អូទីស្សឹម ជាបញ្ហាមិនប្រក្រតីក្នុងការទំនាក់ទំនងរបស់ក្មេងតូចៗ ជាមួយអ្នកដទៃ និយាយឲ្យចំ គឺពួកគេមិនចេះនិយាយនោះទេ ហើយនេះជាកង្វល់មួយរបស់ប៉ាម៉ាក់ ខណៈមូលហេតុបង្កអូទីស្សឹម នៅពុំមានការបញ្ជាក់ច្បាស់នៅឡើយទេ។
ចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ Healthline ការព្យាបាលឆ្ពោះទៅការឆ្លើយតប (Pivotal Response Treatment) ត្រូវចាត់ទុកជាមធ្យោបាយព្យាបាលមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ និងទំនាក់ទំនងជាមួយអ្នកដទៃទៀត។
អ្វីទៅជាការព្យាបាលឆ្ពោះទៅការឆ្លើយតប (Pivotal Response Treatment)?
ការព្យាបាលឆ្ពោះទៅការឆ្លើយតប ផ្អែកលើការលើកទឹកចិត្តផ្ទាល់របស់ក្មេង ដើម្បីឲ្យពួកគេនិយាយ។ ឧទាហរណ៍ បើក្មេងចាប់អារម្មណ៍លេងតុក្កតា យើងត្រូវយកតុក្កតានោះ មកដាក់ឈ្មោះ ហើយជំរុញឲ្យក្មេង និយាយឈ្មោះតុក្កតានោះឲ្យបានច្រើនដង។ នៅពេលក្មេងធ្វើដូច្នេះ ពួកគេហាក់ពេញចិត្ត និយាយឈ្មោះដែលដាក់ឲ្យតុក្កតា។
លោកស្រី Susan Berkowitz អ្នកជំនាញផ្នែកភាសានិយាយ បញ្ជាក់ថា ការព្យាបាលឆ្ពោះទៅការឆ្លើយ ប្រហែលត្រូវការពេលវេលា ដោយសារអ្នកជំនាញភាសានិយាយ ត្រូវហ្វឹកហាត់ជំនាញនេះឲ្យបានត្រឹមត្រូវ។ ប៉ុន្ដែគោលការណ៍ប្រើចំណាប់អារម្មណ៍ក្មេង គឺជាទស្សនវិជ្ជា និងយុទ្ធសាស្ត្រ។ អមជាមួយវិធីព្យាបាលនេះ អ្នកជំនាញថា ការអន្តរាគមន៍នៅដំណាក់កាលដំបូង ក៏សំខាន់ដែរ។
ឧទាហរណ៍ ក្មេងចូលចិត្តផ្លែឪឡឹក “ឲ្យឪឡឹកដល់ក្មេង ក្មេងនឹងបង្កើតការខិតខំ និងជំនាញល្អបំផុត… ធ្វើឲ្យក្មេងនិយាយ នៅពេលក្មេងត្រូវបានលើកទឹកចិត្ត និងបន្ដធ្វើដូច្នេះ ដើម្បីពង្រឹងស្ថានភាពតាមបែបធម្មជាតិ“។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម
- ក្រុមថ្នាំ ៥ ប្រភេទ ពេទ្យឧស្សាហ៍ប្រើចំពោះក្មេងកើតជំងឺអូទីស្សឹម
[embed-health-tool-vaccination-tool]