backup og meta

ចេញរោគសញ្ញាទាំងនេះ កូនខ្វះជាតិដែកហើយ ប្រញាប់រកដំណោះស្រាយ(វីដេអូ)

ចេញរោគសញ្ញាទាំងនេះ កូនខ្វះជាតិដែកហើយ ប្រញាប់រកដំណោះស្រាយ(វីដេអូ)

ជាតិ​ដែក ជា​សារធាតុរ៉ែ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​លូត​លាស់រាងកាយ ការអភិវឌ្ឍ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​សរសៃ​ប្រសាទ។ ប៉ុន្តែ​ក្មេង​ខ្លះ​បែប​ជា​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​នោះ​ទេ។ តើ​មាន​រោគ​សញ្ញា​អី​ខ្លះ​ដែល​បញ្ជាក់​ថា ក្មេង​ខ្វះ​ជាតិ​ដែក? ធ្វើ​ម៉េច​ដើម្បី​បង្ការ​មិន​ឲ្យ​កូន​ខ្វះ​ជាតិ​ដែក?

រោគ​សញ្ញា​ក្មេង​ខ្វះ​ជាតិ​ដែក

– ស្លេកស្លាំង

– អស់កម្លាំង

– បែក​ញើស​ស្អិត

– ត្រជាក់​ដៃ​ជើង

– ដង្ហើម​ខ្លី

– គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម

– សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុង​ឈាម (ករណីធ្ងន់ធ្ងរ)។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ ប្រសិនបើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការតាមដានខ្ពស់ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួន​គ្រាប់​ឈាមក្រហមមិន​គ្រប់គ្រាន់​សម្រាប់​ដឹក​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។

បរិមាណ​ជាតិ​ដែក​ក្មេង​ត្រូវ​ការ

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ណែ​នាំ​នូវបរិមាណជាតិ​ជាតិ​ដែក​ទៅ​តាម​វ័យរបស់​ក្មេង​ខាង​ក្រោម​នេះ។

– សម្រាប់​ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ

– ក្មេង​អាយុ ២៤-៤៥ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ ។

– ក្មេង​អាយុ ៥-១២ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ

បរិមាណ​ជាតិ​ដែក​ទាំង​នេះ ទារក ឬ​កុមារ អាច​ទទួលបាន​ពី​ការ​បៅ​ទឹក​ដោះ​ម្តាយ ឬ​របប​អាហារ​ផ្សេងៗ តែ​ចំពោះ​ម៉ាក់ៗ​ដែល​មាន​កូន​ម៉ឹមម្សៅ​ទឹកដោះ​គោ ឬ​ទឹក​ដោះ​ពពែ ត្រូវ​ប្រាកដ​ថា អាហារ​បំប៉ន​កូន​ទាំង​នោះ​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ទៅ​តាម​តម្រូវ​ការ​របស់​កូន​ទៅ​តាម​វ័យ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/05/2022

អត្ថបទ​ដោយ គុយ ធារិត

ត្រួតពិនិត្យដោយ ចាន់ វុត្ថា

បច្ចុប្បន្នភាពដោយ៖ ចាន់ វុត្ថា


អត្ថបទពាក់ព័ន្ធ

ត្រូវ​ចេះ​សង្កេត បើ​ចេញ​រោគសញ្ញាទាំងនេះ អាចជាជំងឺស្លេកស្លាំងដោយខ្វះជាតិដែកហើយ​

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក


ត្រួតពិនិត្យដោយ

ចាន់ វុត្ថា


អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម