backup og meta

កូនបង ស្រលាញ់ចូលចិត្តប្អូនតាំងពីក្នុងពោះ បើម៉ាក់ៗធ្វើបែបនេះ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Sep 05, 2019

    កូនបង ស្រលាញ់ចូលចិត្តប្អូនតាំងពីក្នុងពោះ បើម៉ាក់ៗធ្វើបែបនេះ

    ​ទារក​នៅ​ក្នុង​ផ្ទៃ​អាច​ដឹង​អារម្មណ៍​ដែល​ម៉ាក់​ៗ​ធ្វើ​ទាំងអស់ ដូចនេះ​ហើយ​បាន​ជា​ពេទ្យ​ណែនាំ​ឲ្យ​យើង​និយាយ​លេង និង​បើក​ចម្រៀង​ឲ្យ​កូន​ស្ដាប់ ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​មិន​សប្បាយ​ចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ទន្ទឹម​នឹង​នេះ បើ​អ្នក​មាន​កូន​បង​ពូកែ​ច្រណែន និង​ចង់​ឲ្យ​ពួកគេ​ស្រលាញ់​គ្នា​តាំងពី​មិន​ទាន់​ឃើញ​មុខ គួរ​បង្រៀន ៤ យ៉ាង។ នេះ​ជា​ការ​រៀបរាប់​របស់​អ្នកគ្រូ​ពេទ្យ សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល៖

    ១- បង្រៀន​កូន​ឲ្យ​ស្ទាប​ពោះ

    កូន​ដែល​ធ្លាប់​មាន​តែ​ឯង​ ប្រាកដជា​ទទួល​បាន​ការ​ស្រលាញ់​ច្រើន ហើយ​បើ​ដឹង​ថា​ម៉ាក់​ប៉ា​មាន​កូន​មួយ​ទៀត អាច​នឹង​តូច​ចិត្ត​ច្រើន។ ជំហាន​ដំបូង​យើង​ត្រូវ​យក​ដៃ​កូន​បង​មក​ស្ទាប​ពោះ និងប្រាប់​ថា​ប្អូន​កំពុងតែ​ចង់​លេង​ជាមួយ ប្រសិនបើ​គេ​ស្ទាប​ចំ​ពេល​ទារក​កំពុងតែ​ធាត់​ទៀត​នោះ គេ​អាច​មាន​អារម្មណ៍​ថា​មាន​គ្នា​កំពុងតែ​លេង​ ហើយ​រង់ចាំ​ប្អូន​យ៉ាង​អន្ទះសា។

    ២- ប្រាប់​កូន​ឲ្យ​យក​របស់​លេង​មក​ជិត​ពោះ

    បន្ទាប់ពី​បង្រៀន​កូន​ឲ្យ​ប៉ះ​ពោះ​រួច អ្នក​គួរតែ​ប្រាប់​ឲ្យ​កូន​ធំ​យក​របស់​លេង​ផ្សេង​ៗ​មក​ក្បែរ​ខ្លួន និង​បង្រៀន​កូន​ឲ្យ​ចែក​រំលែក​របស់​មួយ​ចំណែក​ដល់​ប្អូន។ ក្មេង​នៅ​ពេល​ដឹង​ថា មានគ្នាចង់លេង​ជាមួយ ប្រាកដជា​រំភើប​។ ការ​បង្រៀន​កូន​ឲ្យ​ចេះ​ចែករំលែក កូន​អាច​ចេះ​ស្រលាញ់​បងប្អូន​ខ្លួន​ឯងខ្លាំង និង​ត្រៀម​របស់របរខ្លះៗទុក​ជា​កាដូ​ឲ្យ​ប្អូន។

    អត្ថបទពាក់ព័ន្ធ៖ មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ

    បង្រៀនកូនHello_គ្រូពេទ្យ

    ៣- ប្រាប់​កូន​ឲ្យ​បង្រៀន​ប្អូន

    នៅ​ផ្ទះ​ម៉ាក់​ៗ​ប្រាកដជា​មាន​ពេល​បង្រៀន​កូន ឆ្លៀត​ពេល​នេះ​យើង​គួរតែ​ប្រាប់​កូន​បង​ឲ្យ​ទៅ​និយាយ​បង្រៀន​កូន​ក្នុង​ពោះ​យើង​បាន។ កាយវិការ​បែប​នេះ កូន​ឆាប់​ជិតស្និទ្ធ ចេះ​ស្រលាញ់​ប្អូន ហើយ​ប្រសិនបើ​គេ​ចេះ​អ្វី​ថ្មី​នឹង​មក​និយាយ​ប្រាប់។

    ៤- ឲ្យ​និយាយ​ជាមួយ​ប្អូន​ក្នុង​ពោះ

    នៅ​ពេល​គេ​ចេះ​លេង និង​ធ្លាប់​បង្រៀន​ប្អូន ជំហាន​បន្ទាប់​គួរតែ​ប្រាប់​ឲ្យ​កូន​មក​និយាយ​លេង​ជាមួយ​ប្អូន ហើយ​ឲ្យ​កូន​ដាក់​ត្រចៀក​ក្បែរ​ពោះ។ នៅ​ពេល​ឮ​សំឡេង​ផ្សេង​ៗ​ចេញ​ពី​ពោះ​ យើង​​ប្រាប់​កូន​ថា ប្អូន​កំពុងតែ​និយាយ​ឆ្លើយ​តបហើយ ដូចនេះយើងជាបងគួរតែឱប ថើបពោះជា​ការ​ឆ្លើយតបទៅវិញ ពេលនោះ​កូន​នឹង​កាន់តែ​ចង់​និយាយ​ជាមួយ​ច្រើន​ឡើង​ៗ ហើយ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ឲ្យ​ប្អូនទ្វេដង។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Sep 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម