ប្រេងឡាវែនឌ័រ (Lavender) ត្រូវបានគេនិយមប្រើក្នុងសាប៊ូដុសខ្លួន កក់សក់ បោកខោអាវ និងផលិតផលជាច្រើនមុខផ្សេងទៀត ដោយសារវាមានក្លឹនក្រអូបប្រហើរ។ តែប្រេងឡាវែនឌ័រនេះ បង្កឲ្យក្មេងប្រុសស្រីជាច្រើន ឡើងសុដន់ទាំងមុនពេញវ័យ។
ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដែលប្រើផលិតមានប្រេងឡាវែនឌ័រ ញឹកញាប់ ទៅជាវិវត្តសុដន់ខុសប្រក្រតី ដោយមានជាលិកាសុដន់ផ្នែកខាងឆ្វេង ៤សង់ទីម៉ែត្រ និងអង្កត់ផ្ចិត ៣សង់ទីម៉ែត្រ។ ចំណែកក្មេងស្រីម្នាក់ទៀត អាយុជិត ៤ឆ្នាំ ដែលអង្គុយជិតប្រអប់បំភាយក្លិនឡាវែនឌ័រ នៅក្នុងថ្នាក់រៀន រាល់ថ្ងៃ ក៏មានការវិវត្តសុដន់មិនប្រក្រតីដែរ ដោយមានជាលិកាសុដន់ ៣សង់ទីម៉ែត្រ និងអង្កត់ផ្ចឹត ៣សង់ទីម៉ែត្រ។
ប៉ុន្ដែជាលិកាសុដន់របស់ក្មេងស្រីទាំង២ បានបាត់ទៅវិញ ក្រោយពួកគេឈប់ប្រើ និងលែងស្រូបក្លឹនឡាវែនឌ័រ រយៈពេលពី ៣-៦ខែ។
ដើម្បីកាន់តែច្បាស់ អ្នកស្រាវជ្រាវបានយកប្រេងឡាវែនឌ័រទៅពិនិត្យក្នុងមន្ទីរពិសោធន៍ ហើយបានរកឃើញថា ប្រេងឡាវែនឌ័រ រារាំងសមាសធាតុគីមីក្នុងរាងកាយ ជំរុញការបង្កើតអ័រម៉ូនភេទស្រី អឺស្ត្រូហ្សែន (Estrogen) និងរារាំងការបង្កើតអ័រម៉ូនភេទប្រុស តេស្ដូស្ដេរ៉ូន (Testosterone)។
គួរបញ្ជាក់ថា ការរកឃើញនេះ ធ្វើឡើងដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រសុខាភិបាលបរិស្ថាន របស់អាមេរិក។ អ្នកស្រាវជ្រាវ បានពិនិត្យលើក្មេងក្រោមអាយុ ៧ឆ្នាំ ទាំងស្រីទាំងប្រុស នៅមន្ទីរពេទ្យកុមារ Nicklaus ដែលពួកគេពុំទាន់ពេញវ័យ និងមានការវិវត្តខ្លាំងផ្នែកសុដន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]