backup og meta

ឲ្យកូនក្មេងញ៉ាំបួស ប៉ះពាល់​សុខភាព​ដែរអត់?

ឲ្យកូនក្មេងញ៉ាំបួស ប៉ះពាល់​សុខភាព​ដែរអត់?

ក្មេង​ត្រូវ​ការ​ជីវជាតិ​ច្រើន ដើម្បី​ការ​លូតលាស់​ធំធាត់។ ចុះ​បើ​ក្មេង​ញ៉ាំ​បួស​តាម​អ្នក​ផ្ទះ មាន​បញ្ហា​អី​អត់? អាច​ធ្វើ​ឲ្យ​ក្មេង​មាន​សុខភាព​ល្អ ឬ​ខ្វះ​អាហារូបត្ថម្ភ​? “Hello គ្រូពេទ្យ’ នឹងបកស្រាយល​ម្អិត។

១- អ្វី​ជា​អាហារ​បួស?

អាហារ​បួស ​មាន​ភាព​ខុសៗ​គ្នា​ អាស្រ័យ​លើ​វប្បធម៌ តំបន់ និង​គោល​ការណ៍​ញ៉ាំ​បួស​របស់​យើង​ម្នាក់ៗ ប៉ុន្តែ​អាហារ​បួស ត្រូវ​គេ​ចែក​ចេញ​ជា​ ៣ ប្រភេទ​ធំៗ៖

– អាហារ​បួស​ Lacto-ovo៖ អាហារ​បួស​ប្រភេទ Lacto-ovo សំដៅ​លើ​អាហារ​បួស ដែល​យើង​មិន​ញ៉ាំ​សាច់​សត្វ សាច់​ត្រី និង​សាច់​សត្វ​ស្លាប​ទេ គឺ​ញ៉ាំ​ប្រូតេអ៊ីនបាន​ពី​ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ជូរ ឬ​ឈីស ស៊ុត សណ្តែក គ្រាប់​ធញ្ញ​ជាតិ និង​បន្លែ។

– អាហារ​បួស​ Lacto៖ អាហារ​បួស​ប្រភេទ Lacto គឺ​មិន​ញ៉ាំ​សាច់ សាច់​ត្រី សាច់​សត្វ​ស្លាប និង​ស៊ុត​ទេ ជំនួស​មក​វិញ​ដោយ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពីទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ជូរ ឬ​ឈីស សណ្តែក គ្រាប់​ធញ្ញ​ជាតិ និង​បន្លែ។

– អាហារ​បួស​ Vegans៖ អាហារ​បួស​ប្រភេទ​នេះ គឺ​មិន​ញ៉ាំ​សាច់​ក្រហម សាច់​សត្វ​ស្លាប សាច់​ត្រី ស៊ុត និង​ផលិត​ផល​ចេញ​ពី​ទឹក​ដោះ​គោ​ទេ គឺ​ត្រូវ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពីសណ្តែក បន្លែ គ្រាប់​ធញ្ញ​ជាតិ និង​ផលិត​ផល​ពី​សណ្តែក​សៀង។ យ៉ាង​ណា អាហារ​បួស​ប្រភេទ Vegans មិន​សម​ស្រប​សម្រាប់​កុមារ​ទេ ដោយ​សារ​នឹង​នាំ​ឲ្យ​ក្មេង​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។

២- អាហារ​បួស​សម្រាប់​ក្មេង

ក្មេង​អាច​ញ៉ាំ​បួស​បាន លុះ​ត្រា​តែ​អាហារ​ទាំង​នោះ​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដូច​ជា៖

– សារធាតុ​ប្រូតេអ៊ីន​ជំនួស​ផ្សេងៗ មាន​ផលិត​ផល​ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ ស៊ុត ស្រូវ ឬ​ផលិត​ផល​ពី​សណ្តែក

– ខ្លាញ់​បាន​ពី​ប្រភព​ផ្សេង​ៗ

– អាហារ​អាច​បង្កើន​ថាម​ពល​សម្រាប់​សកម្ម​ភាព​ប្រចាំ​ថ្ងៃ

– វីតាមីន និង​សារ​ធាតុ​រ៉ែ​ពិសេស ដូច​ជា វីតាមីន B12 វីតាមីន D និង​កាល់​ស្យូម។ ជាតិ​ដែក​ក៏​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​ក្មេងៗ​​ដូច​គ្នា ដើម្បី​ការពារ​ពី​ជំងឺ​ទាក់​ទង​នឹង​ឈាម ដូច​ជា​ ជំងឺ​ស្លេកស្លាំង​ ជា​ដើម។

– ផ្សំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​អាហារ​​មិន​បាន​ត្រូវ​ផ្សំ​គ្នា​បាន​ត្រឹម​ត្រូវ សារ​ធាតុ​ចិញ្ចឹម​ក៏​មិន​ត្រូវ​បាន​ស្រូប​យក​បាន​នោះ​ដែរ។

អាហារបួសក្មេង Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​អាហារ​ភ្លាម
  • ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ?

៣- អាហារ​ត្រូវ​មាន​ក្នុង​អាហារ​បួស​ក្មេង

– ទឹក​ដោះ​គោ៖ ចំពោះ​ក្មេង​​មាន​អាយុ​ក្រោម ១២​ ខែ ត្រូវ​បន្ត​ការ​បៅ​ដោយ​ទឹក​ដោះ។

– អាហារ​រឹង៖ ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​ពី​ពេល​វេលា​ត្រឹម​ត្រូវ​ ដើម្បី​ផ្តល់​អាហារ​រឹង​ដល់​កូន។

– អាហារ​ជាតិ​សរសៃ៖ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ញ៉ាំ​អាហារ​សរសៃ ព្រោះ​បើ​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ស្រូប​យក​សារ​ធាតុ​រ៉ែ ដូច​ជា ស័ង្ក​សី ដែក ឬ​កាល់​ស្យូម។ អាហារ​សរសៃ អាច​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ នាំ​ឲ្យ​រារាំង​ពួក​គេ​ញ៉ាំ​ចំណី​អាហារ​ចាំ​បាច់​ផ្សេង​ទៀត។

– ផ្លែ​ឈើ និង​បន្លែ៖ ត្រូវ​ព្យាយាម​ឲ្យ​កូនញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​រៀង​រាល់​ថ្ងៃ។ គួរ​ញ៉ាំ​ផ្លែ​ឈើ​ល្មមៗ ២ ដង/ថ្ងៃ និង​បន្លែ​ល្មម ៣ ដង/ថ្ងៃ តាម​ការ​ណែ​នាំ។

– ប្រេង៖ ប្រេង​សណ្តែក និង​ប្រេង Canola ជា​អាហារ​ដែល​ល្អមាន​ផ្ទុក​អាស៊ីដ Linolenic ដែល​មាន​នាទី​យ៉ាង​សំខាន់​សម្រាប់​មុខ​ងារ​ខួរ​ក្បាល និង​ជាលិកា​សរសៃ​ប្រសាទ។ ប្រេង ក៏​ជា​ប្រភព​ល្អ​នៃ​ថាម​ពល​ផង​ដែរ។

៤- ចំណុច​ត្រូវ​ចងចាំ ​ពេល​ឲ្យ​ក្មេង​ញ៉ាំ​បួស

– ត្រូវ​មាន​ចំណេះ​ដឹង​ពី​ជម្រើស​ការ​ញ៉ាំ​អាហារ​បំប៉ន

– ឲ្យ​កូន​រីក​រាយ​ជាមួយ​មុខ​ម្ហូប​ខុស​ៗ​គ្នា

– ចម្អិន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ

– បង្កើន​អាហារ​​មាន​ផ្ទុក​ថាម​ពល ដូច​ជា គ្រាប់​ធញ្ញជាតិ ផ្លែ​ប៊ើរ ឬ​ផលិតផល​ទឹក​ដោះ​គោ សម្រាប់​អាហារ​សម្រន់

– ក្មេង​តូច​មិន​គួរ​ញ៉ាំ​របប​អាហារ​បួស​បែប​តឹងតែង​ពេក​ទេ

– អាច​ប្រើ​ប្រាស់​អាហារ​ជំនួយ​បន្ថែម​បើ​ចាំបាច់ ឬ​ក្រោម​ការ​ណែ​នាំ​ពី​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យា​បាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vegetarian Diet and Children. https://www.betterhealth.vic.gov.au/health/healthyliving/vegetarian-diets-and-children Accessed April 18, 2017

កំណែ​ប្រែបច្ចុប្បន្ន

05/06/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម