ប៉ាម៉ាក់មានអូនតូចៗទើបចេះដើរតេះតាស់ ដឹងហើយថាអូនៗច្រើនមិនចូលចិត្ដញ៉ាំតាមពេលម៉ោងបាយទេ ឬពេលខ្លះមិនទាំងចង់ញ៉ាំអាហារផង។ បញ្ហានេះអាចជារឿងដែលត្រូវព្រួយបារម្ភដែរ ដោយសារតែរឿងចំណង់អាហារថយចុះអាចទាក់ទងជាមួយបញ្ហាសុខភាពជាច្រើនដែលយើងមិនអាចដឹងបាន។ ក្រៅពីនេះ ទម្លាប់នៃការញ៉ាំអាហាររបស់កូនក្មេងក៏អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ស្មារតី និងរាងកាយអូនៗថែមទៀតផង។
១- ហេតុអ្វីបានជាចំណង់អាហារក្មេងតូចៗថយចុះ?
ជំងឺជាមូលហេតុចម្បងដែលធ្វើឲ្យកូនរបស់យើងមិនចង់ញ៉ាំអាហារ។ ម៉ាក់ប៉ាអាចពិនិត្យអូនៗរកមើលសញ្ញាមួយចំនួនដូចជាឈឺបំពង់ក ក្ដៅខ្លួន ឡើងកន្លួលរមាស់ និងសញ្ញាដទៃផ្សេងទៀត។ ប្រសិនបើកូនមានសញ្ញាទាំងអស់នេះ អូនៗប្រហែលជាឈហើយ ហើយប៉ាម៉ាក់ត្រូវទាក់ទងទៅកាន់គ្រូពេទ្យដើម្បីទទួលការព្យាបាល។ ក្រៅពីនេះក៏មានមូលហេតុមួយចំនួនដូចខាងក្រោម ក៏ធ្វើឲ្យអូនៗមិនចង់ញ៉ាំអាហារបានដែរ៖
– ញ៉ាំនំចំណីនៅចន្លោះម៉ោងបាយ
– ផឹកទឹកផ្លែឈើ ឬផឹកទឹកអ្វីផ្សេងនៅចន្លោះម៉ោងបាយនិមួយៗ
– ប្រើប្រាស់ថាមពលតិចជាងធម្មតា
អត្ថបទពាក់ព័ន្ធ៖
- កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ
- ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?
- កូនក្មេងរលាកបំពង់ករ៉ាំរ៉ៃ អាចវិវត្តទៅកើតជំងឺធ្ងន់ធ្ងរមួយនេះ
- លក្ខណៈសម្គាល់ខុសគ្នា រវាងគ្រុនឈាម និងរលាកបំពង់ក
២- វិធីជួយបង្កើនចំណង់អាហាររបស់កូនតូចៗ
យោងតាមចំណង់ចំណូលចិត្ដរបស់ក្មេង អាយុ កម្រិតថាមពល ឬការលូតលាស់ប៉ាម៉ាក់អាចសាកល្បងវិធីមួយចំនួនដូចខាងក្រោមដើម្បីជួយកូនឲ្យចង់ញ៉ាំអាហារ៖
- បង្កើតបរិយាកាសសប្បាយពេលម៉ោងបាយ៖ប៉ាម៉ាក់គួរបង្កើតបរិយាកាសសប្បាយៗឲ្យបានច្រើនពេលញ៉ាំបាយ។ បញ្ចុកអាហារឲ្យអូនៗ និងឲ្យសិទ្ធរើសអាហារដែលគេចង់ញ៉ាំ។ មិនត្រូវបង្ខំឲ្យកូនញ៉ាំអាហារដែលមិនចង់ញ៉ាំឡើយ។
- ត្រូវតាមដានការញ៉ាំរបស់កូនៗ៖ មូលហេតុសំខាន់ជាងគេធ្វើឲ្យកូនមិនសូវឃ្លានបាយនោះគឺ អូនៗញ៉ាំនំចំណី និងអាហារច្រើនក្នុងមួយថ្ងៃ។ ផ្ទុយមកវិញប៉ាម៉ាក់គួរកំណត់បរិមាណអាហារដែលត្រូវញ៉ាំ។
- ធ្វើម្ហូបប្លែកៗឲ្យកូនញ៉ាំ៖ ក្មេងៗចាប់ចិត្ដជាមួយរបស់មានពណ៌ស្រស់ស្អាត និងមើលទៅគួរឲ្យចាប់អារម្មណ៍។ ដូចនេះហេតុអ្វីម៉ាក់ៗមិនសាកល្បងបង្កើតម៉ោងបាយឲ្យទៅជាពេលដែលក្មេងចូលចិត្ដ និងធ្វើឲ្យកូនរងចាំឲ្យដល់ម៉ោងបាយកាន់តែឆាប់។ ម៉ាក់ៗអាចសាកល្បងកាត់អាហារឲ្យទៅជារាងទន្សាយ ព្រះអាទិត្យ ពពក សត្វឆ្កែ ឬធ្វើជារូបអ្វីដែលកូនចូលចិត្ដ។ ប៉ុន្តែត្រូវតែប្រកដថាអាហាររបស់អូនៗត្រូវតែមានប្រភេទ ៤មុខដូចខាងក្រោម៖
– ផលិតផលម្សៅអង្ករ ឧទាហរណ៍ដូចជា បាយ ប៉ាស្តា នំប៉័ង និងផលិតផលម្សៅដទៃទៀតដែលសំបូរដោយអាស៊ីតហ្វូលិច ជាតិដែក ឬវីតាមីន B
– បន្លែ និងផ្លែឈើកាត់ជាចំណិតៗ
– ផលិតផលទឹកដោះមានដូចជាទឹកដោះគោ យ៉ាអួ ឈីស និងផលិតផលមួយចំនួនទៀត
– សាច់ក្រហម សាច់សត្វស្លាប និងត្រី
- មិនត្រូវរំខានកូន៖ ប្រើតុក្កតា ឬបើកទូរទស្សន៍ដើម្បីលួងកូនឲ្យញ៉ាំបាយគឺជាវិធីមិនត្រឹមត្រូវឡើយ។ នេះក៏ដោយសារតែកូនរបស់យើងនឹងមានទម្លាប់អាក្រក់ពេលញ៉ាំអាហារ។ ក្នុងថ្ងៃណាមួយកូននឹងមិនញ៉ាំរហូតគេមានរបស់លេង ឬបើកទូរទស្សន៍ឲ្យមើល។
- ឲ្យកូនញ៉ាំតិចៗបានហើយ៖ កូនរបស់យើងមានក្រពះតូចជាងក្រពះមនុស្សធំ។ ដូចនេះប្រសិនបើយើងបញ្ចុកអាហារឲ្យកូនច្រើនលើសពីអ្វីកូនញ៉ាំបាន នោះចំណង់អាហាររបស់កូននឹងធ្លាក់ចុះ។ ប៉ាម៉ាក់គ្រាន់តែឲ្យកូនញ៉ាំបន្តិចដោយដាក់លើចានធំមួយ រួចចាំរហូតកូនញ៉ាំអស់ និងបើចង់ឲ្យកូនញ៉ាំថែមទៀត ត្រូវចាំរហូតឃើញថាកូនទារចង់ញ៉ាំទៀតមែន។
អត្ថបទពាក់ព័ន្ធ៖
- រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត
- នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ
- ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន
- ក្រុមអាហារទាំង៣ពណ៌នេះ សំខាន់យ៉ាងណាខ្លះចំពោះរាងកាយយើង?
- ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]