backup og meta

ពិតអត់ថាទឹកវីតាមីនកំពុងល្បីលើទីផ្សារ អាចជំនួយដល់សុខភាពមែន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 25, 2020

    ពិតអត់ថាទឹកវីតាមីនកំពុងល្បីលើទីផ្សារ អាចជំនួយដល់សុខភាពមែន?

    បច្ចុប្បន្ន​នេះ​នៅ​លើ​ទីផ្សារ​អនឡាញ កំពុងតែ​មាន​ការ​ពេញ​និយម​ទឹក​វីតាមីន ដែល​ល្បី​ថា​អាច​ជំនួយ​ដល់​សុខភាព ព្រោះ​មាន​សារធាតុ​រ៉ែ និង​វីតាមីន​ផ្សេង​ៗ។ ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ លី ឫទ្ធីគុណ បាន​ណែនាំ​ថា ទឹក​នោះ​នោះ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ឡើយ។

    វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ទឹក​វីតាមីន ដែល​គេ​និយម​ទិញ​ផឹក​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​អាច​ជួយ​អ្វី ឬ​ជួយ​មនុស្ស​កំពុង​ឈឺ​ឲ្យ​ជា​វិញ​បាន​ឡើយ។ ទឹក​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​រ៉ែ និង​វីតាមីន​តិច​តួច​បំផុត ហើយ​នឹង​គ្រឿង​បន្ថែម​រសជាតិ​ឲ្យ​ឆ្ងាញ់​ប៉ុណ្ណោះ យើង​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​សន្ធឹក​ទៅ​លើ​វា​នោះ​ទេ។

    តិចនិកសុខភាព

    សម្រាប់​អ្នក​មាន​ប្រាក់​ច្រើន​ការ​ទិញ​ទឹក​ទាំង​នោះ​ផឹក​ជា​ប្រចាំ​មិន​ជា​បញ្ហា​ឡើយ តែ​សម្រាប់​អ្នក​មាន​ជីវភាព​មិន​ធូរធារ អាច​នឹង​ចាញ់​បោក​ការ​ឃោសនា​ផ្សេង​ៗ​ទៅ​វិញ។ ព្រោះ​តម្លៃ​ទឹក​រ៉ែ​នោះ​ថ្លៃ​ជាង​ទឹក​សុទ្ធ​ធម្មតា ២ ទៅ ៣ ដង និង​មាន​ចំនួន​តិច​ជាង​ផង​ដែរ។

    ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​យើង​ពិតជា​ស្រលាញ់​សុខភាព​មែន​អាច​ទិញ​ពពួក supplement (អាហារ​បំប៉ន) ញ៉ាំ​មួយ​ថ្ងៃ​មួយ​គ្រាប់​បាន។ supplement គឺជា​ផលិតផល​ត្រូវ​បាន​ផលិត​ឡើង ដើម្បី​បំពេញ​បន្ថែម​របប​អាហារ ដែល​វា​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ពី​ប្រភព​អាហារ សាច់ ហើយ​​សំយោគ​គ្នា​ជា​ថ្នាំ​គ្រាប់ ឬ​ទឹក។

    ដូចនេះ​បើ​យើង​ពិតជា​ស្រលាញ់​សុខភាព​មែន​ពិត វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​អនុវត្តន៍​ការ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព៖

    – ញ៉ាំ គេង​ឲ្យ​បាន​ទៀង​ទាត់

    -កុំ​គិត​ច្រើន​នាំ​ឲ្យ​ស្ត្រេស

    -កុំ​ផឹក​គ្រឿង​ស្រវឹង សេព​គ្រឿង​ញៀន

    -ញ៉ាំ​អាហារ ផ្លែឈើ​ល្អ​ៗ​សម្បូរ​ជីវជាតិ

    -ហាត់ប្រាណ​ ឬលេងកីឡា

    -រស់នៅ​ក្នុង​បរិស្ថាន​ស្រស់​ថ្លា

    -រក្សា​ផ្លូវ​ចិត្ត​ឲ្យ​ស្ងប់

    ប្រសិនបើ​ធ្វើ​រឿង​ទាំង​នេះ​បាន មិន​បាច់​ញ៉ាំ​វីតាមីន អាហារ​បំប៉ន ក៏​សុខភាព​ល្អ​មិន​ងាយ​ឈឺថ្កាត់​ផ្ដេសផ្ដាស​ដែរ តែ​បើ​ធ្វើ​រឿង​ទាំង​នោះ​មិន​បាន ទោះ​ទឹក​រ៉ែ ឬ​វីតាមីន​អ្វី​ក៏​មិន​អាច​ជួយ​ឲ្យ​សុខភាព​បាន​ប្រសើរ​ឡើង​ដែរ។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម