ក្រោយសម្រាល ៦ខែ ទារកអាចចាប់ផ្ដើមទទួលអាហារបំប៉ន ជាតិរ៉ែសំខាន់ វីតាមីន សម្រាប់ការលូតលាស់រាងកាយ និងសតិបញ្ញាបានល្អ ក៏ដូចជា ជួយប្រឆាំងនឹងជំងឺផងដែរ។ ការសិក្សាមួយរបស់អាមេរិក រកឃើញថា ទារក និងក្មេងតូចៗ ដែលខ្វះវីតាមីន D ប្រឈមហានិភ័យខ្ពស់ នៃជំងឺលើសឈាម ពេលធំដឹងក្ដី។
អ្នកស្រាវជ្រាវ បានតាមដានលើកុមារ ៧៧៥នាក់ នៅក្រុង Boston របស់អាមេរិក ចាប់តាំងពីកើត ដល់ ១៨ឆ្នាំ ដោយភាគច្រើន ជាគ្រួសារមានចំណូលទាប។ ប្រៀបធៀបជាមួយក្មេងមានកម្រិតវីតាមីន D ធម្មតា ក្មេងដែលខ្វះវីតាមីន D មានហានិភ័យ ៦០% មានសម្ពាធឈាមលើស (Systolic Blood Pressure) នៅចន្លោះអាយុ ៦-១៨ឆ្នាំ។ នៅពេលមានសម្ពាធឈាមលើសខ្លាំង វាបណ្ដាលឲ្យប្រឈមនឹងជំងឺបេះដូង ។
ទារក និងក្មេងៗ ដែលមានវីតាមីន D កម្រិតទាប (តិចជាង ២៥ណាណូក្រាម/មីល្លីម៉ែត្រ) ចាប់តាំងពីតូច ប្រឈមហានិភ័យទ្វេដង នឹងសម្ពាធឈាមលើស ពីអាយុ ៣-១៨ឆ្នាំ។ តែការសិក្សានេះ ពុំបានបញ្ជាក់ពីមូលហេតុកង្វះវីតាមីន D បណ្ដាលឲ្យក្មេងៗ ជួបបញ្ហាសម្ពាធឈាមលើសនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ថ្នាំគ្រាប់វីតាមីន D អាចបន្ថយហានិភ័យស្លាប់ដោយមហារីកគ្រប់ប្រភេទ
- នេះជាពពួកវីតាមីនស្រីៗពពោះ ត្រូវការចាំបាច់បំផុត
គួរបញ្ជាក់ថា រាងកាយយើង ត្រូវការវីតាមីន D ដែលសម្បូរដោយកាល់ស្យូម ជួយដល់ឆ្អឹង។ ការហាលថ្ងៃ ជួយជំរុញរាងកាយយើង ផលិតវីតាមីន D ហើយវីតាមីននេះ ក៏អាចរកបាននៅក្នុងអាហារមួយចំនួន ដូចជា ស៊ុត ត្រីសាម៉ុន និងទឹកដោះគោ ក៏ដូចជាថ្នាំគ្រាប់វីតាមីន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]