ការបំបៅដោះកូនកូនរបស់ម៉ាក់ៗមួយចំនួននៅមានភាពខុសឆ្គង ទើបធ្វើឲ្យទារកមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ នេះបើតាមលោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International លើកឡើង។
អនុប្រធានអង្គការរូបនេះបានឲ្យដឹងទៀតថា ម៉ាក់ៗមួយចំនួនតែងធ្វើខុសត្រង់ចំណុចកូនកំពុងតែបៅដោះម្ខាងមិនទាន់អស់ទឹកដោះផង ក៏ស្រាប់តែផ្ដាច់យកមកដាក់បៅម្ខាងទៀត។ លោកបានបន្តថា កាយវិការនេះ គឺធ្វើឲ្យកូនបាត់បង់សារធាតុចិញ្ចឹមដ៏សម្បូរបែបនៅក្នុងទឹកដោះម្ដាយដែលកូនកំពុងតែបៅមិនទាន់អស់។
“ម្ដាយមួយចំនួនពេលបំបៅដោះកូននៅដោះម្ខាងទើបតែបានបន្តិច ក៏ស្រាប់តែបង្វែរក្បាលកូនមកបៅម្ខាងទៀតដែលកំពុងតែបាញ់ចេញឆ្វាចៗ។ ធ្វើបែបនេះវាមិនត្រូវទេ ព្រោះទឹកដោះដែលទារកទើបបៅនោះមិនទាន់ដល់ចំណុចជីវជាតិសម្បូរបែបទេ”។
អត្ថបទពាក់ព័ន្ធ៖តិចច្រឡំថាទឹកដោះដំបូងមានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី…
អ្នកជំនាញអាហារូបត្ថម្ភខាងលើបានបន្តទៀតថា ទោះជាទឹកដោះម្ខាងទៀតកំពុងតែបាញ់ហៀរចេញមកក្រៅក៏ដោយ ត្រូវបំបៅម្ខាងឲ្យអស់សិន រួចចាំបន្តទៅបំបៅម្ខាងទៀត ដើម្បីទទួលបានសារធាតុចិញ្ចឹមសម្បូរបែបបានទាំងសងខាង។
ការបំបៅដោះ ទាមទារឲ្យម៉ាក់ៗទាំងអស់ត្រូវបំបៅកូនឲ្យអស់ពីម្ខាងៗឲ្យអស់សិន ព្រោះថាទោះជាដោះម្ខាងទៀតចេញច្រើនប៉ុណ្ណា ក៏មិនស្មើនឹងការបំបៅដោះឲ្យអស់សិនដែរ ណាមួយបើយើងរវល់តែលើកកូនចុះឡើង អាចបណ្ដាលឲ្យឈ្លក់បាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]