មនុស្សភាគច្រើនជាពិសេសក្មេងវ័យជំទង់តែងតែចង់បានរាងកាយគួរឲ្យទាក់ទាញជាមួយនឹងទម្ងន់ដែលខ្លួនចង់បាន។ វិធីសម្រកទម្ងន់ដែលមិនត្រឹមត្រូវអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន។ ដូច្នេះការបញ្ចុះទម្ងន់តាមរបៀបត្រឹមត្រូវ និងមានទម្លាប់ល្អគឺមិនត្រូវមើលរំលងនោះទេ។
១- តាំងចិត្ត
ប៉ាម៉ាក់ត្រូវជួយគាំទ្រ និងផ្តល់ចំណង់ដល់កូន។ ការលើសទម្ងន់ពិតជាធ្វើឲ្យខូចខាតទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះក្នុងនាមជាប៉ាម៉ាក់ យើងគួរតែផ្ដល់ជាជំនួយ និងយល់ដឹងពីកូន។ យើងត្រូវបង្ហាញពីឆន្ទៈរក្នុងការជួយដល់កូននៅពេលដែលពួកគេត្រូវការ។
២- ជួយកូនឲ្យមានភាពប្រាកដប្រជា
ព្យាយាមពន្យល់កូនឲ្យយល់ថាគ្មានភាពល្អឥតខ្ចោះទេសំរាប់មនុស្សម្នាក់ៗ។ មនុស្សយើងគ្រប់គ្នាមានទំហំ និងរូបរាងផ្ទាល់ខ្លួន ដែលតម្រូវឲ្យពួកគេមានរូបរាងខុសគ្នាពីអ្នកដទៃ។ ក្រៅពីភាពស្រស់ស្អាត ការសម្រកទម្ងន់គឺធ្វើដើម្បីឲ្យមានសុខភាពល្អ និងមានទំនុកចិត្តលើខ្លួនឯង។ យើងត្រូវនាំកូនធ្វើលំហាត់ប្រាណ ឬបើអាច យើងនាំកូនទៅហាត់ប្រាណជាមួយនឹងអ្នកឯកទេសដើម្បីបានរាងកាយដែលសមស្របទៅនឹងពួកគេ។
៣- ប្រាប់ឲ្យកូនសម្រកទម្ងន់តាមសម្រួល
យើងត្រូវឲ្យកូនយល់ដឹងពីផលប៉ះពាល់អវិជ្ជមានដោយសាររបបអាហារមកលើសុខភាព។ ដោយការពន្យល់នេះពួកគេនឹងដឹងថាការបញ្ចុះទម្ងន់ និងថែរក្សាទម្ងន់ គឺត្រូវធ្វើពេញមួយជីវិត មិនធ្វើត្រឹមតែមួយយប់នោះទេ តែមិនគិតលើការប្រើថ្នាំសម្រកទម្ងន់នោះទេ ព្រោះថ្នាំសម្រកទម្ងន់អាចធ្វើឲ្យមានផលអាក្រក់ច្រើនជាងផលល្អ។ មានតែរបបអាហារដែលល្អ និងលំហាត់ប្រាណប៉ុណ្ណោះដែលអាចមានលទ្ធផលវិជ្ជមានបាន។
៤- លើកទឹកចិត្តកូនឲ្យហាត់ប្រាណ
ការធ្វើសកម្មភាពរាងកាយជាប្រចាំរយៈពេលមួយម៉ោងក្នុងមួយថ្ងៃគឺសំខាន់ចំពោះសុខភាពក្មេងជំទង់។ ដើម្បីជំរុញឲ្យពួកគេចូលរួមសកម្មភាពទាំងនោះយើងត្រូវចងចាំថា៖
– ហាត់ប្រាណទៅតាមកម្រិតដែលអាចធ្វើបាន
– ឲ្យកូនធ្វើសកម្មភាពណាដែលពួកគេចូលចិត្ត កុំបង្ខំពួកគេឲ្យធ្វើអ្វីដែលពួកគេមិនចូលចិត្ត
– ត្រូវធ្វើជាគំរូដល់កូន។ សកម្មភាពឪពុកម្តាយអាចជំរុញដល់កូនៗជាខ្លាំង។ ស្វែងរកសកម្មភាពណាដែលគ្រួសារយើងអាចចូលរួមបានទាំងអស់គ្នា។ វាអាចជួយលើកកម្ពស់ដល់ការថែទាំសុខភាពក្នុងគ្រួសារ និងទំនាក់ទំនងក្នុងគ្រួសារ។
៥- រៀបចំផែនការអាហារឲ្យកូនញ៉ាំ
វ័យជំទង់តែងតែចូលចិត្តញ៉ាំអាហារសម្រន់។ ជំនួសដោយការញ៉ាំអាហារ fast food ប៉ាម៉ាក់ត្រូវលើកទឹកចិត្តឲ្យកូនញ៉ាំអាហារសម្រន់ដូចជា៖
– ផ្លែឈើស្រស់ដូចជា ផ្លែ ប៊ឺរី ក្រូច ឬទំពាំងបាយជូរ
– ទឹកដោះគោជូរ ឬនំដែលមានជាតិខ្លាញ់ទាប
– ឈីស
– ទឹកដោះគោស្រស់
– នំប្រៃ (Crackers)
– សាឡាត
ពេលយើងញ៉ាំអាហារ មិនត្រឹមតែត្រូវដឹងពីម្ហូបអាហារដែលត្រូវញ៉ាំនោះទេ យើងក៏ត្រូវដឹងពីវិធីបរិភោគដែរ។ យើងត្រូវប្រាប់ឲ្យកូនញ៉ាំតិច និងប្រើស្លាបព្រាតូចៗ។ ការញ៉ាំក្នុងល្បឿនយឺតក៏ល្អផងដែរ លើសពីនេះទៀតយើងត្រូវលើកទឹកចិត្តកូនយរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ ជាងនេះ យើងត្រូវយកចិត្តទុកដាក់លើការផឹកទឹក និងត្រូវគណនាពីកាឡូរីដែលកូនបានញ៉ាំ បើអាចធ្វើបាន។ ដូចគ្នាដែរ យើងគួរតែកាត់បន្ថយ ភេសជ្ជៈកំប៉ុង ទឹកក្រូច ហើយងាកមកជ្រើសរើសយកទឹកដែលគ្មានកាឡូរីវិញ។
៦- ត្រូវគិតបែបវិជ្ជមានជានិច្ច
ប៉ាម៉ាក់ត្រូវស្ដាប់កូន ហើយត្រូវលើកទឹកចិត្ត ឬសរសើរដល់ការខិតខំរបស់កូន។ វាអាចជួយឲ្យពួកគេមានអារម្មណ៍ចង់ធ្វើទៀត និងមានអារម្មណ៍កក់ក្ដៅ។ ប្រសិនបើកូនយើងមានភាពតានតឹងដោយសារតែបញ្ហាសម្រកទម្ងន់ យើងត្រូវនាំកូនទៅជួបពេទ្យជំនាញ។
[embed-health-tool-bmi]