backup og meta

ក្មេង​ៗគួរផឹក​ភេសជ្ជៈ​ទៅតាមវ័យ ទើបជួយ​ឲ្យ​សុខភាព​ល្អ

ក្មេង​ៗគួរផឹក​ភេសជ្ជៈ​ទៅតាមវ័យ ទើបជួយ​ឲ្យ​សុខភាព​ល្អ

ក្មេងៗ​ជា​ធម្មតាចូល​ចិត្ត​​ផឹក​របស់​ផ្អែមៗ ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ចំនួន​កាឡូរី ឬ​កាល់ស្យូម​ក្នុង​រាង​កាយ។ ​ក្មេង​អាយុ​លើស​ពី ១២ឆ្នាំ ទឹក​និង​ទឹក​ដោះ​ គឺ​ជា​ភេសជ្ជៈ​ល្អ​​បំផុត។ ភេសជ្ជៈ​មាន​ជាតិ​សូដា (Soft drink) ទឹក​ផ្លែ​ឈើ ទឹក​វីតាមីន ទឹករ៉ែ​​មាន​ក្លិន ភេសជ្ជៈ​ប៉ូវ​កម្លាំង និងភេសជ្ជៈ​សម្រាប់​ហាត់​កីឡា មិន​មែន​ជា​ភេសជ្ជៈ​​ផ្ដល់​សុខភាព​ល្អ​សម្រាប់​ក្មេងៗ​ទេ។ “Hello គ្រូពេទ្យ’ នឹង​​ណែនាំ​ភេសជ្ជៈ​ល្អៗ ទៅ​តាម​វ័យ​ក្មេង អាចជួយ​ឲ្យ​សុខភាព​ល្អ។

១- ការ​ផ្តល់​ភេសជ្ជៈ​ត្រូវ​តាម​វ័យ​ក្មេង

ក្មេងអាយុក្រោម ៦ ខែ៖ ​អាយុ​ប្រាំ​មួយ​ខែ ទារកត្រូវ​ការ​តែ​ទឹក​ដោះម៉ាក់ៗ ឬ​ម្សៅ​ទឹក​ដោះ​គោ (Infant formula) តែ​ប៉ុណ្ណោះទឹក​ដោះម៉ាក់ៗ ឬ​ម្សៅ​ទឹក​ដោះគោ ​​ជា​អាហារ និង​ភេសជ្ជៈ​ល្អ​បំផុត សម្រាប់​ទារក​នៅ​វ័យ​នេះ។ រៀបចំ​តែ​អនាម័យ និង​ការ​បំប៉ៅ ឬ​រើស​ម្សៅ​ទឹកដោះគោ ឲ្យ​ត្រូវ​អាយុ​អាអូន​ទៅ​បាន​ហើយ។ កុំ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ ឬ​បៅ ភេសជ្ជៈ​ដទៃ​ផ្សេង​ទៀត​ ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្ងន់ធ្ងរ។

ក្មេងអាយុលើស ៦ ខែ៖ទឹក​ដោះម៉ាក់ៗ និង​ម្សៅ​ទឹក​ដោះគោ​ (Formula) នៅ​តែ​ជា​ភេសជ្ជៈ​ប្រសើរ​បំផុត​សម្រាប់​ក្មេង​ដដែលក្នុង​ដំណាក់កាល​នេះ ម៉ាក់ៗ អាច​បញ្ចុក ឬ​ឲ្យ​អាអូន​ញ៉ាំ​ទឹក​ឆ្អិនបាន ព្រោះ​ឲ្យ​ទារក​ញ៉ាំ​ភេសជ្ជៈ​ផ្សេង​ក្រៅ​ពី​ទឹក​ ទឹកដោះ​ម្ដាយ និង​ម្សៅ​ទឹក​ដោះគោ ក្នុង​កំឡុង​ពេល ​១២ ​ខែ​ដំបូង អាច​បណ្ដាល​ឲ្យ​ក្មេង​ មិន​អាច​ទទួល​ទឹក​ដោះ​ម៉ាក់ៗ ​ឬ​ម្សៅ​ទឹក​ដោះ​គោ​គ្រប់​គ្រាន់។

ក្មេងអាយុ ១២ ខែ៖ នៅ​អាយុ ១២ខែ ម៉ាក់ៗ​អាច​បន្ថែម​ទឹក​ដោះ​គោ​គ្មាន​បន្ថែម​រស​ជាតិ មាន​ជាតិ​ខ្លាញ់​ពេញ និង​បាន​ស្ងោរ​រំងាប់​មេរោគ​ ទៅ​ក្នុង​របប​អាហារ​កូន​​​បាន។ ​មិន​គួរ​ជ្រើសរើស​ទឹកដោះ​ ​គេ​បន្ថយ​ជាតិ​ខ្លាញ់​ឲ្យ​តិច​ សម្រាប់ក្មេងនៅ​ក្រោម​អាយុ ២ ​ឆ្នាំ​ឡើយ ​ព្រោះ​​ទារក​ទើប​ចេះ​ដើរ​តេះតះ​ ត្រូវការ​ខ្លាញ់​សម្រាប់​ការ​លូតលាស់ និង​ថាមពល ប៉ុន្តែ​ទឹកដោះ​បន្ថយ​ជាតិ​ខ្លាញ់​ឲ្យ​តិច​ មិន​អាច​ផ្តល់​ដល់​ក្មេង​នូវ​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់នោះ​ទេ។

