backup og meta

កំពូលរូបមន្តធម្មជាតិ ទប់ទល់ស្បែកស្ងួត ជួយឲ្យរលោងមានសំណើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 31, 2020

    កំពូលរូបមន្តធម្មជាតិ ទប់ទល់ស្បែកស្ងួត ជួយឲ្យរលោងមានសំណើម

    ពេល​ស្បែក​របស់យើងពុំមាន​ប្រេង​ការពារ​គ្រប់គ្រាន់​ទេ សំណើម​លើ​ស្បែក ក៏លែងមាន​ដែរ។ ​ពេល​លែង​មាន​ជាតិ​ទឹកគ្រប់គ្រាន់​នៅ​ស្រទាប់​ស្បែក​ខាងក្រៅ វា​បណ្ដាល​ឲ្យ​ស្ងួត​ស្បែក ហើយ​បញ្ហា​នេះ កើតឡើង​ច្រើន អំឡុង​រដូវ​ត្រជាក់ ធ្លាក់​ខ្យល់។

    លើស​ពី​នេះ នៅ​មាន​កត្តា​ផ្សេងទៀត បណ្ដាល​ឲ្យ​ស្បែក​ស្ងួត ដូចជា ការប្រើប្រាស់​សាប៊ូ ឬ​ទឹក​ក្តៅ​ច្រើនពេក ការ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី ជំងឺ​ស្បែក និង​ការ​វិវត្ត​វ័យ។ បញ្ហា​ស្បែក​ស្ងួត​នេះ អាច​បណ្ដាល​ឲ្យ​រមាស់ ប្រេះ​ស្បែក រលាក​ស្បែក និង​ងាយ​ឆ្លង​មេរោគ​ផង​ដែរ។ តែ​យើងអាច​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត​ទាំង​នេះ​បាន ដោយ​ប្រើ​រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ​៖

    ១.ប្រេង​ដូង

    មាន​ផ្ទុក​សារធាតុ​ emollient ហើយ​សារធាតុ​នេះ​ជួយ​បំពេញ​ចន្លោះ​រវាង​កោសិកា​ស្បែក ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង។ ប្រេង​ដូង​ក៏​អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​ជួយ​ស្បែក​ឲ្យ​មើល​ទៅ​រលោង​មាន​សុខភាព​ល្អ។ ម៉្យាង​ទៀត​យើង​អាច​ប្រើ​ប្រេង​ដូង​ទៅ​លើ​ស្បែក​ត្រង់​កន្លែង​ដែល​ងាយ​ប្រតិកម្ម​ក៏បាន​ដូច​ជា ក្រោម​ភ្នែក និង​ជុំ​វិញ​មាត់។

    ២.ទឹក​ឃ្មុំ

    ទឹក​ឃ្មុំ​មាន​ប្រយោជន៍​មិន​ធម្មតា​ទេ​សម្រាប់​បញ្ហា​ស្បែក​ច្រើន​មុខ។ ទឹក​ឃ្មុំ ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក ព្យាបាល​ស្បែក និង​ជា​ភ្នាក់​ងារ​មួយ​ជួយ​ទប់​ទល់​នឹង​ការ​រលាក​។ ហេតុ​នេះ​ហើយ យើង​អាច​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត​ដោយ​ប្រើ​ទឹក​ឃ្មុំ ដោយ​លាប​វា​ទៅ​លើ​ស្បែក​ផ្ទាល់​បាន។

    ៣.ចាហួយ Petroleum jelly

    មាន​ផលិត​ផល​ផ្ដល់​សំណើម​ដល់​ស្បែក​មួយ​ចំនួន​មាន​ផ្ទុក​ចាហួយ Petroleum ឬ​យើង​អាច​ហៅ​បាន​ម៉្យាង​ទៀត​គឺ ប្រេង​រ៉ែ។ វា​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ជួយ​ស្បែក​ពី​បញ្ហា​ស្បែក​ស្ងួត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារ​វា​ដើរ​តួ​នាទី​ជា​ស្រទាប់​លើ​ស្បែក ជួយ​ស្បែក​កុំ​ឲ្យ​បាត់​បង់​ប្រេង ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​សើម និង​ជួយ​ព្យាបាល​ស្បែក​ស្ងួត និង​ស្បែក​ប្រតិកម្ម។

    ៤.ប្រទាល​កន្ទុយ​ក្រពើ

    ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​ទប់​ស្កាត់​ស្បែក​ពី​បញ្ហា​ស្បែក​ស្ងួត។ គ្នា​យើង​ណា​ដែលមាន​ដៃ​ស្ងួត ឬ​ជើង​ស្ងួត​អាច​លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ រួច​ពាក់​ស្រោម​ជើង ឬ​ស្រោម​ដៃ​ពី​លើ។ បន្ទាប់​មក​ស្បែក​យើង​នឹង​កើត​លែង​ប្រេះ និង​មាន​សំណើម​មក​វិញ។

    ស្បែកភ្លឺរលោង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម