backup og meta

ប្រុសៗមាន ៦ ចំណុចនេះ បញ្ជាក់ថាស្មោះស្នេហ៍មែនទែន

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jun 11, 2021

    ប្រុសៗមាន ៦ ចំណុចនេះ បញ្ជាក់ថាស្មោះស្នេហ៍មែនទែន

    ​រឿង​ស្នេហា ប្រុសៗ​មិន​សូវ​ជា​បញ្ចេញ​អារម្មណ៍ មនោសញ្ចេតនា ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ដឹង​​ ដូច​ជា​ស្រីៗ​ទេ។ ប៉ុន្តែរឿង​នេះ មិន​ថា​ប្រុស មិន​ថា​ស្រី សុទ្ធ​តែប្រើ​អារម្មណ៍​ច្រើន ហើយ​មនោសញ្ចេតនា​ពិត ពេល​ខ្លះ​ទោះ​ប្រុសៗរឹង​មាំ​យ៉ាងណា គេ​នឹង​បញ្ចេញ​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់ដឹង​ដូច​គ្នា។ ការ​សិក្សា​មួយ រក​ឃើញ​ថា បើ​ប្រុសៗបញ្ចេញ​ ៦ ចំណុចនេះ ទៅ​កាន់​ខាង​ស្រីៗ ស្នេហា​គេ​ចំពោះ​យើង គឺ​ជាស្នេហ៍​ពិតហើយ។

    ១- យក​ចិត្ត​ទុកដាក់​លើ​សំដី​ខាង​ស្រី

    តាម​ធម្មជាតិ​ ​ប្រុសៗ​តែង​យក​ចិត្ត​ទុក​ដាក់​​លើ​​អ្វី​​​ខ្លួន​ចាប់​អារម្មណ៍​​ប៉ុណ្ណោះ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ លើ​មនុស្ស​ជា​ទីស្រលាញ់ ឬ​ចូល​ចិត្ត​ និង​កត់​សម្គាល់​​ខ្លាំង ក៏​ជា​អត្តចរិត​ពិត​របស់​ប្រុសៗ​ដូច​គ្នា។ បើ​ប្រុសៗ មាន​​ស្នេហា​ជ្រាល​ជ្រៅ​លើនារី​ណា​ម្នាក់​ នឹង​ស្តែង​ចេញ​តាម​ទង្វើ​នេះឯង។

    ២- មិន​ខ្លាចលះ​បង់

    ការ​លះ​បង់​សម្រាប់​មនុស្សយើង​ស្រលាញ់ ​អាច​ជា​រឿង​ងាយ​ស្រួល ប៉ុន្តែស្រីៗ​​អាច​សម្គាល់​មើល បើមាន​ប្រុស​​ណា​ម្នាក់ ដាក់​ចិត្ត​ស្រលាញ់​យើង​ហើយនោះ​ គេ​នឹង​​​តែង​ទុក​យើង​ជា​រឿង​សំខាន់​ទី ​១​ សូម្បី​តែ​ខ្លួន​គេ​ផ្ទាល់​ក៏​​មិន​សោក​ស្តាយ​​នឹង​លះ​បង់ តួ​យ៉ាង​សុខភាព ឬ​ពេល​ខ្លះ​រហូត​ដល់​ជីវិត​ទៀត​ផង ដើម្បី​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់។

    ចំណង់ផ្លូវភេទ១

    ​​៣- បង្ហាញ​ភាព​ឈឺ​ចាប់ដោយ​បើកចំហ

    អាច​ជាការ​​យល់​ច្រឡំ​ថា ព្រោះ​គំនិត​មួយ​ចំនួន​គិត​ថា មានស្រីៗ​ពូកែ​លាក់​អារម្មណ៍ តែ​​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ​ប្រុសៗ ​ពូកែ​លាក់​អារម្មណ៍​ជាង​មនុស្ស​ស្រី​ទៅ​ទៀត ប៉ុន្តែ​ប្លែក​ត្រង់​រឿង​ម្យ៉ាង បើ​ជួប​មនុស្ស​ស្រី​អាច​ទុក​ចិត្ត​បាន ប្រុសៗ​​នឹង​ប្រាប់​អស់​ពី​ចិត្ត ដោយ​គ្មាន​អ្វី​លាក់​បាំងអ្វី​ទាំង​អស់ ពីអារម្មណ៍​ខ្លួន​កំពុង​មាន។

    ៤- បើដាក់​ចិត្ត​ស្រលាញ់ ពិបាក​ប៉ុនណា​ក៏​មិន​ដើរ​ចេញ

    ដូច​សុភាសិត​ថា “ស្នេហា​ធ្វើ​ឲ្យ​យើង​ខ្វាក់​ភ្នែក’ ជាក់​ស្តែង​ សម្រាប់​ប្រុសៗ បើ​ជ្រុល​ចិត្ត​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់​ពិត​ប្រាកដ​ហើយ​នោះ ទោះ​បី​នាង​ស្ថិត​ក្នុង​ស្ថានភាព​​បែប​ណា ជួប​បញ្ហា​លំបាក​ ឬ​​ស្នេហា​​ប្រែ​ប្រួល​មិន​ដូច​មុន ក៏​មិន​ចាក​ចេញ​ពីមនុស្ស​ខ្លួន​ស្រលាញ់​ដែរ​។

    ៥- ​មាន​មោទកភាពដែល​មាន​យើង​ជា​មិត្ត​ស្រី

    ពេល​ស្នេហា​ពិតកើត​ឡើង​ចំពោះប្រុសៗ អ្វី​ទាំង​អស់​មាន​លើ​ខ្ល្ន​ន​ស្រី​គេ​ស្រលាញ់ គឺ​ជា​រឿង​​រីក​រាយ និង​មាន​មោទនភាព​ ចំពោះ​មនុស្ស​ស្រី​​ខ្លួន​ស្រលាញ់ ដោយ​មិន​ខ្លាច​បង្ហាញ​ឲ្យ​មនុស្ស​​គ្រប់​គ្នា​ដឹង។ ទាំង​នេះ​ ជាអាកប្បកិរិយា​ស្វ័យប្រវត្តិ​​ នឹង​ស្តែង​ចេញគ្រប់​ពេល បើ​ប្រុសៗ​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់​ណា​ពិត​ប្រាដក។

    ៦- ​ពុះ​ពារ​គ្រប់​យ៉ាង​ និង​គោរពឲ្យ​តម្លៃ​ខាង​ស្រី

    ​​​បើ​ប្រុសៗ​ស្រលាញ់​យើង​ពិត គេ​នឹង​ព្យាយាម​​អស់​ពី​ចិត្ត ​ពី​ថ្លើម តាម​រយៈ​ទង្វើ​ប្រចាំ​ថ្ងៃ​ដើម្បី​យើង ​ជា​ពិសេសទំហំ​នៃ​ការ​​លះ​បង់​សម្រាប់ស្រី​គេ​ស្រលាញ់ នឹង​ស្តែង​ឡើង​​គ្រប់​ពេល ​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់ សូម្បី​តែ​សមាជិក​គ្រួសារ និង​​មនុស្ស​ជុំ​វិញ​ខ្លួន​នាង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Jun 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម