ប្រសិនបើម៉ាក់ថាគិតថាក្មេង ៣-៥ ឆ្នាំមិនដឹងអ្វី ហើយអាចធ្វើរឿងជាច្រើនដោយមិនខ្វល់ពីអារម្មណ៍គេ នោះជាការគិតខុសហើយ។ បើតាមអ្នកគ្រូ លឹម មួយហ្គិច ធ្វើការផ្នែកជំនួយការគ្រូបរទេស មើលថែទាំកុមារបានឲ្យដឹងថា រាល់ទង្វើដែលប៉ាម៉ាក់បានធ្វើនៅចំពោះមុខកូន កូនអាចចងចាំបានរហូត ដូចនេះកូនធំឡើងឆ្លាត ពូកែ ឬយ៉ាងណានោះ គឺអាស្រ័យលើទង្វើ ៤ យ៉ាងនេះ។
ក្មេងចងចាំអារម្មណ៍មួយនេះបានច្បាស់ណាស់ ទោះជាធំក៏មិនភ្លេចដែរ។ បើពីក្មេងធ្លាប់រស់នៅដោយការភិតភ័យ ឬកក់ក្ដៅ ហើយធំឡើងមានការផ្លាស់ប្ដូរស្ថានភាពទាំងនោះ គឺគេតែងតែដក់ជាប់ជានិច្ច។ កូនតែងចងចាំថា ពេលនៅជិតប៉ាម៉ាក់ពួកគាត់បានការពារ ថែរក្សាដិតដល់យ៉ាងណានោះ កូនណាក៏មិនអាចបំភ្លេចបានដែរ ជាពិសេសពេលគេនៅឯកា គេនឹងគិតដល់អ្នកមុនគេ។
អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ
ចំណុចនេះក៏មិនខុសពីទី១ ដែរ ក្មេងដែលទទួលបាននៅក្បែរ និងជិតស្និទ្ធចំពោះកូនៗ ពួកគេមិនអាចបំភ្លេចវាបានឡើយ ហើយបើត្រូវរស់នៅឆ្ងាយពីយើងជាអាណាព្យាបាល គេតែងនឹករលឹកដល់ និងចង់ត្រឡប់មកនៅក្បែររហូត។
នៅពេលបរាជ័យ ឬជួបការលំបាក កូននឹកដល់ការគាំទ្ររបស់ម៉ាក់ប៉ាមុនគេបំផុត។ ព្រោះពួកគេចង់បានអ្នកមានគុណនៅចំពោះមុខ និងធ្វើដូចកាលពីក្មេងដែលអ្នកតែងតែលើកទឹកចិត្ត និងជួយជ្រោមជ្រែងឲ្យគេដើរទៅមុខដូចកាលពីក្មេង។
បើអ្នកចង់ធ្វើជាម្ដាយសម័យថ្មី គួរតែចូលទៅស្និទ្ធស្នាលកូនឲ្យដូចមិត្តភ័ក្ដិ និងនិយាយរឿងក្នុងចិត្តប្រាប់កូន ហើយឲ្យកូនប្រាប់រឿងក្នុងចិត្តមកអ្នកវិញ នោះទើបយើងអាចដឹងពីស្ថានភាពកូន ហើយនៅពេលកូនចង់រៀបរាប់រឿងក្នុងចិត្ត គេនឹងនឹកឃើញ ហើយមករកយើងប្រាប់រឿងពិបាកចិត្តឲ្យស្ដាប់ និងសុំជាយោបល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