backup og meta

ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន

ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន

កូន​តូច​ចូលចិត្ត​លេង​របស់របរ​ក្មេង​លេង ហើយប៉ាម៉ាក់​មួយ​ចំនួន​តែង​បារម្ភ​ថា​ការ​លេង​របស់របរ​ក្មេង​លេង​ច្រើន​អាច​មិន​ល្អ​សម្រាប់​កូន​តូច។ ប៉ុន្តែ​របស់របរ​ក្មេង​លេង​ភាគច្រើន​ផ្ដល់​ឱកាសឲ្យ​ក្មេង​បានស្វែងយល់ និង​រៀន​អ្វី​ថ្មីៗ ប្រសិន​ជា​ប៉ាម៉ាក់​ជ្រើស​រើស​ប្រភេទ​របស់របរ​ក្មេង​លេង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​អាយុ​របស់​កូន​តូច។

. កូន​តូច​អាយុ​ក្រោម​មួយ​ឆ្នាំ

អំឡុង​ពេល​នេះ​កូន​តូច​មាន​ភាព​ចង់​ដឹង​ចង់​ឃើញនូវ​​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​គេ។ ដូចនេះ​រាល់​ទម្រង់​​ រូបរាង ពណ៌ រសជាតិ និង​សំឡេង​សុទ្ធតែ​ជា​បទពិសោធន៍​នៃ​ការ​រៀន​របស់​កូន​តូច។ ការ​ឲ្យ​របស់របរ​ក្មេង​លេង​ដែល​មាន​សុវត្ថិភាព​ដល់​កូន​តូច​អាច​រំញោច​ដល់​ការ​ដឹង​របស់​ពួកគេ។ ជាពិសេស​របស់របរ​ក្មេង​លេង​មាន​សំឡេង​ ឬ​ចម្រៀង​គឺ​សុទ្ធ​តែ​ជា​របស់របរ​ដែល​កូន​តូច​ចូលចិត្ត។ រីឯ​របស់របរ​ក្មេង​លេង​មាន​ពណ៌​ផ្សេងៗ​គ្នា​ជួយ​រំញោច​ដល់​គំហើញ​របស់​កូន​តូច។ នៅ​ពេល​កូន​តូច​ធំ​ឡើង ពួកគេ​អាច​ប្រើ​របស់របរ​ក្មេង​លេង​ទាំង​នេះ​ដើម្បី​ស្វែងរក​ពី​ទំនាក់ទំនង​រវាង​ហេតុ​ និងផល​ ហើយ​របស់របរ​ក្មេង​លេង​ដូចជា​ប្រដាប់ប្រដា​សាងសង់​ជា​រូប​ផ្សេងៗ​ក៏​អាច​​ជួយ​ដល់​ការ​ធ្វើ​ចលនា​សាច់ដុំ​ក៏​ដូចជា​ជួយ​ការ​គ្រប់គ្រង​ចលនា​ភ្នែក​ តាម​កាយវិកា​ដៃបាន​​កាន់​តែ​ប្រសើរ។

របស់របរ​ក្មេង​លេង​សម្រាប់​កូន​តូច​អាយុ​ក្រោយ​មួយ​ឆ្នាំ​មាន​ដូចជា​តុក្កតា​ទន់ៗ សៀវភៅ​មាន​រូប ប្រដាប់​លេង​ដែល​មាន​សំឡេង ប្រដាប់​សង់​រូប និង​កូន​បាល់​ទន់​ៗជាដើម។

. កូន​តូច​អាយុ​ចាប់​ពី​១​ដល់​៣​ឆ្នាំ

កូន​តូច​ស្ថិត​ក្នុង​ចន្លោះ​អាយុ​នេះ​អាច​លេង​របស់របរ​បាន​ច្រើន​ប្រភេទ​ជាង​កាល​ពី​ពួកគេ​នៅ​តូច។ របស់​របរ​លេង​ដូចជា​ប្រដាប់​​សង់​រូប​ផ្សេងៗ​ដែល​ពួកគេ​លេង​ពី​តូច​អាច​នឹង​ផ្តល់​ចំណេះដឹង​ថ្មីៗ​ដល់​ពួកគេ ប៉ុន្តែអូនៗ​ត្រូវការ​របស់​លេង​ឲ្យ​ត្រូវ​តាម​អាយុដែរ។ ការ​ឲ្យ​កូនតូច​ចន្លោះ​អាយុ​នេះ​លេង​របស់របរ​លេង​ដូចជា​ការ​រៀប​ប្រដាប់​លេង​ឲ្យត្រូវ​​ទៅ​តាម​ទៅ​រូបរាង​អាច​បង្រៀន​​ឲ្យ​កូន​តូច​ដឹង​ពី​ភាព​ខុស​គ្នា និង​ភាព​ស្រដៀង​គ្នា​របស់​វត្ថុ​ផ្សេងៗ និង​ផ្តល់​ឱកាស​ដល់​ប៉ាម៉ាក់​ដើម្បី​បង្រៀន​កូន​តូច​ពី​ឈ្មោះ​ទម្រង់​ និង​វត្ថុ​ផ្សេងៗ។ ចំណែក​ឯ​ប្រដាប់​សង់​រូប​អាច​ជួយ​ឲ្យ​កូន​តូច​ស្វែងយល់ពី​ពណ៌​ផ្សេងៗ និង​ភាព​សមគ្នា​ក៏ដូចជា​អភិវឌ្ឍ​ដល់​ការ​ធ្វើ​ចលនា​សាច់ដុំ​របស់អូនៗ​ដែរ។

ប៉ាម៉ាក់​អាច​ឲ្យ​របស់របរ​ក្មេង​លេង​ដល់​កូន​តូច​មាន​ដូចជា​ល្បែង​ប្រាជ្ញា ប្រដាប់​សង់​រូប ល្បែង​បែងចែក​តាម​ពណ៌ ទំហំ និង​រូបរាង តុក្កតា គ្រឿង​ជិះ​សម្រាប់​កូន​តូច ខ្មៅដៃ​ពណ៌ ឧបករណ៍​ភ្លេង និង​សៀវភៅ​មាន​រូប​ប៉ុន្តែ​លម្អិត​ជាង​មុន​ជាដើម។

. កូនតូច​មុន​ចូល​សាលា

នៅ​ពេល​កូនតូច​ដល់​អាយុ​ត្រៀម​ចូល​សាលា​ នេះ​ជា​ពេល​ដែល​កូនតូច​ត្រូវ​រៀន​ពី​អក្សរ លេខ និង​ជំនាញ​ភាសា​ដូចជា​ការ​ស្តាប់ និង​ការ​និយាយ។ របស់របរ​ក្មេង​លេង​ជា​ច្រើន​អាច​ជួយ​ជំរុញ​ដល់​ការ​រៀន​សូត្រ​របស់​កូន​តូច​បាន​រួមមាន​ល្បែង​ប្រាជ្ញា​សម្រាប់​អក្ខរក្រម។ នេះ​អាច​ជា​ការ​ចាប់ផ្ដើម​ណែនាំ​ទៅ​លើ​អ្វី​ដែល​អូនតូចៗ​ត្រូវ​រៀន​នៅ​សាលា។ ចំណែក​អូនៗ​ដែល​កំពុង​រៀន​នៅ​សាលា​ របស់របរ​ក្មេង​លេង​អាច​ជួយ​ឲ្យ​បំពេញ​បន្ថែម​ការ​រៀន​របស់អូនៗ។ នេះ​អាច​ឲ្យ​ឱកាស​អូនៗ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​រៀន​ដោយ​សប្បាយ​រីករាយ​ ហើយ​ក៏​ជួយ​បង្កើន​ការ​ចងចាំ​របស់​ពួកគេ​ដែរ។ ប៉ាម៉ាក់​អាច​បន្ត​ឲ្យ​កូន​លេង​របស់​របរ​ក្មេងលេង​ដូច​ជា​​ល្បែង​ប្រាជ្ញា ប្រដាប់​សង់​រូប ល្បែង​បែងចែក​តាម​ពណ៌ ទំហំ និង​រូបរាង និង​សៀវភៅ​រូបភាព​ ឬ​មាន​អក្សរ​ច្រើន​ជាងមុន។ 

កូនតូច​អាច​រៀន​ពី​អ្វី​ជាច្រើន​ពី​ការ​លេង បើ​ប៉ាម៉ាក់​ជ្រើសរើស​របស់របរ​ក្មេង​លេង​ឲ្យ​បាន​ត្រឹមត្រូវ​ និង​លេង​ជាមួយកូនៗ​​។ ការ​ធ្វើ​បែបនេះ​​ក៏​អាច​ជួយ​ឲ្យ​ប៉ាម៉ាក់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូន​តូច​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Educational Benefits of Providing Toys To Children

https://www.naeyc.org/resources/topics/play/toys

កំណែ​ប្រែបច្ចុប្បន្ន

04/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម