ការបន្សល់ស្នាមសាក់លើខ្លួន អាចជារឿងតុបតែងលម្អ ឬអាចជាការសម្គាល់ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតរបស់គេ ទោះជាមានគ្នាយើងខ្លះ មិនស្រឡាញ់ ឬមិនឲ្យតម្លៃទូលំទូលាយដល់អ្នកលេងខ្លួនមានសាក់យ៉ាងណាក្ដី។ ការចាក់សាក់ គឺមានទាំងការឈឺចាប់ និងមានស្មុគស្មាញក្នុងប្រឈមមុខនឹងអ្នកជុំវិញខ្លួនមានទាំងមិត្តភ័ក្ដិ និងក្រុមគ្រួសារ បូករួមទាំងការថែទាំឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ បន្ទាប់ពីចាក់សាក់រួចនោះ មានមនុស្សជាច្រើនមានបំណងចង់លុបចោលវិញ ប៉ុន្តែដោយមិនដឹងពីវិធីក្នុងការលុបចេញវិញឲ្យបានត្រឹមត្រូវ។