backup og meta

ឡេ ឬម្សៅលាយគ្មានគុណភាព ផ្សំពីសារធាតុទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 21, 2021

    ឡេ ឬម្សៅលាយគ្មានគុណភាព ផ្សំពីសារធាតុទាំងនេះ

    បច្ចុប្បន្ន​​ការ​ប្រើប្រាស់​ឡេ ឬ​ម្សៅ​លាយ​ឲ្យ​ឆាប់​ស មាន​លក់​លើ​ទី​ផ្សារ​អនឡាញ ពិតជា​សម្បូរ​បែប​ខ្លាំង​ណាស់មានទាំងធ្វើឲ្យស្បែកសក្នុងរយៈពេល ៣ថ្ងៃ ៥ ថ្ងៃ ។ ការប្រើឡេ ឬម្សៅ​លាយ​គ្មាន​គុណភាព មិន​មាន​ការ​អនុញ្ញាត​​ត្រឹមត្រូវ​​ពី​​ក្រសួង​​សុខាភិបាល​ពិតជា​ប៉ះពាល់​ចំពោះ​ទាំង​សុខភាព​ស្បែក និង​សុខភាព​ទូទៅ។ ខាងក្រោម​គឺជា​សារធាតុ​គីមី​មួយ​ចំនួន​មាន​នៅ​ក្នុង​ឡេ ឬ​ម្សៅ​លាយ ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។

    ១- សារធាតុ​ស្តេរ៉យ

    ក្នុង​គ្រឿង​សម្អាង​ជាច្រើន​តែង​មាន​លាយ​ជាមួយ​សារធាតុ​ស្តេរ៉យ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ក្នុង​ពេល​ឆាប់​រហ័ស។ ក្នុង​នោះ​ដែរ​វា​ក៏​ជួយ​ព្យាបាល​មុន​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​នៅ​ពេល​យើង​ឈប់​ប្រើ មុខ​ក៏​កាន់តែ​មាន​បញ្ហា​ដូចជា​ឡើង​មុន​ច្រើន ជាំ មុខឡើងសរសៃ​ក្រហម មាន​រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជាដើម។ ចំពោះ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ អាច​ធ្វើ​ឲ្យ​ជាតិ​គីមី​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន ទៅ​ជា​ខ្សោយ​តម្រង​នោម កើត​ជំងឺ​ទឹកនោម លើស​ឈាម ឬ​ស្ពោត​ឆ្អឹង​ជាដើម។

    ស្បែកមុខ

    ២- ជាតិ​បារត

    ជាតិ​បារត​ដែល​ប្រើ​ក្នុង​ឡេ ឬ​ម្សៅ​លាយ​គឺ​ជួយ​ពន្លឿន​ឲ្យ​ស្បែក​កាន់តែ​ឆាប់​ស កាត់​បន្ថយ​អាចម៍រុយ ស្លាកស្នាម និង​បំបាត់​មុន​រហ័ស។ នៅ​ពេល​ដែល​យើង​ឈប់​ប្រើ​សារធាតុ​នេះ ស្បែក​នឹង​ក្លាយ​ទៅ​ជា​ខ្មៅ​ជាង​មុន រហូត​ឃើញ​ស្រគាំ ប្រផេះ ឬ​មើល​ទៅ​គ្មាន​សំណើម។ ការ​ប្រើ​ឡេ​លាយ​សារធាតុ​នេះ​យូរ​ៗ​ទៅ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្តឈាម និង​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ថែម​ទៀត​ផង។

    ៣- សារធាតុ​អ៊ីដ្រូកគីនណុន (Hydroquinone )

    នៅ​ក្នុង​ម្សៅ ឬ​ឡេ​លាយ គឺ​គេ​ប្រើ​អ៊ីដ្រូកគីនណុន ដើម្បី​ជួយ​ឲ្យ​ស្បែក​ស្អាត ស ម៉ដ្តរលោង ពិសេសកន្លែងស្បែក​ខ្មៅ​ខ្លាំង ឬខ្មៅ​ជាំ​ដូចជា​ជង្គង់ កែង​ដៃ។ វា​មាន​សមត្ថភាព​រារាំង​ដំណើរ​ការ​ផលិត​ជាតិ​ពណ៌​មេឡានីន​នៅ​លើ​ស្បែក។ អ្នក​ដែល​ប្រើ​វា​រយៈ​ពេល​យូរ អាច​បណ្ដាល​រលាក​ស្បែក ពណ៌​ស្បែក​មិន​ស្មើ​គ្នា និង​បណ្ដាល​ឲ្យ​ស្បែក​មុខ​រលាក​នឹង​ពន្លឺ​ព្រះអាទិត្យ ឆាប់​ក្រហម រួច​ទៅ​ជាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម