backup og meta

កុំបោះចោល សំបកចេក ជួយសុខភាពច្រើនមុខ មិនមែនតែស្បែកនោះទេ

កុំបោះចោល សំបកចេក ជួយសុខភាពច្រើនមុខ មិនមែនតែស្បែកនោះទេ

ផ្លែចេក ជាប្រភេទផ្លែឈើ​ឆ្ងាញ់ ញ៉ាំទៅ​ជំនួយ​សុខភាពច្រើន ដោយ​វាមាន​ផ្ទុក​កាកសរសៃ សារធាតុ​បំប៉ន​សំខាន់ៗ ដូចជា ប៉ូតាស្យូម និង​វីតាមីន C ជាដើម។ តែ​ជាធម្មតា ពេល​ញ៉ាំចេក យើងតែ​បោះ​សំបក​ចោល ដោយ​ពុំសូវ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា។

គ្នាយើង​ខ្លះ ប្រហែល​ជាដឹង​ហើយ សំបកចេក ជួយ​ដល់​ស្បែក ជាពិសេស​កាត់បន្ថយ​ស្នាមជ្រួញ ឬខ្មៅ នៅលើ​ស្បែក។ ក្រៅពីនេះ សំបកចេក នៅមាន​អត្ថប្រយោជន៍​ផ្សេង​ជាច្រើន​ទៀត ជួយ​ដល់​សុខភាព​សក់ ធ្វើ​ឲ្យ​ធ្មេញស និង​ការសង្គ្រោះបឋម។

១. សំបកចេក​ជួយ​ដល់​ការថែទាំ​ស្បែក

  • ការយក​សំបកចេក ជូត​លើ​ផ្ទៃមុខ ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា និង​កាត់បន្ថយ​ស្នាមជ្រួញ
  • ការ​បិទ​សំបកចេក​លើ​ភ្នែក ជួយ​កាត់បន្ថយ​បញ្ហា​ហើមភ្នែក ឬមុខ
  • សំបកចេក ជួយ​រក្សា​សំណើម​លើ​ស្បែក
  • ការបិទសំបកចេកលើមុន អាចជួយ​ឲ្យមុន រួមតូចវិញ
  • សំបកចេក អាច​យក​ទៅ​ព្យាបាល​ជំងឺស្បែក Psoriasis ដោយ​ការ​បិទ​លើ​រាងកាយ ដែល​កើត​ជំងឺ​នេះ ដើម្បី​រក្សា​សំណើម និង​បំបាត់​រមាស់
  • សំបកចេក ក៏ជួយ​ព្យាបាល​ជំងឺ​ឫសផងដែរ ដោយ​ការបិទ​សំបកចេក​លើ​ឬស រាល់យប់

២. សំបកចេក ជួយ​សុខភាព​សក់

សំបកចេក ត្រូវប្រើ​ធ្វើ​ជា​សារធាតុ​មួយ ក្នុង​ក្រែម​លាបសក់ (Hair Mask) ដោយ​វាជួយ​ឲ្យ​សក់​កាន់តែ​ទន់ និង​ភ្លឺរលោង។ នេះដោយសារ​ក្នុង​សំបកចេក មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដែល​បញ្ឈប់​ដំណើរការ​ពពួក​រ៉ាឌីកាល់​សេរី ហើយ​ជួយ​ឲ្យ​សក់រឹងមាំ និង​មាន​សុខភាព​ល្អ។

អត្ថបទពាក់ព័ន្ធ៖

៣. សំបកចេក ជួយ​ឲ្យ​ធ្មេញស

តាមការសិក្សា​នៅ​ឆ្នាំ២០១៥ សំបកចេក មាន​សកម្មភាព​ប្រឆាំង​បាក់តេរី ដូចជា បាក់តេរី A. actinomycetemcomitans និង P. gingivalis ដែល​វា​បង្ក​ជាជំងឺ​អញ្ចាញធ្មេញ (Periodontal Diseases)។ ជាមួយគ្នានេះ ការ​យក​សំបកចេក ជូត​ធ្មេញ ជួយ​ឲ្យ​ធ្មេញ និង​អញ្ចាញ មាន​សុខភាព​ល្អ ហើយ​បើធ្វើ​រាល់ថ្ងៃ វាថែមទាំង​ជួយ​ឲ្យ​ធ្មេញស​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/banana-peel-uses

កំណែ​ប្រែបច្ចុប្បន្ន

20/11/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម