backup og meta

ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ?

ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ?

សំណ គឺ​ជា​លោហៈ​ធ្ងន់​មួយ​ប្រភេទ​ដែល​អាច​បង្ក​ឲ្យ​ពុល។ ការ​ពុល​ជា​តិ​សំណ​ គឺ​សំដៅ​លើ​កម្រិត​សំណ​កើន​ឡើង​នៅ​ក្នុង​ឈាម (10 μg/dl ឬ ខ្ពស់​ជាង​នេះ)។ បើតាមអង្គការសុខភាពពិភពលោក (WHO) ការពុលសំណប៉ះ​ពាល់​ដល់​ការ​វិវត្ត​របស់​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ​របស់​កុមារ ដែល​នាំ​ឲ្យពួក​គេ​ខ្សោយ​សតិ​បញ្ញា (Lower IQ) ជាង​ធម្មតា។

ខណៈ​ថ្នាំ​មួយ​ចំនួន ដែល​ផ្សំ​ដី​ឥដ្ឋ មាន​ជាតិ​សំណ បែប​នេះ​ហើយ​គ្រូពេទ្យ​មិន​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំ ប្រើ។ កម្រិត​សំណ​ចាប់​ពី 5 μg/dl ឡើង​ទៅ​គឺ​ចាត់​ទុក​ថា​វា​មិន​មាន​សុវត្ថិភាព​ចំពោះ​កុមារ​ឡើយ។

កន្លង​មាន​ការ​ផ្សព្វផ្សាយ ទាក់​ទង​នឹងថ្នាំ Diosmectite (Smecta) ដែល​ជា​ឱសថ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រាក មាន​សារធាតុ​សំណ​តិច​តួច​ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ​ប្រាស់។ ជា​ការ​ពិត​ទៅថ្នាំ​នេះ ពិត​ជា​ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​ប្រទេស​បារាំង ណែនាំពុំគួរ​ប្រើ​ចំពោះ​កុមារ​អាយុ​ក្រោម២​ឆ្នាំ​ប៉ុណ្ណោះ ដោយ​វ័យ​នេះ កុមារ​គួរ​ប្រើ​ទឹក​អូរ៉ាលីត​ជា​ជម្រើស​ដំបូង​សម្រាប់​ព្យាបាល​ជំងឺ​រាករូស​ទៅ​លើ​កុមារ​អាយុក្រោម២ឆ្នាំ ទៅ​តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក(WHO) វិញ។

ដូច្នេះ​ឪពុក​ម្តាយ​ដែល​មាន​កូន​តូច​ទាំង​អស់​ឈប់​បារម្ភ​ទៀត ព្រោះ​ឆ្លង​កាត់​តាម​ការ​ស្រាវ​ជា្រវ និង​ពិសោធ​បន្ថែម​យ៉ាង​ស៊ី​ជម្រៅ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ IPSEN បាន​រក​ឃើញ​ថា​សារធាតុ​សំណ​ដែល​មាន​ក្នុង Smecta មាន​កម្រិត​តិចតួច​បំផុត ហើយ​មិន​មាន​ហានិភ័យ​អ្វី​ដល់​សុខភាព​ក្មេង​អាយុ​លើស​២​ឆ្នាំដែរ។ ម្យ៉ាង​ទៀត នៅ​ក្នុង​ចំណី​អាហារ និង​ទឹក​ដែល​យើង​បរិភោគ​រាល់​ថ្ងៃ​ក៏​មាន​ផ្ទុក​សារធាតុ​សំណ​ដ៏​តិច​តួច​បំផុត​នេះ​ដែរ។

Smecta មិន​ត្រឹម​តែ​បញ្ឈប់​ការ​រាករូស​ខ្លាំង​ទេ តែ​ថែម​ទាំង​ព្យាបាល​មូលហេតុ​ដែល​បង្ក​ឲ្យ​រាក​ផង​ដែរ ប៉ុន្ដែ​​មិន​​គួរ​​ប្រើ​​ថ្នាំ​​នេះដើម្បី​ព្យាបាល​​ជំងឺ​រាក​រយៈពេល​យូរ​ និង​មិនត្រូវ​​ប្រើ​ចំពោះ​ក្មេង​តូចៗអាយុ​ក្រោម ២ឆ្នាំ ​ស្រ្ដី​មាន​ផ្ទៃពោះ និងស្ត្រី​​កំពុង​បំបៅ​កូន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម