ដំណាក់កាលទី១៖ កើតចេញពីអារម្មណ៍លួចស្រលាញ់ (Crush)
ចំណុចដំបូងគឺកើតចេញពីព័ត៌មានមនុស្ស ឬវត្ថុដែលទាក់ទាញ ដែលយើងបានមើលឃើញ ព័ត៌មានទាំងនោះបានបញ្ជូន និងភ្ញោចទៅតំបន់ខាងក្នុងនៃខួរក្បាល ហៅថា Vental Tegmental Area (VTA) ។ នៅពេលនោះ ព័ត៌មានដែលទាក់ទាញនោះ បង្កឱ្យ VTA បញ្ចេញអ័រម៉ូន Dopamine ដែលហៅថាអ័រម៉ូន’អារម្មណ៍រីករាយ ឬអារម្មណ៍ល្អ’។
អ័រម៉ូន Dopamine នៅពេលដែលវាកើតឡើង ក៏ដើរតួនាទី ដូចជាការជំរុញធ្វើចលនាសកម្មភាពផ្សេងៗ ការជំរុញទឹកចិត្ត ការផ្តោតអារម្មណ៍ ជាដើម ពិសេសគេសម្គាល់ឃើញវាជំរុញឱ្យមាន អារម្មណ៍ស្រលាញ់ និងការញៀន កើតមានឡើង។ សម្រាប់ការញៀន គឺដោយសារ Dopamine ជំរុញឱ្យខួរក្បាល ផ្តោត រង់ចាំ និងត្រៀមប្រតិកម្មទៅនឹងភាពរីករាយ ពីរបស់ក្រៅខ្លួនដូចជា អាហារ ថ្នាំ ការអោប ឬសិចជាដើម។