អ្នក​ម៉ាក់​ក៏​អាច​ប្រើប្រាស់​ទឹក​សណ្ដែក​សៀង​ដែល​មាន​ជាតិ​ខ្លាញ់​ពេញ​លេញ មាន​បន្ថែម​ចូល​ជាតិ​កាល់ស្យូម និង​ភេសជ្ជៈ​ដទៃ​ផ្សេង​ទៀត​ដែល​មាន​មូលដ្ឋាន​ចេញ​ពី​រុក្ខជាតិ (ទឹក​ដោះ​ធ្វើ​ពី​អង្ករ ស្រូវ​អូត ឬ​គ្រាប់​អាល់​ម៉ុន) ជា​ជម្រើស​ផ្សេង​ជំនួស​ឲ្យ​ទឹកដោះ​គោ​ដរាប​ណា​កូន​បរិភោគ​អាហារ​ផ្សេង​ដទៃ​ទៀត​ដែល​មាន​ជាតិ​ប្រូតេអ៊ីន ដូចជា​សាច់ ត្រី មាន់ ស៊ុត និង​សណ្ដែក។ ហើយ​ការ​បំបៅ​ដោះ​អាច​បន្ត​ក្រោយ ១២ ខែ​ក្នុង​រយៈ​ពេល​យូរ​ អាស្រ័យ​លើ​កូន។

សម្រាប់កូនចេះដើរតេះតះ និងធំជាងនេះ៖ សម្រាប់​ទារក​ទើប​ចេះ​ដើរ​តេះតះ និងក្មេង​ធំៗ​ជាង​នេះ ទឹកដោះ និង​ទឹក​ធម្មតា​ នៅ​តែ​ជា​ភេសជ្ជៈ​ប្រសើរ​បំផុត​ដដែល។ ហេតុនេះ ត្រូវ​ឲ្យ​កូនផឹក​​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ជា​ប្រចាំ​ សំខាន់បំផុតអំឡុង​ពេល​​ក្នុង​អាកាសធាតុ​ក្តៅ ឬ​ពេល​កូន​​​រត់​លេង​ច្រើន (បែកញើស)ផឹក​ទឹក​ឲ្យ​បាន​ច្រើន​គ្រប់​គ្រាន់​ អាច​ជួយ​ផង​ចៀស​ពីការ​ទល់លាមក​ទៀត​ផង។

២- វិធីសាស្ត្រ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ផឹក​ទឹក​បាន​ច្រើន

ក្មេងៗ​ជាធម្មតា មិន​សូវ​ចូល​ចិត្ត​ផឹក​ទឹក ដូច​ផឹក​ទឹក​ក្រូច ឬភេសជ្ជៈ​ផ្សេងៗ​នោះ​ទេ ហេតុ​នេះ ប៉ាម៉ាក់ ក៏​ចេះ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​យល់​ពី​គុណ​ប្រយោជន៍​របស់​ទឹក ដោយ​ប្រើ​វិធី​សាស្ត្រ​សាមញ្ញ​ទាំងនេះ៖

– ធ្វើ​គំរូ៖ ព្យាយាម​ញ៉ាំ​ទឹក​ជា​ភេសជ្ជៈ​ចម្បង​ក្នុង​ផ្ទះ ពេល​កូន​ឃើញ​ក៏​ធ្វើ​ដូច​យើងដែរ។

– ស្រួលយកទឹកញ៉ាំ៖ ដប​ទឹក ឬ​កន្លែង​ដាក់​ទឹក​ញ៉ាំ ​មិនគួរ​បង្ក​ការ​​លំបាកដល់​អាអូនទេ។

– បន្ថែមជាតិ៖ រក្សា​ទឹក​ត្រជាក់​នៅ​ក្នុង​ទូ​ទឹកកកអ្នក​អាច​សាកល្បង​បន្ថែម​ចំណិត​ក្រូច​ឆ្មារ ឬ​ក្រូច ឬ​ពន្លក ជី​អង្កាម​ ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។

– បង្កក៖ នៅ​រដូវ​ក្តៅ បង្កក​ដុំ​ផ្លែឈើ​ចិតជា​ដុំ​តូច​ដាក់​ក្នុង​ដុំ​ទឹក​កក ហើយ​បន្ថែម​វត្ថុ​អស់​ទាំង​នេះ​ទៅ​ទឹក​នៅ​ពេល​អាហារ​សម្រន់ និង​ពេល​ញ៉ាំ​​អាហារ​ប្រចាំ​ថ្ងៃ។

អាហារបំប៉នក្មេង Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ?
  • ប្រើ​ទឹកសុទ្ធ​ថ្លៃៗ មាន​ជាតិ​រ៉ែ​ខ្ពស់ឆុង​ទឹកដោះគោ​ ធ្វើ​ឲ្យ​កូន​ឆ្លាត?

