បម្រែបម្រួលរាងកាយ និងអាកប្បកិរិយា
ម៉ាក់ប៉ាប្រហែលជាគិតថា កូនធំបន្តិចបានអាចដឹងថា គេជាមនុស្សបែបណា តែការពិតអត្តចរិតកូនយើងចាប់ផ្តើមលេចចេញក្នុងអំឡុងខែនេះ អាអូនអាចចូលចិត្តលេងសើច ឬអៀន លេងពួនបិទមុខ ប៉ុន្តែអារម្មណ៍ពួកគេក៏ប្រែប្រួលឆាប់រហ័សដែរ។ អ្វីដែលពិសេស កូនយើងទាមទារការចាប់អារម្មណ៍ណាស់ហើយថែមចេះបក់ដៃហៅទៀត។
នៅក្នុងសប្តាហ៍ចុងក្រោយនៃខែទី ៩ នេះកូនយើងអាច៖
– លេងបាល់ បោះទៅវិញទៅមក
– ញ៉ាំទឹកពីកែវបាន
– ប្រើម្រាមដៃចាប់របស់តូចៗ
– ឈរម្នាក់ឯងបានមួយភ្លែតៗ
– ក្រោកឈរបានដោយខ្លួនឯង
– ចេះនិយាយ ដាដា និង ម៉ាម៉ា
– និយាយពាក្យបានមួយម៉ាត់ៗ
– ចេះប្រើកាយវិការបញ្ជាបានតិចតួច។
១- បង្រៀនកូនដោយរបៀបណា?
ដើម្បីឲ្យកូនលូតលាស់បានល្អ ពេលនេះម៉ាក់ប៉ាអាចបង្រៀនកូនឲ្យចេះលេងល្បែងមួយចំនួនខាងក្រោម៖
– លេងយកដៃបិទមុខពួន
– ទះដៃ
– ច្រៀង រាំ
– យកដៃបិទភ្នែក ច្រមុះ ម៉ាត់ និង
– ល្បែងផ្សេងៗទៀត។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
គ្រូពេទ្យមានតិចនិកក្នុងការពិនិត្យកូនយើងផ្សេងៗពីគ្នា និងទៅតាមស្ថានភាពរបស់ក្មេង។ ប៉ុន្តែជាទូទៅមុន ឬក្រោយពេលពិនិត្យ គ្រូពេទ្យអាចផ្តល់ដំបូន្មានពីការឲ្យចំណីអាហារកូនញ៉ាំ ការគេង ការលូតលាស់ និងវិធីបង្ការផ្សេងៗ ហើយម៉ាក់ប៉ាក៏អាចសួរសំណួរទៅវិញ បើមានចម្ងល់លើបញ្ហាអ្វីមួយ។
៣- ចំណុចត្រូវដឹង
អាយុ ៨-៩ ខែហើយ អាអូនមិនទាន់ដុះធ្មេញ មិនសូវមានសក់ តើមកពីអ្វី? គួរឲ្យបារម្ភអត់?
ធ្មេញមិនទាន់ដុះ៖ គ្មានអ្វីគួរឲ្យបារម្ភទេ បើកូនអាយុ ៩ ខែ ហើយនៅមិនទាន់ដុះធ្មេញ។ ធ្មេញអាអូនជាទូទៅ ដុះនៅចន្លោះខែទី ២-១២។ ការក្រដុះធ្មេញអាចជាកត្តាតំណពូជ មិនប៉ះពាល់ដល់ការលូតលាស់របស់កូនទេ។ ទោះអត់ទាន់ដុះធ្មេញក៏មិនអីដែរ កូនយើងអាចប្រើអញ្ចាញដើម្បីទំពាអាហារបាន។
សក់អត់ដុះ៖ ដូចការអត់ទាន់ដុះធ្មេញដែរ សក់មិនទាន់សូវដុះច្រើនក្នុងខែនេះ មិនមែនបញ្ហាដែលគួរឲ្យបារម្ភទេ។ បញ្ហាអត់ដុះសក់មិនមែនមានន័យថាកូនយើងមានសក់តិច ឬទំពែកពេលធំឡើយដល់ពេលណាមួយសក់នឹងដុះដោយខ្លួនឯង។
ការព្រួយបារម្ភ
៤- រឿងអ្វីខ្លះត្រូវបារម្ភ?
ដល់អាយុកូនចេះញ៉ាំអាហារ ម៉ាក់ប៉ាតែងតែខ្វាយខ្វល់ពីរបបអាហារ របៀបនៃការញ៉ាំ ជួនកាលកូនញ៉ាំបានច្រើន ពេលខ្លះមិនញ៉ាំទេ មិនដឹងត្រូវធ្វើបែបណាឲ្យញ៉ាំដោយសប្បាយចិត្ត? មិនមានអ្វីសាំញ៉ាំទេ ការឲ្យកូនញ៉ាំដោយរីករាយ គ្រាន់តែឲ្យកូនរើសនូវអ្វីដែលចង់ញ៉ាំ និងមិនចង់ញ៉ាំ។ យើងគួរតែឲ្យកូនអង្គុយនៅលើកៅអីខ្ពស់ហើយឆ្ងាយពីទូរទស្សន៍ ឬសត្វចិញ្ចឹមនៅពេលបញ្ចុកអាហារកូន និយាយលេងជាមួយកូនពេលញ៉ាំបាយ និងឆ្លៀតប្រាប់កូនពីរបស់ដែលកំពុងញ៉ាំ។ ការធ្វើបែបនេះអាចឲ្យកូនយើងដឹង និងរៀនបានពាក្យថ្មីៗ។
អូនតូចច្រើនតែចូលចិត្ត និងចង់ញ៉ាំអ្វីដែលយើងញ៉ាំ ម៉ាក់ប៉ាក៏អាចឲ្យកូនញ៉ាំរបស់ទាំងនោះបានដែរ ប៉ុន្តែត្រូវធ្វើឲ្យតូចដើម្បីកូនស្រួលញ៉ាំ និងប្រយ័ត្នកុំឲ្យអាហារក្តៅទៅកូន។ ពេលកូនយើងចង់ចេញទៅញ៉ាំខាងក្រៅ គួររកហាងណាដែលមានអាហារកូនក្មេង កៅអី និងរបស់លេងសម្រាប់កូន។
សូមចូលរួមត្រេកអរផង អាអូនមានអាយុ ៤០ ខែហើយ រង់ចាំតាមដានបន្តនៅសប្តាហ៍ទី ៤១!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]