ក្មេងចេះរត់ ចេះដើរ អាយុចន្លោះពី ២–៣ ឆ្នាំ រពឹសណាស់ចាប់មិនឈ្នះទេ។ ដួល បុកក្បាល ប៉ះទង្គិច អាចជារឿងចៀសមិនផុតមែន ពិសេសក្មេងប្រុស ច្រើនជួបរឿងបោកក្បាល ច្រើនជាងក្មេងស្រីដល់ទៅ ៣ ដង។ យ៉ាងណា ត្រូវប្រយ័ត្នប្រយែងឲ្យបានច្រើនបន្តិច ម៉ាក់ប៉ា គួរវិធីការពារ ដោះស្រាយបញ្ហានេះ។
១– បន្ថែមការយកចិត្តទុកដាក់
ដឹងថាកូនរពឹស និយាយអត់ស្ដាប់ ឬចចេស ត្រូវបន្ថែមការយកចិត្តទុកដាក់វិញ ថាតើបើគេនៅរឹងទទឹង ចង់លេងចឹង គួរធ្វើម៉េច។ កុំភ្លេចខ្លួន ឧស្សាហ៍ក្រឡេកមើលកូន ប្រយ័ត្នប៉ះពារ របស់នៅជិតកន្លែងលេង ដូចជា ជ្រុងតុ ឬគ្រែជាដើម។ ក្មេងពេញរពឹស ម៉ាក់ប៉ា រាងហត់នឿយ ហើយមួម៉ៅ ព្រោះនិយាយអត់ស្ដាប់ បើចង់ចាប់ ក៏ចាប់មិនឈ្នះដែរ។ មួយទៀត ឧស្សាហ៍និយាយរម្លឹកកូនឲ្យប្រុងប្រយ័ត្ន។ កាន់តែគ្រោះថ្នាក់ទៀត បើកូនទៅ លេងឌុយភ្លើង ឬលូកដៃ ចូលកង្ហារជាដើម។ ប្រយ័ត្នឲ្យមែនទែន រឿងមុខតំណ ខ្សែភ្លើងក្នុងផ្ទះ ក្មេងអាចឈោងដល់ ឬប៉ះបាន។
២– បន្ថែមការការពារ
កន្លែងកូនយើងឧស្សាហ៍លេង ត្រូវប្រាកដក្នុងចិត្តថា មានសុវត្ថិភាព។ បើខ្លាចជ្រុងតុ ទូ គ្រែ គួរចងក្រណាត់ការពារ។ បើដាក់កូនឲ្យលេងលើគ្រែ គួរតែគ្រែទទេ ឬមានតែពូក ឬកន្ទេល មិនត្រូវឲ្យមានខ្នើយ ឬភួយលើគ្រែនោះឡើយ ព្រោះវាទន់ស្រួលក៏ពិតមែន ប៉ុន្តែក៏អាចបង្កហានិភ័យដល់កូន ដូចជារុំខ្លួន ដកដង្ហើមមិនកើត។ បើប៉ាម៉ាក់បារម្ភពីផាសុកភាពកូនៗ អាចប្រើរបាំងការពារស្តើង ហើយរឹងម៉ាំ។ មួយទៀតប្រយ័ត្នរឿងបុកជញ្ជាំង ឬធ្លាក់លើគ្រែ គួររកអីការពារជញ្ជាំង ឬរកអីទ្រាប់ក្បែរគ្រែ ក្រែងធ្លាក់ត្រូវក្បាល។ បច្ចុប្បន្ន ក៏គេមានមួកសម្រាប់ក្មេង ការពារបោក ឬទង្គិចក្បាល។
អត្ថបទពាក់ព័ន្ធ៖
- បើកូនខូច និយាយអត់ស្ដាប់ នេះជាវិធីអប់រំបែបធម៌ត្រជាក់
- កូនបាក់ទឹកចិត្ត ប៉ាម៉ាក់មិនដឹងធ្វើម៉េច អានអត្ថបទនេះសិន
៣– កុំបារម្ភពេក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ហា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-vaccination-tool]