៣- ភេសជ្ជៈ​ផ្សេងៗ​ទៀតមិន​គួរ​ឲ្យ​ក្មេង​ផឹក

ទឹកផ្លែឈើ៖ ទឹក​ផ្លែ​ឈើ​សម្បូរ​ស្ករ និង​អាស៊ីដ តែ​គ្មាន​ជាតិ​កាក​សរសៃ ខណៈ​ក្មេង​ត្រូវ​ការ​ជាតិ​កាក​សរសៃ មិន​ត្រូវ​ការ​ជាតិ​ស្ករ​ក្រៅ​បន្ថែម​ទៀត​ទេ។ បើ​ចង់​ឲ្យ​កូន​ផឹកទឹក​ផ្លែឈើ គួរ​ឲ្យ​គេ​ញ៉ាំ​​ផ្លែឈើ​ល្អ​ជាង។ ទឹក​ផ្លែ​ឈើ​របៀប​នេះ គួរ​ធ្វើ ឬ​ក្រឡុក​ខ្លួន​ឯង​នៅ​ផ្ទះ កុំ​ទម្លាប់​ទិញ​ស្រាប់។ ការ​ក្រឡុក​ផ្លែ​ឈើ​ដោយ​ម៉ាស៊ីន​ក្រឡុក ប្រសើរ​ជាង​ម៉ាស៊ីន​គាប​ទឹក​ផ្លែឈើ ព្រោះ​វា​អាច​រក្សា​បាន​ជាតិ​កាក​សរសៃ​ពី​ផ្លែ​ឈើបាន​ច្រើន។

គ្រឿងកំប៉ុង៖ ភេសជ្ជៈ​មាន​ជាតិ​សូដា (Soft drink) កំហាប់​ទឹក​ផ្លែ​ឈើ​សុទ្ធ (Cordial) ភេសជ្ជៈកីឡា និងភេសជ្ជៈប៉ូវកម្លាំង គឺ​មាន​ស្ករ​ច្រើន​ ហើយ​ស្ទើរ​តែ​គ្មាន​ជីវជាតិ​ចិញ្ចឹមទាល់​តែ​សោះ។ ភេសជ្ជៈ​ទាំង​នេះ​ មិន​ល្អ​សម្រាប់ក្មេងទេ ព្រោះអាច​ជំនួស​អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជីវជាតិ​ផ្សេង​ទៀត​ និង​នាំ​ឲ្យ​​ឡើង​ទម្ងន់​និង​ពុក​ធ្មេញ។ 

ភេសជ្ជៈ​មាន​ជាតិ​សូដា (soft drink) ជាច្រើន​ មាន​ផ្ទុក​សារធាតុ​កាហ្វេអ៊ីន ​អាច​ធ្វើ​ឲ្យ​កូន​យើង​រង​ផល​ប៉ះពាល់ ហើយ​អស់​កម្លាំង។ ទឹក​ដោះ​គោ​បន្ថែម​រស​ជាតិ និង​អាហារ​មាន​ជាតិ​ទឹក​ដោះ មាន​ជាតិ​ស្ករ​ច្រើន ក៏​មិន​ល្អ​ដែរ គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​ធម្មតា​ឲ្យ​ច្រើន​ប្រសើរ​ជាង ខណៈទឹក​រ៉ែ​ខនិជ និង​ទឹក​មាន​បន្ថែម​រស​ជាតិ​មាន​ជាតិ​រ៉ែ​ខនិជ​ជាក់​លាក់​ខ្លះ​ មាន​ជាតិ​រ៉ែខ្ពស់​​អាច​ធ្វើ​ឲ្យប៉ះពាល់​​តម្រង​នោម​កូន​បាន។ តែ​រុក្ខជាតិ ​គឺល្អមែន ប៉ុន្តែតែ និង​កាហ្វេ​ សុទ្ធមាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ​អាច​ជះ​ឥទ្ធិ​ពល​ប៉ះ​ពាល់​ដល់​ដំណេក អាកប្ប​កិរិយា និង​ការ​អភិវឌ្ឍ​ន៍ក្មេង​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ផ្ដល់​ជូន​នូវ​ការ​ណែនាំ​វេជ្ជសាស្ត្រ ការ​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការ​ព្យាបាល​ទេ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/06/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Jun 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម