៤- បើដាក់ចិត្តស្រលាញ់ ពិបាកប៉ុនណាក៏មិនដើរចេញ
ដូចសុភាសិតថា “ស្នេហាធ្វើឲ្យយើងខ្វាក់ភ្នែក” ជាក់ស្តែង សម្រាប់ប្រុសៗ បើជ្រុលចិត្តស្រលាញ់មនុស្សស្រីណាម្នាក់ពិតប្រាកដហើយនោះ ទោះបីនាងស្ថិតក្នុងស្ថានភាពបែបណា ជួបបញ្ហាលំបាក ឬស្នេហាប្រែប្រួលមិនដូចមុន ក៏មិនចាកចេញពីមនុស្សខ្លួនស្រលាញ់ដែរ។
៥- មានមោទកភាពដែលមានយើងជាមិត្តស្រី
ពេលស្នេហាពិតកើតឡើងចំពោះប្រុសៗ អ្វីទាំងអស់មានលើខ្ល្ននស្រីគេស្រលាញ់ គឺជារឿងរីករាយ និងមានមោទនភាព ចំពោះមនុស្សស្រីខ្លួនស្រលាញ់ ដោយមិនខ្លាចបង្ហាញឲ្យមនុស្សគ្រប់គ្នាដឹង។ ទាំងនេះ ជាអាកប្បកិរិយាស្វ័យប្រវត្តិ នឹងស្តែងចេញគ្រប់ពេល បើប្រុសៗស្រលាញ់មនុស្សស្រីម្នាក់ណាពិតប្រាដក។
អត្ថបទពាក់ព័ន្ធ៖
៦- ពុះពារគ្រប់យ៉ាង និងគោរពឲ្យតម្លៃខាងស្រី
បើប្រុសៗស្រលាញ់យើងពិត គេនឹងព្យាយាមអស់ពីចិត្ត ពីថ្លើម តាមរយៈទង្វើប្រចាំថ្ងៃដើម្បីយើង ជាពិសេសទំហំនៃការលះបង់សម្រាប់ស្រីគេស្រលាញ់ នឹងស្តែងឡើងគ្រប់ពេល តាមរយៈការយកចិត្តទុកដាក់ សូម្បីតែសមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួននាង។