អូនៗឈានដល់អាយុ៣ឆ្នាំគឺចាប់ផ្ដើមប្រែប្រួលក្នុងការញ៉ាំអាហារហើយ ដែលនេះធ្វើឲ្យការបន្តផ្ដល់អាហារដដែលៗអាចនឹងមិនគ្រប់គ្រាន់ និងត្រឹមត្រូវនោះទេ។ សូមងាកមកអានខាងក្រោមនេះថាតើកុមារអាយុ៣ឆ្នាំគួរញ៉ាំអាហារអ្វីខ្លះ?
អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន
១- អាហារអ្វីខ្លះដែលកូនខ្ញុំអាចញ៉ាំបាន?
ប៉ាម៉ាក់អាចផ្ដល់អាហារដែលមានសុខភាពល្អដល់អូនៗបានចេញពីប្រភេទទាំងបួននេះ៖
- បន្លែនិងផ្លែឈើ
- ផលិតផលពីធញ្ញជាតិ
- ទឹកដោះគោ
- សាច់សត្វ
២- ធ្វើយ៉ាងណាទើបអូនៗញ៉ាំអាហារមានសុវត្ថិភាពល្អ?
កូនៗអាយុក្រោម៤ឆ្នាំគឺងាយនឹងស្លាក់បើប្រៀបធៀបជាមួយមនុស្សធំ។ អូនៗមានបំពង់ខ្យល់តូចចង្អៀតនិងមិនទាន់មានការគ្រប់គ្រងបានល្អនៅឡើយ។ ដើម្បីជៀសវាងគ្រោះថ្នាក់នេះប៉ាម៉ាក់អាច៖
- ត្រូវឃ្លាំមើលពេលកូនញ៉ាំអាហារ
- ហាន់បន្លែនិងផ្លែឈើជាចំណិតតូចៗ
- បង្រៀនឲ្យទំពាឲ្យបានម៉ត់សិនចាំលេប
- ជៀសវាងបញ្ចុកអាហារពេលកំពុងរត់លេងនិងគេង
៣- អាហារអ្វីខ្លះដែលមិនគួរផ្ដល់ឲ្យកូន?
កូននៅតូចបែបនេះជាការចាំបាច់ដែលប៉ាម៉ាក់ត្រូវរឿងកូនស្លាក់អាហាររួមមាន៖
- អាហាររអិលក្នុងមាត់ដូចជាស្ករគ្រាប់ ផ្លែទំពាំងបាយជូរ និងដុំសាច់ធំៗ
- គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ ដំឡូងបារាំងចៀនឬកំប៉ុង និងផ្លែការ៉ុតតូចៗជាដើម
- អាហារស្អិតៗដូចជាដំណាប់សណ្ដែកឬនំសំឡីជាដើម
- អាហារដែលងាយធ្វើឲ្យប្រតិកម្មជាងគេគឺទឹកដោះគោ ស៊ុត សណ្ដែកសៀង សណ្ដែកបាយ ស្រូវសាឡីនិងខ្ចៅខ្យងជាដើម។ ប៉ាម៉ាក់ត្រូវចាំថាប្រសិនបើបងប្អូនឬសាច់ញាតិធ្លាប់មានប្រតិកម្មអាហារ មានជំងឺហឺតឬត្រអកនោះកូនយើងនឹងមានការប្រឈមនឹងការមានប្រតិកម្មដែរ។
អត្ថបទពាក់ព័ន្ធ៖
- កូនធំឡើងជាមនុស្សល្អ និងស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះ
- ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយអភិវឌ្ឍផ្នែកខួរក្បាលកូនៗបានល្អ
- ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ
៤- បើកូនរើសអាហារតើត្រូវធ្វើយ៉ាងណា?
ប៉ាម៉ាក់ត្រូវអត់ធ្មត់និងផ្ដល់អាហារថ្មីៗតាមសម្រួល។យើងអាចនឹងប្រើពេលយូរទម្រាំកូនៗអាចស៊ាំនឹងអាហារថ្មីបាន។ ចម្អិនអាហារដែលកូនចូលចិត្តយ៉ាងតិចម្ដងឲ្យញ៉ាំជារៀងរាល់ថ្ងៃ ប៉ុន្តែត្រូវតែបង្រៀនឲ្យញ៉ាំអាហារដូចសមាជិកគ្រួសារដទៃទៀតដែលមិនត្រូវទម្រើសពេកនោះទេ។
ប៉ាម៉ាក់អាចតុបតែងរៀបចំអាហារឲ្យមានសោភ័ណភាពដើម្បីចំណាប់អារម្មណ៍កូន។ មិនត្រូវបង្ខំឲ្យកូនញ៉ាំអាហារដែលគេមិនចូលចិត្តនោះទេ។ គួរតែឲ្យរើសមុខម្ហូបដែលកូនអាចរើសបាននៅលើតុដោយខ្លួនឯង។
អត្ថបទពាក់ព័ន្ធ៖
- ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូនៗអាយុក្បែរ៥ឆ្នាំ
- ប៉ាម៉ាក់ចូលចិត្តលេងទូរសព្ទនៅផ្ទះ អាចនាំឲ្យបាត់ទំនាក់ទំនងល្អជាមួយកូនៗ
គន្លឹះផ្សេងៗ
- ត្រូវធ្វើជាគំរូល្អក្នុងការញ៉ាំអាហារសុខភាពដល់កុមារ
- ធ្វើគម្រោងរៀបចំម្ហូបអាហារដែលល្អដល់កូនៗជាមុនដោយមានវីតាមីននិងសារធាតុរ៉ែច្រើន
- ផ្ដល់ពេលឲ្យកូនញ៉ាំអាហារតាមសម្រួល
- មិនត្រូវឲ្យរង្វាន់កុមារជាអាហារនោះទេ
- ឲ្យកុមារចូលរួមក្នុងការរៀបចំម្ហូបអាហារ
- ប្រើចាន កែវ ស្លាបព្រានិងសម ឲ្យត្រឹមត្រូវដូចជាការចាប់កាន់ជាដើម។
អត្ថបទពាក់ព័ន្អ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]