backup og meta

ទារកកើតតាមការវះកាត់ ប្រឈមកើតអូទីស្សឹម ដល់ទៅជាង៣០%

ទារកកើតតាមការវះកាត់ ប្រឈមកើតអូទីស្សឹម ដល់ទៅជាង៣០%

ទាំង​មូលហេតុ​បង្ក និង​វិធីព្យាបាល​ឲ្យ​ជាសះស្បើយ​កុមារ​អូទីស្សឹម ពុំទាន់​មាន​ការបញ្ជាក់​ច្បាស់​នៅឡើយ​ទេ។ ប៉ុន្ដែការសិក្សា​ចុងក្រោយ រកឃើញ​ថា ទារក​កើត​តាម​ការ​វះកាត់ ប្រឈម​កើត​អូទីស្សឹម រហូត​ដល់ ៣៣% បើធៀប​នឹង​ទារក ដែល​កើត​តាម​បែប​ធម្មជាតិ។

បេក្ខជន​បណ្ឌិត Tianyang Zhang មកពី​វិទ្យាស្ថាន Karolinska Institutet ក្នុង​ក្រុង​ Stockholm របស់​ស៊ុយអែត បាន​វាយតម្លៃ​លើ​ការសិក្សា​ពីមុន​ចំនួន ៦១ ដោយ​មាន​ទិន្នន័យ​ទារក ជាង ២០​លាន​នាក់ នៅ​ប្រទេស​ចំនួន ១៩។ មូលហេតុ​បង្ក​ឲ្យ​កើត​អូទីស្សឹម ដោយសារ​ទារក​កើត​តាម​ការវះកាត់ មិន​បាន​រងការ​ប៉ះពាល់​ជាមួយ​​បាក់តេរី​នៅ​ក្នុង​ទ្វារមាស បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​វិវត្ត​មិន​ល្អ និង​បង្ក​បញ្ហា​ខួរក្បាល​បន្ថែម​ទៀត។

អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការរកឃើញ​នេះ អាច​ជួយ​កាត់​បន្ថយ​អត្រា​ការ​សម្រាល​កូន​តាម​ការវះកាត់ ដែល​ពេលខ្លះមាន​ភាព​មិន​ចាំបាច់។ ការ​សម្រាល​កូន​តាម​ការវះកាត់ គឺធ្វើឡើង​ដើម្បី​ការពារ​សុខភាព​ម្ដាយ និង​ទារក ប៉ុន្ដែ​ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ការ​កើនឡើង​ខ្លាំង នៅ​តាម​ប្រទេស​មាន​ចំណូល​ខ្ពស់ ដោយ​មូលហេតុ​វប្បធម៌ ឬ​ភ័យខ្លាច​ការ​សម្រាល​តាម​បែប​ធម្មជាតិ។

អត្ថបទពាក់ព័ន្ធ៖

ក្រៅពី​ប្រឈម​កើត​អូទីស្សឹម ការសិក្សា​ពីមុន ក៏​រកឃើញ​ដែរ​ថា ការ​សម្រាល​ដោយ​វះកាត់ ទារក​ប្រឈម​នឹង​ជំងឺ​ធាត់ អាលែកហ្ស៊ី ហឺត ទឹកនោមផ្អែម និង​មហារីក​គ្រាប់ឈាម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7402667/Babies-born-C-section-33-cent-likely-develop-autism.html

កំណែ​ប្រែបច្ចុប្បន្ន

29/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ គីង ច័ន្ទវាសនា​


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម