ ក្រលៀន ភ្លៅ)

– លាង​សម្អាត​ផ្នែក​ខាង​ក្រៅ​នៃ​ប្រដាប់​ភេទ ពីក្រោម​ពោះ​ដល់​រន្ធគូថ និង​គូថ

– ងូត​ទឹក​រួច ត្រូវ​យកក​ន្សែងទន់ៗ​មក​ផ្តិត​ថើៗ ជា​ពិសេស​កន្លែង​ផ្នត់​កុំ​ឲ្យ​នៅ​សើម

– សម្អាត​ផ្ចិត​ទារក

– ចុង​ក្រោយ​ពាក់កន្ទប និងខោអាវថ្មី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/06/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម