backup og meta

គ្រាន់តែមិនបំបៅកូនដោយទឹកដោះ កម្ពុជាខាតបង់ជាង ៣០០លានដុល្លារ ក្នុង១ឆ្នាំ

គ្រាន់តែមិនបំបៅកូនដោយទឹកដោះ កម្ពុជាខាតបង់ជាង ៣០០លានដុល្លារ ក្នុង១ឆ្នាំ

​យោង​តាម​របាយការណ៍​ពី​ខាង​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ខាត​បង់​ថវិកា​ជាង ៣០០ លាន​ដុល្លារ​/ឆ្នាំ ព្រោះ​តែ​ការ​មិន​ឲ្យ​កូន​បៅ​ទឹកដោះ​ម្ដាយ។

លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បាន​ធ្វើ​បទ​បង្ហាញ​ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពម្ចាស់ការរបស់មាតាបិតាក្នុងការបំបៅកូនដោយទឹកដោះម្តាយ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ’ កាល​ពី​​សប្ដាហ៍​​កន្លង​ទៅ បាន​បញ្ជាក់​ថា របាយការណ៍​ដែល​លោក​ទទួល​បាន គឺ​មាន​កុមារ​មិន​ក្រោមស្លាប់ ១.០០០ នាក់/មួយ​ឆ្នាំ ​មិន​បាន​បំបៅ​ដោះកូនឲ្យ​បានដល់ ៦ ខែ។ ចំណែក​កុមារ​ដែល​ឈឺ មាន​មិន​ក្រោម ៥០០. ០០០ នាក់/មួយ​ឆ្នាំ។

បំបៅដោះកូនHello_គ្រូពេទ្យ

ចំពោះ​ម្ដាយ​មិន​បាន​បំបៅ​ដោះ​កូន​វិញ ក៏​ជួប​ផល​វិបាក​ដែរ ដោយ​មាន​ពី ២០០-៣០០ នាក់​ស្លាប់ ហើយ​បើ​ម្ដាយ​ឈឺ​ព្រោះ​មិន​បំបៅ​ដោះ​កូន​វិញ​មាន​ជាង ២.០០០ នាក់/មួយ​ឆ្នាំ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​សរុប​ការ​ចំណាយ​ប្រចាំថ្នាំ​ថា គឺប្រហែលជាង ១០៧ លាន​ដុល្លារ សម្រាប់​ទិញ​ម្សៅ​ទឹកដោះគោ។ ដោយសារ​បំបៅ​ទឹកដោះគោ ទារក​កើត​មាន​ជំងឺ​ផ្សេងៗ​ដូចជា​រាក ផ្លូវ​ដង្ហើម និង​ត្រូវ​ចំណាយ​ជាង ១ លាន​ដុល្លារ។

ការ​បាត់បង់​ធនធាន​ផ្សេង​ៗ​ទៀត​នោះ Helen Keller International ទទួល​បាន​របាយការណ៍​មក​ពី Alive and thrive ថា កម្ពុជា ខាតបង់​ជាង ២០០ លាន​ដុល្លារ​ដោយសារ​កូន​មិន​បៅ​ទឹកដោះ​ម្ដាយ ដែល​នេះ​សរុប​ទាំង​ធនធាន​មនុស្ស និង​សេដ្ឋកិច្ច។ សរុប​ទាំងអស់ កម្ពុជា​ខាតបង់ជាង ៣២៦ លាន​ដុល្លារ។

ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ ឯ​ម្តាយ​ដែល​បំបៅ​ដោះ​កូនអាច​ចៀស​ពី​ជំងឺ​​កាច​សាហាវ​ជាច្រើន​មុខ ដូចជា ជំងឺ​មហារីក​សុដន់ មហា​រីក​មាត់​ស្បូន និង​អាចពន្យារ​កំណើត​បាន​ថែម​ទៀត។​

អត្ថប​ទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ

តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗសម្រាល​កូន​រួច​បំបៅ​ដោះ​កូនកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម