ការលូតលាស់ និងអាកប្បកិរិយា
នៅពេលអាអូនអាយុបាន ៨ ខែ ម៉ាក់ប៉ាគួរជួយទប់លំនឹងពេលកូនឈរ បើមិនអ៊ីចឹងទេងាកដួលៗ អាចនឹងមានការប៉ះទង្គិច ឬដួលពកក្បាល។ ទាំងនេះជារឿងជៀសមិនរួចទេ ព្រោះក្មេងដល់វ័យរពឹស ទោះយើងស្រលាញ់កូនខ្លាំង មិនចង់ឃើញកូនឈឺចាប់ដោយប្រការណាមួយក្តី។ មានតែការត្រូវប្រយ័ត្ន និងធ្វើចិត្តឲ្យសប្បាយដើម្បីកូនយើងអាចស្វែងយល់ពីរបស់ជុំវិញខ្លួន។
ក្នុងសប្ដាហ៍ទី ១ នៃខែទី ៨ នេះ កូនយើងអាចចេះ៖
– ធាក់ជើងនៅពេលលើកបញ្ឈរត្រង់ខ្លួន
– ខាំ ឬទំពានំដោយខ្លួនឯង
– ចាប់កាន់របស់ដោយប្រើម្រាមទាំង ៥
– ងាកតាមសំឡេង
– តាមមើលវត្ថុដែលធ្លាក់ចុះក្រោម។
១- បង្រៀនកូនដោយរបៀបណា?
កូនរពឹសអ៊ីចឹង ដំបូងបំផុតម៉ាក់ប៉ាគ្មានគិតអ្វីក្រៅពីរបៀបការពារកូនតូចនោះទេ។ ដំណោះស្រាយងាយៗ យើងត្រូវទុកដាក់របស់របរងាយបាក់បែកនៅកន្លែងកូនយកមិនដល់ ឯរបស់មានគ្រោះថ្នាក់ទុកក្នុងទូចាក់សោ។ វិធីដ៏ល្អមួយទៀត យើងត្រូវឲ្យកូនមានបន្ទប់សម្រាប់រៀន និងវិវត្តខ្លួនឯង ធ្វើបែបនេះកូនយើងនឹងមានភាពម្ចាស់ការលើខ្លួនឯង។ នេះមិនមែនមានន័យថា ទុកកូនចោលនោះទេ តែក៏យើងត្រូវខ្វល់ខ្វាយពីសុវត្ថិភាពកូនដែរ តែមុនធ្វើយើងត្រូវគិតគូរឲ្យល្អិតល្អន់ តើអាចមានអ្វីប៉ះពាល់ដល់កម្ពស់ និងការលូតលាស់ផ្សេងៗរបស់កូនដែរឬអត់?
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
យើងប្រហែលជាមិនមានការណាត់ជួបគ្រូពេទ្យទេ តែបើមានការព្រួយបារម្ភភ្លាមៗមិនត្រូវរង់ចាំរហូតដល់ការណាត់ជួបបន្ទាប់ឡើយ ត្រូវនិយាយជាមួយគ្រូពេទ្យភ្លាមៗដើម្បីសុវត្ថិភាពកូន។
បើម៉ាក់ប៉ាគិតថាកូនមិនលូតលាស់ត្រឹមត្រូវ សូមកត់ត្រាសញ្ញាណាមួយដែលយើងឃើញហើយពិភាក្សាជាមួយគ្រូពេទ្យអំពីការព្រួយបារម្ភទាំងនេះ។ យើងក៏អាចពិគ្រោះជាមួយអ្នកឯកទេសខាងអភិវឌ្ឍន៍ ឬបញ្ហានៃការនិយាយ។
៣- ចំណុចគួរដឹង
លូន៖ លូនជាវិធីទី ១ ដែលកូនតូចប្រើដើម្បីរុញខ្លួនទៅមុខតិចៗ។ ជាធម្មតាកុមារតែងរៀនប្រើដៃរុញខ្លួន បន្ទាប់មករៀនយល់ពីរបៀបក្រោកឡើងដោយប្រើដៃ និងជង្គង់។ ក្រោយមកទៀត កូនយើងនឹងរៀនពីរបៀបផ្លាស់ទីទៅមុខ និងថយក្រោយដោយការរុញជង្គង់។
សកម្មភាពទាំងប៉ុន្មានខាងលើនេះជួយពង្រឹងសាច់ដុំអាអូនឲ្យរឹងមាំ ចេះដើរបានឆាប់រហ័ស មិនថាផ្លាស់ទីដោយវិធីណាក៏ដោយ យើងគួរចាប់អារម្មណ៍ខ្លាំងទៅលើប្រាជ្ញាក្នុងការផ្លាស់ទីទៅមុខរបស់កូន។
ឈរ៖ អំឡុងម៉ាក់ប៉ាមួយចំនួនអាចឱ្យកូនរប្រើរទេះសម្រាប់ជួយបង្រៀនដើរ ប៉ុន្តែនោះមិនមែនជាគំនិតល្អទេ រទេះរៀនដើរមិនមានសុវត្ថិភាពនោះទេ កូនតូចអាចប្រើប្រាស់រទេះរៀនដើរដើម្បីទៅរករបស់របរគ្រោះថ្នាក់មួយចំនួនដូចជាចង្ក្រានក្តៅៗ ឬដបទឹកសាប៊ូបោកសម្លៀកបំពាក់ -ល-។ លើសពីនេះទៀត កូនលេងនៅលើឥដ្ឋ អាចជួយរៀនដើរដោយលូន ការទាញឡើង ឬដើរជុំវិញដោយការតោងជាប់ជាមួយគ្រឿងសង្ហារិម។ សកម្មភាពទាំងអស់នឹងជួយឲ្យកូនយើងឆាប់ចេះដើរ និងមានសុវត្ថិភាពជាងប្រើរទេះ។
សុវត្ថិភាពជាចម្បង៖ សមត្ថភាពថ្មីក្នុងការផ្លាស់ទី កូនយើងងាយនឹងរងនូវការប៉ះទង្គិចនឹងវត្ថុមានគ្រោះថ្នាក់មួយចំនួន ធ្លាក់ ឬបុកនឹងវត្ថុរឹងជាដើម។ ដល់ពេលប្រុងប្រយ័ត្នហើយ គ្របព្រីភ្លើង រកអ្វីមកគ្របជ្រុងតុ និងវត្ថុដែលអាចបង្កគ្រោះថ្នាក់ដាក់ឲ្យឆា្ងយពីដៃកូន។
ការវិវត្តយឺត៖ ការពន្យារពេលនៃការវិវត្តកើតមានឡើងនៅពេលទារកចេះអង្គុយ លូន ដើរ និងនិយាយយឺតៗ។ ឧទាហរណ៍ ចំពោះបេប៊ីកើតមិនគ្រប់ខែ ការរីកចម្រើនរបស់អាអូនអាចយឺតយ៉ាវបើធៀបនឹងក្មេងដទៃ។ ប៉ុន្តែនៅពេលពួកគេធំឡើង ការលូតលាស់កម្ពស់ និងទម្ងន់នឹងធម្មតាវិញ។
កុមារមានការលូតលាស់មិនដូចគ្នាទេ ក្មេងខ្លះឆាប់ចេះនិយាយ ឯក្មេងខ្លះទៀតឆាប់ចេះដើរ តែអ្វីដែលសំខាន់បំផុតនោះគឺកូនតូចរបស់យើងអាចបន្តការលូតលាស់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយយើងគួរយកចិត្តទុកដាក់លើការរៀននិយាយ ឬស្តាប់ ព្រោះវាអាចបណ្តាលកូនមានកង្វះទំនាក់ទំនងជាមួយមនុស្សពេញវ័យ។
បើម៉ាក់ប៉ាគិតថាកូនយើងមានការរីកចម្រើនយឺតបើប្រៀបធៀបជាមួយនឹងដំណើរការវិវត្តធម្មតា យើងគួរតែចំណាយពេលរៀនពីការអភិវឌ្ឍរាងកាយ និងសញ្ញាមិនប្រក្រតីនៃការលូតលាស់យឺតដែលបានណែនាំដោយអ្នកជំនាញ ដើម្បីវាយតម្លៃការវិវត្ត ការស្តាប់ និងការមើលឃើញរបស់កូនយើង។
ការព្រួយបារម្ភ
៤- រឿងអ្វីខ្លះត្រូវបារម្ភ?
កូនចាប់ផ្តើមចេះវារ លូន ឬងើបឈរបានខ្លះ ម៉ាក់ប៉ាប្រាកដជាសប្បាយចិត្ត ហើយប្រហែលជាវិលមុខនឹងរឿងកូនពង្រាយរបស់លេងពេញផ្ទះ។
ផ្ទះនឹងត្រូវបានរាយប៉ាយ៖ ងត្រឡប់មកពីក្រៅ ឬធ្វើការវិញ ឃើញកូនទាញរបស់របរមករាយប៉ាយពេញផ្ទះ ចង់មិនចង់ច្បាស់ជាក្រពុលមុខមិនខាន។ ម៉ាក់ប៉ាកុំបារម្ភច្រើនពេក វិធីកែខៃខាងក្រោមនេះ៖
ខូចខាតបរិយាកាស៖ យើងនឹងមិនព្រួយ បើការពង្រាយរបស់កូនត្រូវបានកំណត់ត្រឹម ១ ឬ ២បន្ទប់ ឬផ្នែកណានៅក្នុងផ្ទះ។ នេះមានន័យថាយើងឲ្យកូនមានសេរីភាពនៅក្នុងបន្ទប់ផ្ទាល់ខ្លួននៅក្នុងផ្ទះបាយ ឬបន្ទប់ទទួលភ្ញៀវ គ្រប់ទីកន្លែងដែលយើង និងកូនអ្នកចំណាយពេលច្រើនជាមួយគ្នា។
កុំបណ្តោយតាម៖ កុំធ្វើតាមពេលកូនធ្វើឲ្យខូចខាត ឬបោះរបស់របរគ្រប់យ៉ាងដែលពួកគេយកមក។ ការធ្វើបែបនេះនឹងធ្វើឱ្យអារម្មណ៍កូនល្អ តែត្រូវពន្យល់កូនដោយសម្តីទន់ភ្លន់ថា គ្រប់យ៉ាងដែលធ្វើមិនល្អនោះទេ។
ឲ្យកូនធ្វើរញ៉េរញ៉ៃតែមានសុវត្ថិភាព៖កុំត្អូញត្អែរពីភាពរញ៉េរញៃដែលកូនកំពុងធ្វើ បើយើងមិនចង់ឱ្យវាកើតឡើងម្ដងទៀតចូរបង្រៀនកូនដូចជាគ្រូម្នាក់ មិនមែនចៅក្រមទេ។
លេងឲ្យមានសុវត្ថិភាព៖ គួរតែពិនិត្យមើលថាមានអ្វីគ្រោះថ្នាក់ដែរឬទេ បើកូនធ្វើឲ្យកំពប់ទឹក គួរប្រញាប់ជូតចោលភ្លាមៗ ពីព្រោះវាអាចបណ្តាលឱ្យអាអូនតូចរអិលបាន។
ជួបគ្នានៅសប្តាហ៍ទី ៣៤ ទៀតណ៎ា!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]