មានដៃគូចេះយល់ចិត្ត ជារឿងសំណាងមួយទៅហើយ ប៉ុន្តែការភ្លេចខ្លួន បង្កើតជាទម្លាប់មិនល្អ មួយចំនួនអាចបង្កជាបញ្ហាប៉ះពាល់ដល់ទំនាក់ទំនងស្នេហាទៅថ្ងៃមុខទៅវិញក៏ថាបាន នេះបើផ្អែកតាមលទ្ធផលសិក្សាជាច្រើនទៅលើទំនាក់ទំនងដៃគូ នៅក្នុងជីវិតរស់នៅពិត។ ចំពោះ ចំនុចជាឬសគល់ បង្កើតជាទម្លាប់មិនល្អទាំងនេះត្រូវអ្នកសិក្សាបានបង្ហាញដូចខាងក្រោមនេះ៖
១. ការហៅឈ្មោះ
ទោះជាដៃគូស្នេហាយល់ចិត្តមិនថាភាគីបុរស ឬនារី ការដាក់ឈ្មោះហៅក្រៅក្នុងន័យបង្កបរិយាកាសរីករាយ គឺជារឿងធម្មតាទេ។ ប៉ុន្តែពាក្យពេជន៍ទាំងនោះក៏មិនគួរប្រើក្នុងពេលវេលាមួយចំនួនដែរ ដូចពេលតានតឹង អារម្មណ៍មិនល្អ ឬនៅពេលទាំងពីរនាក់មានបញ្ហាអាក់អន់ចិត្តគ្នាលើរឿងមួយចំនួន។ ការសិក្សាបានបង្ហាញថា ការប្រើពាក្យហៅឈ្មោះទាំងនោះមិនត្រូវពេលពិតជាបង្កឱ្យស្នេហា ឬទំនាក់ទំនងប្រេះឆាបាន។
ធម្មជាតិមនុស្សប្រុស និងមនុស្សស្រី មានរឿងមួយចំនួនខុសគ្នាខ្លាំង ប្រសិនបើយើងមិនស្វែងយល់ខ្លះពីដៃគូ។ ជាឧទាហរណ៍ មនុស្សស្រី មានពេលខ្លះ ត្រូវការឱ្យមនុស្សប្រុស ជាដៃគូរបស់នាង មានពេលស្តាប់នូវអ្វីដែលនាងចង់រៀបរាប់ប្រាប់ និងចង់និយាយ ហើយការស្តាប់នោះ គឺដោយការយកចិត្តទុកដាក់ មិនវិនិច្ឆ័យ និងមិនប្រតិកម្មភ្លាមៗ ដោយពុំមានស្វែងយល់ដើមហេតុបានគ្រប់គ្រាន់ជាដើម។ ដូចនេះ ការវិនិច្ឆ័យលឿន ពុំមែនជាចំណុចល្អ ត្រូវអនុវត្តជាទម្លាប់នោះឡើយ ម្យ៉ាងទៀត ការសិក្សាក៏បានបង្ហាញថា ទំនាក់ទំនងដៃគូ នៅពេលភាគីម្ខាង ចេះដឹងគ្រប់រឿង និងពុំផ្តល់ពេលវេលាឯកជន(ពេលសម្រាប់នៅម្នាក់ឯង) ដល់ភាគីដៃគូ ក៏ងាយនឹងបង្កឱ្យមានបញ្ហាដល់ទំនាក់ទំនងផងដែរ។
ពាក្យសសើរដោយចិត្តល្អ និងត្រូវរឿង នឹងក្លាយជាប្រយោជន៍បន្ថែមទៅដល់ដៃគូ។ ពិតណាស់ មិនថាតែដៃគូទេ មនុស្សទូទៅត្រូវការ ការលើកទឹកចិត្តនៅពេលធ្វើការងារ ឬរឿងល្អអ្វីមួយ។ ប៉ុន្តែ គួរកត់សម្គាល់ដែរថា តាមរយៈការសិក្សាបង្ហាញថា ពាក្យសរសើរដែលពុំស្មោះត្រង់ និងសរសើរខុសពីការពិតបានក្លាយជាផ្លូវឆ្ពោះទៅបង្អាក់ការទុកចិត្តគ្នាទៅវិញ ដែលបង្កឱ្យមានបញ្ហាដល់ស្នេហា។
៤. ពាក្យរិះគន់
តាមការសិក្សា ការរិះគន់ភាគច្រើន ធ្វើឡើងនៅពេលយើងមានកំហឹង ឬមិនចូលចិត្តអ្វីមួយ។ ត្រឡប់ទៅមើលក្នុងទំនាក់ទំនងស្នេហាវិញ ទោះជាយើងមានដៃគូយល់ចិត្តក៏ដោយ ការរិះគន់ ក៏ពុំគួរធ្វើនៅនឹងមុខមនុស្សច្រើន ព្រោះនឹងក្លាយទង្វើមួយ បង្ហាញថាមិនគោរព និងមិនឱ្យតម្លៃដល់ដៃគូ។ ផ្ទុយទៅវិញការរកពេលសមរម្យណាមួយប្រាប់ចំណុចខ្វះខាត ឬទម្លាប់មិនល្អទៅដល់ដៃគូក្នុងន័យស្ថាបនា គឺជាគន្លឹះល្អ ដែលជួយថែរក្សាទំនាក់ទំនងស្នេហាដៃគូជាច្រើនឲ្យនៅគង់វង្សបានយូរទៅវិញ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