backup og meta

Premium

ស្វែងយល់ពី DHA ក្នុងទឹកដោះគោម្សៅ ពិតជាអាចជួយដល់ខួរក្បាលកូនបាន?

នៅ​ពេល​ដែល​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ ឪពុក​ម្តាយ​ជាច្រើន​តែង​តែ​ផ្តោត​លើ​សារជាតិ DHA ដែល​ជា​សារជាតិ​ដ៏សំខាន់​​​ជួយ​ជំ​រុញ​ការ​អភិវឌ្ឍខួរក្បាល​របស់​កុមារ​។ ប៉ុន្តែ DHA តែឯង មិន​គ្រប់គ្រាន់​ឡើយ តែ​ត្រូវ​មាន​ការ​ចូលរួម​ពី​សារជាតិ​សំខាន់​ៗ​ជាច្រើន​ទៀត ពិសេស​ជាតិ​ដែក ព្រោះជាតិដែក មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដឹក​នាំ​អុក​ស៊ី​សែន ទៅ​ខួរក្បាល និង​ជួយ​ឱ្យ​កូន​​​មានភាព​រវាស់​រវៃ សកម្ម និង​ចង​ចាំ​កាន់​តែ​ល្អ​ប្រសើរ។ ការ​ស្វែង​យល់​ពី​សារជាតិ​ទាំងនេះ ជួយ​ឱ្យ​អ្នក​ចាប់​យក​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​អភិវឌ្ឍខួរក្បាល​កូន​​របស់​អ្នក​។

ស្វែងយល់ពី DHA ក្នុងទឹកដោះគោម្សៅ ពិតជាអាចជួយដល់ខួរក្បាលកូនបាន?

ហេតុនេះ បើ​ឪពុកម្តាយ​បារម្ភ​ថា កូន​របស់​អ្នក​​​អាច​នឹង​​មិន​ទទួល​បាន​ជាតិ​ដែក​គ្រាន់​មែន​ទេ? ងាយ​ៗ ប៉ាម៉ាក់គ្រាន់​តែ​ចុច​វាស់ជាតិដែក​ឱ្យ​កូន​ឥតគិតថ្លៃ តាមរយៈ​ការ​ចុច​នៅទីនេះ

DHA ជា​អ្វី?

DHA ជាពាក្យ​កាត់នៃ​អាស៊ីដ Docosahexaenoic ពេល​ខ្លះ​ត្រូវ​គេ​សំដៅ​ទៅ​លើ​អាហារ​បំប៉ន​ខួរ​ក្បាល​ក្មេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ ​អាច​ជួយ​ពង្រឹង​សមត្ថ​ភាព​ខួរ​ក្បាល​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេសអាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​ជាលិកា​ខួរក្បាល។

ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់នៃ​ជា​សមាភាព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣មួយ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅ​លើ​ការ​វិវត្ដ​ខួរ​ក្បាល​របស់​ក្មេងៗ​តូចៗ ជួយ​ពង្រឹង​ឥរិយាបថ ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​របស់​ក្មេ​ងក្នុង​សង្គម​ផងដែរ។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ទារកដែល​បៅ​ទឹក​ដោះ​ម្ដាយ ​មាន​ជំនាញ​យល់​ដឹង​ខ្ពស់​បើ​ធៀប​ទៅ​នឹង​ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​​ផលិត​ឡើងកាលពីដំបូងៗ​ដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក៏ព្រោះតែ​សារធាតុ DHA មានក្នុង​ទឹក​ដោះ​ម្ដាយ។ ប៉ុន្តែ បច្ចុប្បន្ន​នេះ ការ​សិក្សា​ថ្មី​ៗ​មួយ​បាន​រក​ឃើញ​ថា ទារក​ដែល​ញ៉ាំ​អាហារ​បំប៉ន ឬ​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​បន្ថែម​សារធាតុ DHA មាន​ការ​លូតលាស់​ខួរក្បាល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​ទារក​បៅ​ទឹក​ដោះ​គោ​ម្សៅ​ធម្មតា។

អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើ​ទារក​ចំនួន ២២៩ នាក់ ដែល​បាន​បៅ​ទឹក​ដោះ​គោ​ម្សៅ​បន្ថែម DHA ឬ​ទឹក​ដោះ​គោ​ម្សៅធម្មតា​។ នៅ​ពេល​ពួកគេ​មាន​អាយុ ៩ ខែ ពួកគេ​ត្រូវបាន​ផ្តល់​ការ​ធ្វើ​តេស្ត​ដោះ​ស្រាយ​បញ្ហា ដែល​ពួក​គេ​ត្រូវ​បំពេញ​តាម​លំដាប់​លំដោយ​ដើម្បីទទួល​បាន​កណ្ដឹង​លេង។ ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​បន្ថែម​សារធាតុ DHA បាន​បង្ហាញ​អាកប្បកិរិយា​រហ័ស​រហួស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​អនុញ្ញាត​ឲ្យពួកគេ​យក​កណ្ដឹងក្មេងលេងនៅចុងបញ្ចប់ការសាកល្បងនោះ​។

DHA អាច​ជួយ​រំញោច​ដល់​សកម្មភាព​ក្នុង​ខួរ​ក្បាល ជា​ភាសា​បច្ចេកទេស Dorso-lateral prefrontal cortex ដែល​មាន​តួនាទី​យ៉ាង​សំខាន់​លើ​ការ​គ្រប់​គ្រង​ផែន​ការ​អ្វី​មួយ​ក្នុង​ខួរ​ក្បាល (Motor Planning) និង​មុខ​ងារ​បញ្ញា។ លើស​ពី​នេះ បើ​កម្រិត DHA ក្នុង​ខួរ​ក្បាល​ទាប អាច​រាំង​ស្ទះ​ដល់​សកម្ម​ភាព​ខួរ​ក្បាល​បាន៕

ចំណុចសំខាន់

DHA ជាពាក្យ​កាត់នៃ​អាស៊ីដ Docosahexaenoic ពេល​ខ្លះ​ត្រូវ​គេ​សំដៅ​ទៅ​លើ​អាហារ​បំប៉ន​ខួរ​ក្បាល​ក្មេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ ​អាច​ជួយ​ពង្រឹង​សមត្ថ​ភាព​ខួរ​ក្បាល​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេសអាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​ជាលិកា​ខួរក្បាល។
ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់នៃ​ជា​សមាភាព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣មួយ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅ​លើ​ការ​វិវត្ដ​ខួរ​ក្បាល​របស់​ក្មេងៗ​តូចៗ ជួយ​ពង្រឹង​ឥរិយាបថ ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​របស់​ក្មេ​ងក្នុង​សង្គម​ផងដែរ។
 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/10/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ Sopheng In

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

ខ្យល់ពុលកើនឡើងទៀតហើយ អាចធ្វើឱ្យកុមារផ្តាសាយ និងឈឺបំពង់ក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ Sopheng In បានធ្វើបច្ចុប្បន្នភាព 28/10/2025

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម