backup og meta

មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ

ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 14, 2021

    មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ

    បញ្ហា​ស្ត្រេស ផ្ដល់​ភាព​ស្មុគ​ស្មាញ​ដល់​ខួរក្បាល និង​អារម្មណ៍​យើង​ខ្លាំង​រហូត​អាច​កើត​ជា​ជំងឺ​ផ្លូវ​ចិត្ត​ក៏​មាន។ គ្នា​យើង​ពេញ​វ័យ​កំពុង​ធ្វើ​ការ ដឹង​ថា​ស្ត្រេស​ជា​បញ្ហា​មួយ​មិន​អាច​ចៀស​បាន តែ​យើង​ដឹង​វិធី​ដោះ​ស្រាយ​ដែល​ស័ក្ដិសម​សម្រាប់​ខ្លួន។ ប៉ុន្តែចំពោះ​យុវវ័យ មិន​ទាន់​ជួប​បញ្ហា​ច្រើន​មែន តែ​សម្ពាធ​ពី​ការ​សិក្សា ពិសេស​ឥឡូវ​នេះ រៀន​តាម​អនឡាញ​តែ​ក្នុង​ផ្ទះ អាច​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​ស្ត្រេស និង​សុខភាព​ផ្លូវ​ចិត្ត ហេតុ​នេះ​គួរ​រៀន​ពី​វិធី​គ្រប់​គ្រង​ស្ត្រេស​ទើប​ល្អ។

    តិចនិក​សាមញ្ញ​កម្ចាត់​បញ្ហា​ស្ត្រេសលើយុវវ័យ

    យោង​តាម​វិទ្យាស្ថាន​ចិត្តសាស្ត្រ​កុមារ និង​ក្មេង​ជំទង់​សហរដ្ឋ​អាមេរិក (AACAP) បាន​អះអាង​ថា យុវវ័យ​អាច​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​បាន​ជាមួយ​តិចនិក​ខាង​ក្រោម​បាន​ដូច​ជា៖

  • ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់ (បើ​របប​អាហារ​មាន​តុល្យភាព កាន់​តែ​ល្អ)
  • គេង​គ្រប់គ្រាន់ និង​បង្កើត​ទម្លាប់​គេង​ឲ្យ​ល្អ
  • ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន និង​គ្រឿង​ស្រវឹង​ច្រើន
  • ហាត់​យូហ្គា ឬ​តាំង​សមាធិ​សម្រួល​អារម្មណ៍
  • សម្រាក​ខ្លះ ទម្លាក់​កិច្ច​ការងារ​ចោល​មួយ​ឡែកសិន (ឧ. បើ​យើង​មាន​កិច្ច​ការ​សាលា​ច្រើន អាច​ធ្វើ​មួយ​ណា​ចាំ​បាច់​មុន ហើយ​ទុក​កិច្ច​ការ​ដែល​មិន​ចាំ​បាច់​មួយ​ឡែក ហើយ​សម្រាក​សិន កុំ​ព្យាយាម​សម្រុក​ធ្វើ​ទាំង​អស់)
  • បង្កើត​បរិយាកាស​សប្បាយ​សម្រាប់​ខ្លួន (ស្ដាប់​បទ​ចម្រៀង មើល​រឿង ឬ​លេង​ឆាត ប្រលែង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ដើម្បី​កាត់​បន្ថយ​ស្ត្រេស)
  • បង្កើត​ភាព​រីករាយ​ពេល​ធ្វើ​កិច្ចការ (អាច​ចាក់​បទ​ចម្រៀង​ឮ​តិចៗ ក្នុង​បន្ទប់​ស្ងាត់ និង​ដុត​ទាន ឬ​ប្រេង​ប្រហើរ​ក្លិន​ក្រអូប ពេល​កំពុង​ធ្វើ​កិច្ចការ)​
  • ចៀស​ឆ្ងាយ​ពី​ការ​ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន
  • ចៀសវាង​ដាក់​សម្ពាធ​ខ្លួន​ឯង ឲ្យ​ធ្វើ​កិច្ច​ការ​មួយ​ៗ​ត្រូវ​តែ​ឥត​ខ្ចោះ
  • ស្វែង​រក​មិត្តភ័ក្ដិ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​កិច្ចការ​យើង​បាន។ល។
  • សញ្ញា​បញ្ជាក់​ថា ពីបញ្ហា​ស្ត្រេស​លើយុវវ័យ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់

    – ឆាប់​ខឹង មួម៉ៅ

    – អាកប្បកិរិយា​ប្រែប្រួល​ខុស​ធម្មតា

    – ពិបាក​គេង ឬ​គេង​ហួស​ម៉ោង​ជ្រុល (ភ្នែក​ចាប់​ផ្ដើម​ស្លក់ មុខ​ស្រពោន)

    – ឆាប់​ឈឺ​ជាង​មុន

    – ប្រែ​ប្រួល​ការ​ញ៉ាំ (ញ៉ាំ​តិច​ពេក ឬ​ច្រើន​ពេក ញ៉ាំ​បាយ​មិន​ទៀង)

    – ចូល​ចិត្ត​នៅ​ម្នាក់​ឯង។

    បញ្ហាស្ត្រេសលើយុវវ័យ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម